សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

អ្នក​នេសាទ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ទូក​៤០​គ្រឿង

Tuesday, 25 December 2012 ឃុត សុ​ភ​ចរិយា Phnom Penh Post





















ក្រុម​អ្នកនេសាទ ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កា​សែត​ ខណៈ​កំពុង​ធ្វើ​ការ​តវ៉ា កាល​ពី​ម្សិល​មិញ​​​។ រូបថត ហុង មិនា
ភ្នំពេញៈ ប្រជានេសាទ​ប្រមាណ​ជាង ១០០ នាក់ កាល​ពី​ម្សិល​មិញ បាន​នាំគ្នា​ទៅ​តវ៉ា នៅ​មុខ​ទីស្នាក់​ការ​អធិការ​ដ្ឋាន​ជល​ផល​ចតុមុខ បន្ទាប់​ពី​មន្ត្រី​ជល​ផល បាន​ចាប់​ឃាត់​ទូក​នេសាទ របស់​ពួកគេ មិន​ឲ្យ​នេសាទ​ត្រី លើ​ដង​ទន្លេ​សាប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ។
តំណាងប្រជានេសាទ ​ទាំង​នោះ លោក​ឡោះ យ៉ើ អាយុ ៤៩ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ឯ​កន្លែង​ជួប​ប្រជុំ​ធ្វើ​ការ​តវ៉ា​នោះ​ថា មន្ត្រី​ជលផល បាន​ចាប់​ឃាត់​ទុក​ទូក​នេសាទ​របស់​ពួក​គាត់ ចំនួន​ជាង ៤០ ទូក ខណៈ​ដែល​ពួក​គាត់ កំពុង​ធ្វើ​ការ​នេសាទ​ត្រី​លើ​ផ្ទៃទឹក​ដង​ទន្លេ​សាប ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ប៉ាក​ខណ្ឌ​ឫស្សី​កែវ ក្នុង​រដូវ​ត្រី​ប្រហុក​នេះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។ លោក​បាន​ថ្លែង​ថា៖ «សមត្ថកិច្ច​ជល​ផល ចាប់​ឃាត់​ទូក​របស់​ពួក​យើង ដោយ​ចោទ​ថា​ ពួកយើង​ប្រើ​ប្រាស់​ម៉ាស៊ីន​ជា​ជំនួយ​ក្នុង​ការ​នេសាទ​ត្រី»។
លោក​បាន ​បន្ថែមថា ច្បាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ជា​ជំនួយ​ក្នុង​ការ​នេសាទ​ត្រី​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ទៅ​មុខ ហើយ​ប្រជាជន​ក៏​មាន​គំនិត​អភិវឌ្ឍ​ធ្វើ​ការ​ច្នៃ​ប្រឌិត​លើ​ការ​នេសាទ ដែរ ដូច្នេះ​គួរ​តែ​កែ​សម្រួល​[ធ្វើ​វិសោធន​កម្ម]​លើ​មាត្រា​ឬ​ចំណុច​ខ្លះ ដោយ​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រជា​នេសាទ​ដើរ​ទៅ​តាម​ការ​វិវឌ្ឍ​របស់​សង្គម​ ជាតិ​ផង។

ឃាតក​លាក់​មុខ​រង់ចាំ​សម្លាប់​មនុស្ស​នៅ​តាម​ផ្លូវ

Monday, 24 December 2012 តុង សុប្រាជ្ញ Phnom Penh Post




















រថយន្តដឹកទំនិញបុកខ្ទេចខាងមុខក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ នៅ​ខណ្ឌ​ឬស្សី​កែវ​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ។​រូប​ថតម៉េង គីមឡុង
កាលពី​ខែ​មុននេះ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ១ ម្តុំ​រមណីយ​ដ្ឋាន​ទេសចរណ៍​កៀន​ស្វាយ មាន​រថយន្ត​វ៉ា​គ្នា ជ្រុល​ទៅ​បុក​រោង​ការ​មួយ​ដែល​សង់​រោង​ចូល​ក្នុង​ផ្លូវ​ជាតិ​លេខ១​នោះ រង​របួស​ភ្ញៀវ​ដែល​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​ជាង​២០​នាក់។ សំណួរ​សួរ​ថា​តើ ​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ?​ ឯ​រថយន្ត​ដែល​គេច​ពី​គេ ទៅ​ប៉ះ​រោងការ​នោះ​មិន​ដឹង​ថា​ត្រូវ​ចាប់​ដាក់​ទោស​កម្រិត​ណា?
រហូតមក ​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​ដោះស្រាយ​ចេញ​ផង។ តើ​មនុស្ស​យើង​គួរ​ទៅ​អង្គុយ​ញ៉ាំ​ការ ឬក៏​ញ៉ាំ​បាយ​បុណ្យ​នៅ​លើ​ផ្លូវ​សាធារណៈ​ដែរ​ឬ​អត់ បើ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​ដូច​ករណី​ខាង​លើ?

ឧទ្ធរណ៍​បើក​សវនាការ​រឿង​បក្ស​ប្រឆាំង​បញ្ជូន​របាយ​ការណ៍​យឺត

Tuesday, 25 December 2012 មាស សុខជា​ ភ្នំពេញប៉ុស្តិ៏





















លោក ជូង ជូងី មេ​ធាវី​ការ​ពារ​ក្តី ឲ្យ​គណ​បក្ស​សម រង្ស៊ី​​​ នាពេល​កន្លង​មក។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ លើ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ របស់​គណបក្ស​ប្រឆាំង​ កាល​ពី​ម្សិលមិញ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​គណបក្ស​​នេះ បង់​ពិន័យ​ជា​ប្រាក់​ចំនួន ៣​ លាន​រៀល ​ដោយ​សារ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​​របាយការណ៍​ប្រចាំ​ឆ្នាំ ទៅ​ក្រសួង​មហាផ្ទៃ។

លោក ជូង ជូងី មេធាវី​ការ​ពារ​គណបក្ស​សម រង្ស៊ី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក​បាន​ប្រាប់​សាលា​ឧទ្ធរណ៍​ថា ការ​កាត់​ទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​បង្គាប់​ឲ្យ​គណបក្ស​សម រង្ស៊ី បង់​ប្រាក់ ៣ លាន​រៀល ទៅ​ឲ្យ​ក្រសួង​មហា​ផ្ទៃ គឺជា​រឿង​អយុតិ្តធម៌ ព្រោះ​គណបក្ស សម រង្ស៊ី បាន​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី​៣០ ខែ​ធ្នូ ប៉ុន្តែ​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ដល់ថ្ងៃ​ទី​១ ខែ​មករា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ហេតុ​ធ្វើ​ឲ្យ​របាយការណ៍​ផ្ញើ​ដល់​ក្រសួង​នៅ ថ្ងៃ​ទី២ ខែ​មករា នោះ​ជា​មូលហេតុ​នៃ​ការ​បញ្ជូន​របាយការណ៍​យឺតយ៉ាវ​។ ទោះ​ជា​យ៉ាង​ណា ក្រសួង​មហាផ្ទៃ​ ដែល​ជា​ដើម​បណ្តឹង​ ពុំ​បាន​ចូល​ខ្លួន​នៅ​តុលាការ​ទេ​។

រាជវង្ស​មួយ​អង្គ​​ទិវង្គត

Tuesday, 25 December 2012 សែន ដា​វីត​ ភ្នំពេញប៉ុល៍ស




















អ្នក​កាន់​ទុក្ខ​ក្នុង​ពិធី​បុណ្យ​សព នៅ​វត្ត​ថាន់ កាល​ពី​ម្សិល​មិញ​។ រូបថត លីណា​

ភ្នំពេញៈ ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ អតីត​មេបញ្ជាការ​កងទ័ព​អាកាស នៅ​ក្នុង​របប​លោក​សេនា​ប្រមុខ លន់ នល់ បាន​ចូល​ទិវង្គត កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ព្រះជន្ម​៧៧​ វស្សា ​ដោយ​ជំងឺ​គាំង​បេះដូង។

អ្នក​អង្គ​ម្ចាស់​ក្សត្រី នរោត្តម សោមា ព្រះ​ជន្ម ៤៣ វស្សា ដែល​ជា​បុត្រី របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម វ៉ាត់ វ៉ានី ដែល​បាន​យាង​ចូល​ទិវង្គត មាន​ឲ្យ​ដឹង​ថា ព្រះបិតា​របស់​ទ្រង់ បាន​ចាប់​ផ្ដើម​មាន​សុខភាព​មិន​ស្រួល​ ដោយ​សារ​ជំងឺ​បេះដូង។

សព​របស់​ទ្រង់ ត្រូវ​តម្កល់​ទុក នៅ​ឯ​កន្លែង​បូជា​សព​ នៅ​ក្នុង​វត្ត​ថាន់​ ក្នុង​ខណ្ឌ​ចំការមន​។ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ វ៉ាត់ វ៉ានី ​មាន​បុត្រ ៦​ អង្គ។ រាជ​បុត្រ​ភាគ​ច្រើន រស់​នៅ​សហរដ្ឋ​អាមេរិក​។

អ្នក​អង្គ​ម្ចាស់​ ក្សត្រី​ សោម៉ា​បាន បន្ថែម​ថា​៖ «ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្ដម​ សីហមុនី ព្រះ​អង្គ បាន​យាង​ទៅ​ចូល​រួម​ពិធីបុណ្យ​ព្រះ​សព​នេះ កាល​ពី​យប់​មិញ»។

តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក​ចាន់ សុវ៉េត​តែ​នៅ​រក្សា​បទ​ចោទ​ដដែល

Tuesday, 25 December 2012 ម៉ៃ ទិត្យ​ថារ៉ា និង Abby Seiff Phnom Penh Post





















លោក ចាន់ សុវ៉េត អមដោយ​អ្នក​គាំទ្រ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ នៅ​ពេល​ដែលលោក​​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិល​មិញ​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង​ ទាក់ទិន​ទៅ​នឹង​បទល្មើស​ផ្តល់​ជំនួយ​ដល់​ចារី​ សាលា​ដំបូង​រាជធានី បាន​សម្រេច​មិន​ធ្វើ​ការ​ឃុំ​ខ្លួន​ លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ ហុក​ទេ ប៉ុន្តែ​ចៅក្រម​ស៊ើប​សួរ​បាន​បដិសេធ​មិន​លើក​លែង​បទ​ចោទ​ប្រកាន់​ដោយ​សម្រេច​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។

នៅ ក្រៅ​បន្ទប់​តុលាការ​កាល​ពី​រសៀល​ម្សិលមិញ មជ្ឈដ្ឋាន​អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​ពី​​អង្គការ​អាដហុក និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ ​មនុស្ស​កាន់​តែ​មាន​អារម្មណ៍​តានតឹង​ឡើងៗ​នៅ​ពេល​ដែល​ការ​សាកសួរ លោក​ចាន់ សុវ៉េត ដែល​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​បិទ​ទ្វារ​ បាន​ឈាន​ចូល​ដល់​ម៉ោង​ទីពីរ។

កម្មករ​រោង​ចក្រ​កាត់​ដេរ Xing Chang Xing ជិត​១០០០​នាក់​តវ៉ា​លក្ខខណ្ខ​ការងារ

Tuesday, 25 December 2012 មុំ​ គន្ធា និង​ Stephanie Ip Phnom Penh Post





















កម្មករ​​តវ៉ា​នៅ​មុខ​រោង​ចក្រ​ Xing Chang កាល​ពី​ម្សិល​មិញ​។ រូប​ថត វីរៈ

ភ្នំពេញៈ កម្មករ​ជិត​​មួយ​ពាន់​នាក់​នៅ​រោង​ចក្រ​កាត់​ដេរ Xing Chang Xing ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​នៅ​មុខ​រោង​ចក្រ​កាល​ពី​ម្សិលមិញ នៅ​ខណៈ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​គេ​គំរាម​សម្លាប់​មុន​ពេល​ធ្វើ​ការ តវ៉ា។

លោក ណាក់ ណម អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា CCAWDU បាន​និយាយ​នៅ​ឯ​រោងចក្រ​កាត់​ដេរ​ខាង​លើ​ថា កម្មករ​ប្រហែល​ជា​៨០​ភាគ​រយ​បាន​ឈរ​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ លក្ខខណ្ឌ​៦​ចំណុច​សម្រាប់​ការងារ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ដល់​ពួក​គេ​។ កម្មករ​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ខាង​ក្រុម​ហ៊ុន​យល់​ព្រម​តាម​​ការ​ ទាម​ទារ​របស់​ពួក​គេ។​លោក​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​ការ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​អាហារ​ថ្ងៃ​ត្រង់​ទៅ​ កម្មករ​បាន​មួយ​ដង​ក្នុង​មួយ​សប្តាហ៍ ប្រាក់​ថែទាំ​សុខភាព សម្អាត​បង្គន់​និង​ជួសជុល​រោងចក្រ​ឲ្យ​មាន​សុវត្ថិភាព ផ្តល់​ប្រាក់​២០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​ដែល​សម្រាល​កូន​ កសាង​បន្ទប់​សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន និង​កុំ​កាត់​ប្រាក់​ខែ​នៅ​ពេល​កម្មករ​មាន​ជំងឺ​ដោយ​មាន​លិខិត​ស្នាម​ពី វេជ្ជបណ្ឌិត​»។

២០១២​ជា​ឆ្នាំ​ដែល​រួម​រឹត​ទៅ​ដោយ​អំពើ​ហិង្សា​ដីធ្លី​ទាំង​នៅ​ទី​ក្រុង​និង​ជន​បទ

Tuesday, 25 December 2012 ម៉ៃ​ ទិត្យថារ៉ា និង David Boyle The Phnom Penh Post
ភ្នំពេញៈ បន្ទាប់​ពី​រស់​នៅ ២៨ ឆ្នាំ ក្នុង​រាជធានី​ភ្នំពេញ ដោយ​បរិភោគ​អាហារ​ដូច​ជា «ស្តេច» ​និង​បាន​ទៅ​រៀន​នៅ​សាលារៀន​ល្អ​បំផុត ការ​ធ្វើ​ដំណើរ​របស់​លោក សុផល (ឈ្មោះ​ត្រូវ​បាន​ដាក់​ដោយ​អ្នក​កាសែត) ​ទៅ​ជន​បទ គឺជា​បទ​ពិសោធ​ពិបាក​ផង និង​ជា​បទ​ពិសោធ​ថ្មី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។
រហូតដល់ថ្ងៃមួយ ក្នុង​ខែ​មិថុនា នៅ​ពេល​គាត់​ដោះ​ដូរ​សម្លៀក​បំពាក់​ស្អាត ជាមួយ​នឹង​ភាព​នឿយ​ហត់ ដោយ​ចូល​រួម​ក្នុង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កំហឹង​លើ​បញ្ហា​ចាប់​យក​ដីធ្លី ដែល​កើត​មាន​នៅ​តំបន់​ដទៃ​ទៀត ក្នុង​ប្រទេស​កម្ពុជា ពុំ​ត្រូវ​បាន​យុវជន​មើល​ឃើញ​ឡើយ។
ជា​យុវជន ស្ម័គ្រ​ចិត្ត​ម្នាក់ នៃ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រហែល ២០០០ នាក់ ដែល​បាន​ដាក់​ពង្រាយ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​ផ្នែក​មួយ នៃ​គម្រោង​វាស់​វែង​ដីធ្លី ដែល​មាន​គោល​បំណង ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចាប់​យក​ដីធ្លី ដែល​រីក​រាល​ដាល​នៅ​កម្ពុជា លោក សុផល ចាប់​ផ្តើម​ដឹង​អំពី​ការ​លំបាក​យ៉ាង​ខ្លាំង ដែល​ប្រជាជន​នៅ​តាម​ជន​បទ ជួប​ប្រទះ ដោយ​សារ​ការ​ចាប់​យក​ដីធ្លី។
ប៉ុន្តែ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ ជា​កន្លែង​ដែល​លោក សុផល ស្ម័គ្រ​ចិត្ត​ចុះ​វាស់​ដី បញ្ហា​ធំ​បំផុត របស់​យុវជន​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ជំនាញ​វាស់​វែង​ដី​ក្មេង​ខ្ចី​របស់​ពួកគេ ឬ​ការ​ទាក់​ទង​ក្នុង​ភូមិ​ឡើយ ប៉ុន្តែ​គឺ​បញ្ហា​នយោបាយ នៅ​ពី​ក្រោយ​ជម្លោះ​ដ៏​ក្តៅ​គគុក​នេះ ដែល​ជា​ជម្លោះ ពាក់​ព័ន្ធ​រហូត​ដល់​ព្រឹទ្ធ​សភា​កម្ពុជា។

ក្រឡាប់​រថយន្ត​នៅ​កោះកុង​ស្លាប់​៤ របួស ១៧​នាក់

Monday, 24 December 2012 គឹម សារុំ Phnom Penh Post





















កម្មករ​ដែល​ទទួល​រង​របួស​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ខេត្ដ​កោះ​កុង​ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​កាលពី​ម្សិល​មិញ​។ រូបថត វីរៈ

កោះកុងៈ កម្មករ​ម៉ៅការ​ដំឡើង​បង្គោល​ខ្សែ​ភ្លើង​ចំនួន​៤​នាក់​បាន​ស្លាប់ និង ១៧​នាក់​ទៀត​រង​របួស​ធ្ងន់-​ស្រាល ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​បាន​បើក​ចុះ​ចំណោត​ហើយ​ដាច់ ហ្វ្រាំង បណ្តាល​ឲ្យ​ក្រឡាប់ នៅ​ក្នុង​ភូមិ​អន្លង់​បាក់ ឃុំ​តាតៃ​ក្រោម ស្រុក​កោះកុង កាល​ពី​ថ្ងៃសៅរ៍។

លោក កែវ ច័ន្ទមុនី អធិការ​រង​នគរបាល​ស្រុក​កោះកុង​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​បាន​បណ្តាល​ឲ្យ​អ្នក​ស្លាប់​៤នាក់​និង​របួស​ធ្ងន់​ស្រាល​១៧ ក្នុង​នោះ​ស្រី​២​នាក់។ លោក​បញ្ជាក់​ថា៖​«រថយន្ត​បើក​លឿន ហើយ​អ្នក​បើក​មិន​ស្គាល់ ៩ភូមិ​សាស្រ្ត​ច្បាស់ ហើយ​ផ្លូវ​មាន​សភាព​ចំណោត ហើយ​កោង​ដោយ​មាន​ការ​បត់​បែន​ជា​ច្រើន​កន្លែង»។

អង្គរ​វត្ត​ត្រូវ​ដាក់​បញ្ចូល​ក្នុង Ipads

Friday, 21 December 2012 Soo Jin Kim  Phnom Penh Post
សៀមរាបៈតួ​អង្គ Laura Croft អាច​ជា​មគ្គុទ្ទេសក៍​មួយ​ក្នុង​ចំណោម​មគ្គុទ្ទេសក៍​ទាំង​នេះ។ ​មគ្គុទេ្ទសក៍​ទៅ​កាន់​អង្គ​ថ្មី​មួយ​សម្រាប់​ Ipads បាន​រៀបចំ​ឡើង ​ដោយ​អង្គ​ការ​ឃ្លាំ​មើល​បេតិកភណ្ឌ ដែល​ជា​អង្គការ​មិន​ដើម្បី​ប្រាក់​ចំណេញ​។

កម្មវិធី «An Interactive Guide to Angkor» ដែល​បាន​ដាក់​លើ​ហាង iTune ​របស់​ក្រុមហ៊ុន Apple រៀបចំ​ឡើង​ដោយ​លោក​បណ្ឌិត Dougald O'Reilly បុរាណ​វត្ថុ​វិទូ និង​នាយក​អង្គការ​ឃ្លាំ​មើល​បេតិកភណ្ឌ ហើយ​បាន​ពិពណ៌នា​ដោយ​លោក Charles Higham ជា​សាស្រ្តាចារ្យ​ នៃ​ការ​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍។

លោក O'Reilly បាន​ថ្លែង​ថា៖ «​វា​ជំរុញ​ដោយ​កន្លែង​ល្អ​បំផុត​មួយ នៅ​លើ​ពិភពលោក។ លោក O'Reilly ដែល​បាន​រស់​នៅ​កម្ពុជា​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០៦​ បាន​ចាប់​ផ្តើម​បង្កើត​អង្គ​ការ​ឃ្លាំ​មើល​បេតិកភណ្ឌ​នៅ​ឆ្នាំ​ ២០០៣ ដើម្បី​ជួយ​អភិរក្ស​បេតិកភណ្ឌ និង​វប្បធម៌​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក O'Reilly បាន​បន្ត​ថា៖ «​ អង្គរ​ជា​កន្លែង​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​។ រាល់​ពេល​ខ្ញុំ​បើក​ឡាន​កាត់​ច្រក​ទ្វារ​អង្គរធំ ​ខ្ញុំ​មិន​អាច​សម្តែង​ទឹក​ចិត្ត​បាន​ឡើយ ប៉ុន្តែ​ភាព​អស្ចារ្យ និង​ថ្លៃថ្លា នៃ​ច្រក​ទ្វារ និង​ផ្ទៃ​មុខ​ចម្លាក់ គឺជា​រឿង​មិន​គួរ​ឲ្យ​ជឿ​»។

លោក​ចាន់ សុវ៉េត​ចូល​តុលាការ​ថ្ងៃ​នេះ​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ

Abby Seiff​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២
ភ្នំពេញៈ មិន​ដល់​២៤​ម៉ោង​មុន​ការ​ចូល​បង្ហាញ​ខ្លួន​តាម​កាល​កំណត់​នៅ​សាលា ដំបូង​រាជធានី​នៅ​ថ្ងៃ​នេះ​សម្រាប់​ការ​សាក​សួរ​ពាក់ព័ន្ធ​នឹង​ការ​ ចោទ​ប្រកាន់​បទ​ផ្តល់​ជំនួយ​ដល់​មេ​ក្រុម​តំបន់​អបគមន៍​ខេត្ត ក្រចេះ​ លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា លោក​មាន​ជំនឿ​ថា លោក​នឹង​អាច​ដើរ​ចេញ​មក​វិញ​នៅ​រសៀ​ល​នេះ​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​។
លោក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​គ្មាន​កំហុស​។ ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​អ្វី​ខុស​ទេ»។ «​ខ្ញុំ​គិត​ថា តុលាការ​នឹង​មិន​យក​ខ្ញុំ​ទៅ​ដាក់​ពន្ធនាគារ​ទេ​ ពីព្រោះ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់»។

បើ​យោង​តាម​មេធាវី​លោក សុវ៉េត លោក សម សុខអឿន បាន​ឲ្យ​ដឹង​ថា លោក ចាន់ សុវ៉េត ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ដល់​លោក ម៉ា ឆាង​ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៥​នាក់ ដែល​រដ្ឋាភិបាល​និយាយ​ថា ជា​មេ​គំនិត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រមា។ កម្លាំង​ប្រដាប់​អាវុធ​បាន​ចុះ​ទៅ​បង្ក្រាប​ចលនា​នេះ ដោយ​ក្នុង​នោះ​បាន​បាញ់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់ និង​បាន​បណ្តេញ​ប្រជាជន​ជាច្រើន​នាក់​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​ ជាមួយ​នឹង​ក្រុមហ៊ុន​កៅស៊ូ​ឈ្មោះ Casotim ​ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ មន្រ្តី​អាជ្ញាធរ​បាន​ហៅ លោក ឆាង និង​បុរស​បួន​នាក់​ទៀត​ថា ជា​មេ​ក្រុម​ចលនា​តំបន់​អបគមន៍។

លោក ចាន់ សុវ៉េត ត្រៀម​ខ្លួន​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​២៤ ធ្នូ

វណ្ណ វិចារ វិទ្យុអាស៊ីសេរី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២
សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក គឺ​លោក ចាន់ សុវ៉េត នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៤ ធ្នូ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
 លោក ចាន់ សុវ៉េត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​សមាគម​អាដហុក មិន​បាន​រៀបចំ​ឲ្យ​មាន​ការ​ចូល​រួម​គាំទ្រ​ណា​មួយ​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក និង​លោក ចាន់ សុវ៉េត ខ្លួន​ឯង សុទ្ធតែ​ត្រៀម​ខ្លួន​រួច​ជា​សម្រេច​ដើម្បី​ដោះ​បន្ទុក​ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នេះ។

ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​កន្លង​ទៅ​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ថា លោក ចាន់ សុវ៉េត មិន​បាន​ធ្វើ​អ្វី​ឲ្យ​ផ្ទុយ​នឹង​ច្បាប់​ឡើយ។ លោក​បន្ត​ថា សមាគម​អាដហុក បាន​ត្រៀម​មេធាវី ៣​នាក់ សម្រាប់​ការពារ​ក្តី​ឲ្យ​លោក ចាន់ សុវ៉េត តែ​អាដហុក មិន​បាន​រៀបចំ​ឲ្យ​មាន​ពលរដ្ឋ​គាំទ្រ​ទេ។

លោក នី ចរិយា បញ្ជាក់​ថា កន្លង​ទៅ​សង្គម​ស៊ីវិល​នានា និង​ម្ចាស់​ជំនួយ​មាន​ការ​គាំទ្រ និង​ជំរុញ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំងក្លា​ដល់​លោក ចាន់ សុវ៉េត ព្រោះ​ថា លោក​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «យើង​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ទៅ​តាម​នីតិវិធី យើង​មិន​ប្រើប្រាស់​នីតិវិធី​ផ្សេង​ក្រៅ​ពី​ផ្លូវ​ច្បាប់​នោះ​ទេ។ យើង​សូម​អរគុណ​ចំពោះ​សង្គម​ស៊ីវិល​នានា ដែល​គាំទ្រ​លោក ចាន់ សុវ៉េត។ យើង​មាន​ភស្តុតាង​បង្ហាញ​ចៅក្រម​ស៊ើបសួរ​ពី​សកម្មភាព​របស់​អាដហុក និង​លោក ចាន់ សុវ៉េត ថា​មិន​មាន​អ្វី​ផ្ទុយ​នឹង​ច្បាប់​ទេ»។

អ្នក​ភូមិ​ស្នើ​ក្រុម​និស្សិត​ទៅ​វាស់​ដី​ជម្លោះ

សែន ដា​​វីត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២១ ធ្នូ ២០១២
121221_03
អ្នក​ភូមិ​នៅ​ស្រុក​បទុម​សាគរ ធ្វើ​ការ​តវ៉ា កាល​ពី​ឆ្នាំ​មុន​។ រូបថត ម៉ៃ ទិត្យ​ថារ៉ា

កោះកុងៈ ប្រជា​ពលរដ្ឋ​ប្រមាណ ២០​នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​ បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​ នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង​កាល​ពី​ម្សិលមិញ ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ បញ្ជូន​ក្រុម​និស្សិត​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ចុះ​ទៅ​វាស់​វែង​ដី​ធ្លី​ របស់​ពួក​គេ ដែល​មាន​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ ជា​មួយ​ក្រុមហ៊ុន​ចិន Union Development Group​។

អ្នក​ស្រី​ ម៉ឹង អាន តំណាង​អ្នក​ភូមិ បាន​ថ្លែង​ថា​ អ្នក​ភូមិ​មក​ពី​ស្រុក​បទុម​សាគរ​ និង​គិរីសាគរ បាន​កើត​មាន​ជម្លោះ​ដីធ្លី ជា​មួយ​ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​ឆ្នាំមក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ដោះស្រាយ​ឡើយ។ អ្នក​ភូមិ​បាន​រង់​ចាំ​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ចុះ​មក​វាស់​ដី ​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​ចុះ​មក​ឡើយ​ ទើប​អ្នក​ភូមិ​នាំ​គ្នា​មក​តវ៉ា នៅ​មុខ​សាលា​ខេត្ត​។ អ្នក​ស្រី​បាន​បញ្ជាក់​ថា៖«បើ​ដី​យើង ត្រូវ​បាន​យុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច ចុះ​មក​វាស់​វែង​ឲ្យ​​ យើង​នឹង​មាន​ប័ណ្ណកម្ម​សិទ្ធិ​ស្រប​ច្បាប់​ ដូច្នេះ ​ក្រុមហ៊ុន មិន​អាច​មក​រំលោភ​យក​ដី​យើង​ហើយ​បង់​ប្រាក់​សំណង បន្តិច​បន្តួច​បាន​នោះ​ទេ»​។ អ្នក​ស្រី​បាន​ចោទ​សួរ​ថា​៖«ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត របស់​សម្តេច​ហ៊ុន សែន ចុះ​វាស់​វែង​ដី​ឲ្យ​ពួក​យើង​?»។

អ្នកបឹង​កក់​មាន​ទំនុក​ចិត្ត​ចំពោះ WB

ឃុត សុ​ភចរិយា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២១ ធ្នូ ២០១២

ភ្នំពេញៈ ក្រុមអ្នកតវ៉ា មានទំនុក​ចិត្ត​ថា ធនាគារ​ពិភព​លោក​(WB)​នឹង​នៅ​តែ​ផ្អាក​ការ​ផ្តល់​កម្ចី​ដល់​កម្ពុជា រហូត​ទាល់​តែ​ជម្លោះ​ដីធ្លី នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​ដោះ​ស្រាយ។ នេះ​បើ​យោង​តាម​តំណាង​អ្នក​ភូមិ​ដែល​បាន​ថ្លែង។

ខណៈ​កំពុង​មាន​ការ ​តវ៉ា​នៅ​ខាង​ក្រៅ តំណាង​ចំនួន៧​នាក់​បាន​ជួប​ជាមួយ លោក Alassane Sow អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោក នៅ​ការិយាល័យ​របស់​លោក​នៅ​មហា​វិថី​នរោត្តម ហើយ​ក្រុម​អ្នក​តំណាង បាន​អះ​អាង​ថា លោក​បាន​ធ្វើ​ការ​សន្យា​ខ្លាំង​ក្លា​មួយ​ដើម្បី​ជួយ​ពួកគេ។

លោក ដួង គា តំណាង​ប្រជា​ជន​នៅ​តំបន់​បឹងកក់ បាន​ថ្លែង​បន្ទាប់​ពី​ជួប​ជាមួយ​លោក​Alassane Sow ថា៖ «យើង​មាន​សេចក្តី​រីករាយ»។ លោក​បន្ត​ថា៖​«លោក Alassane Sow អះ​អាង​ថា គាត់​នឹង​បន្ត​ផ្អាក​កម្ចី​ដល់​រដ្ឋាភិបាល ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ដីធ្លី​របស់​យើង​ក្នុង​លក្ខណៈ​ តម្លាភាព​ទេ​នោះ»។ ធនាគារ​ពិភព​លោក​បាន​ផ្តល់​កម្ចី​ចុង​ក្រោយ​ដល់​កម្ពុជា​ក្នុង​ខែធ្នូ ឆ្នាំ ២០១០ និង​បាន​ប្រកាស​កាល​ពី​ខែ​សីហា ឆ្នាំ​មុន​ថា ខ្លួន​នឹង​មិន​ផ្តល់​កម្ចី​ដល់​រដ្ឋាភិបាល​ទៀត​ទេ​រហូត​ទាល់​តែ​រដ្ឋាភិបាល ដោះ​ស្រាយ​ជម្លោះ​នៅ​តំបន់​បឹងកក់​ចប់​សព្វ​គ្រប់។ ក្រោយ​មក​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាត់​ដី​ចំនួន​១២,៤៤ ហិកតា ដើម្បី​ផ្តល់​ទៅ​ឲ្យ​គ្រួសារ​ជាង ៧៥០ គ្រួសារ​នៅ​តំបន់​បឹងកក់ ហើយ​ដែល​ការ​កំណត់​ចែក​ដី​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​រហូត​មក​​ដល់​ពេល​នេះ។

អ្នក​រត់​ចោល​ម៉ម សូណង់ដូ​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

មាស សុខ​ជា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២១ ធ្នូ ២០១២

ភ្នំពេញៈ មេ​ដឹក​នាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សូណង់ដូ ៣ នាក់ ត្រូវ​បាន​តែង​តាំង និង ៨ នាក់​ផ្សេង​ទៀត នឹង​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួក​គេ រត់​ចោល​លោក​ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ឃុំ ហើយ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ​នេះ​បើ​តាម​មន្ត្រី​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​លោក​ញឹក ប៊ុន ឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក​និង​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍ ៩ នាក់​ទៀត ​និង​មេ​ដឹក​នាំ ៣៣ នាក់ ក្នុង​ខេត្ត​ក្រុង​១១ បាន​សម្រេច​ចិត្ត ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​សារ​បាត់​បង់​ទំនុក​ចិត្ត​លើ​សមាគម បន្ទាប់ពី​ពួក​គេ​បាន​ព្យាយាម​បម្រើ និង​ខំ​រក​គន្លឹះ​ជួយ​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ មិន​បាន​ជោគជ័យ។

លោក បញ្ជាក់​ថា៖«​ខ្ញុំ​បាន​ចរចា​ជាមួយ​នឹង​ឯកឧត្តម ញឹក ប៊ុនឆៃ ៣‑៤ ដង​ថា​ខ្ញុំ​ចង់​ចូល​រួម​ដើរ​តាម​មាគ៌ា​របស់​ព្រះ​មហាវីរក្សត្រ [នរោត្តម សីហនុ]។ សមាគម​បាន​ឈាន​ដល់​ផ្លូវ​ជាប់​គាំង​ដែល​មិន​អាច​ទៅ​មុខ​ទៀត​បាន​ទេ»។

តុលាការ​យោធា​កោះ​ហៅ​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

ឡេង ម៉ាលី វិទ្យុអាស៊ីសេរី ថ្ងៃទី២៣ ខែធ្នូ ២០១២

​យក​ព័ត៌មាន​ឱ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) មួយ​រូប ត្រូវ​តុលាការ​យោធា​កោះ​ហៅ​ឱ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២ ទាក់ទង​នឹង​អត្ថបទ​របស់​ខ្លួន​ដែល​សរសេរ​អំពី​ការ​ឈូស​ឆាយ​យក​ដី​របប​យោធា​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ គឺ​លោក ប៊ុត រស្មីគង្គា ថ្លែង​ថា លោក​នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​លោក ប៉ោក ប៉ន ជា​អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ២៤ ធ្នូ ឆ្នាំ ២០១២ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ អំពី​សុវត្ថិភាព​ក្ដី៖ «ឥឡូវ​នេះ​ខ្ញុំ​ព្រួយបារម្ភ ខ្វល់​ថា តើ​គេ​ហៅ​ទៅ​ហ្នឹង​ក្នុង​បទ​បរិហារ​កេរ្តិ៍ បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត ឬ​ក៏​ជា​សាក្សី ឈ្លេចសួរ​ពី​រឿង​អត្ថបទ​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយ​ហ្នឹង​បាទ!»។

លោក ប៊ុត រស្មីគង្គា មាន​ប្រសាសន៍​ឱ្យ​ថា នៅ​ក្នុង​ដីកា​កោះ​ចេញ​ដោយ​លោក ប៉ោក ប៉ន អនុប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ គឺ​តម្រូវ​ឱ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​បទ​ព្រហ្មទណ្ឌ ទាក់ទង​នឹង​អត្ថបទ​របស់​លោក ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០១២ ដែល​ថា លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ពាក់ព័ន្ធ​នឹង​ការ​កាត់​យក​ដី​របប​យោធា ៥ ពាន់​ហិកតារ លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម ពីរ គឺ​ក្រុមហ៊ុន​តៃនិញ សៀមរាប និង​ក្រុមហ៊ុន បេស រ៉ូយ៉ាល់ (Best Royal)។ បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​គ្រួសារ​កង​ទ័ព។

Sunday, December 2, 2012

Boeng kak resident protest

By Long kimhean
















Today, morning 8.30 am beoung kak resident come from protest in front of ministry of council.