សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 22, 2013

ចិន​ចង់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី

Thursday, 22 August 2013 វង្ស សុខេង From The Phnom Penh Post
130822_3
លោក​ហោ ណាំ​ហុង​រដ្ឋ​មន្ត្រី​ការ​បរទេស​និង​សម​ភាគី​ចិន​។ រូបថត ហេង
ជីវ័ន
 ភ្នំ​ពេញៈ ប្រទេស​ចិន​ កាល​ពី​ម្សិលមិញ បានជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បន្ត​ស្វែង​​រក​ដំណោះ​ ស្រាយ​ដោយ​សន្តិ​វិធី​​ ចំពោះ​ភាព​ជាប់​គាំង​ខាង​នយោ​បាយ​បច្ចុប្បន្ន​ បន្ទាប់​ពី​ការ​បោះឆ្នោត​ ខណៈ​ដែល​ចិន​បាន​ស្វាគមន៍​ «​ជ័យ​ជម្នះ​» ​របស់​គណ​បក្ស​ប្រជា​ជន ​​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ។ ថ្លែង​នៅ​សន្និសីទ​កាសែត​រួម​គ្នា​ខ្លី​មួយ ​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​ជំនួប​ជា​មួយ​លោក​នាយករដ្ឋ​ម​ន្រ្តី​ ហ៊ុន សែន ​រដ្ឋ​មន្រ្តីការ​បរទេស​ចិន លោក Wang Yi ​បាន​ប្រាប់​អ្នក​កាសែត​ថា ​គណបក្ស​នយោ​បាយ​កម្ពុជា ​គួរ​តែ​​ចរចា​​ដើម្បី​រក្សា​​ស្ថិរ​ភាព​សង្គម​ និង​សេដ្ឋ​កិច្ច។​ លោក​ថ្លែង​បន្ត​ថា​៖ «​​ចិន​ជា​ដៃ​គូ​ល្អ​របស់​កម្ពុជា​ ​ហើយ​យើង​សង្ឃឹម​ថា​ គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ចរចា​ដោយ​សន្តិវិធី​ដើម្បី​ឲ្យ​មាន​ការ​បង្កើត​សភា​និង​រដ្ឋា​ភិបាល​ ថ្មី​មួយ​ នា​​ពេល​ឆាប់​ៗ​នេះ»។

លោក​បន្ត​ថា​៖ «​ថ្ងៃ​នេះ​ ខ្ញុំ​សូម​សម្ដែង​ការ​អប​អរ​សាទរ​ ដ៏​កក់​ក្តៅ​បំផុត​របស់​ខ្ញុំ​ ស្វាគមន៍​ជ័យ​ជម្នះ​​ របស់​សម្តេច​តេជោ[​ហ៊ុន សែន]»។
រដ្ឋ​មន្រ្តី​ការ បរទេស​កម្ពុជា​ លោក ហោ ណាំ​ហុង ​កាល​ពី​ម្សិល​មិញ​ បាន​សម្ដែង​​ការ​ថ្លែង​អំណរគុណ​របស់​លោក​ តាង​នាម​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​​ ចំពោះ​ប្រទេស​ចិន​ ដែល​ «​គាំ​ទ្រ​លទ្ធ-​ផល​នៃ​ការ​បោះឆ្នោត​»។
លោក Wang Yi ​និង​​ប្រតិភូ​ចិន​ជាន់​ខ្ពស់​ដទៃ​ៗ​ទៀត ​​បាន​មក​ដល់​​កម្ពុជា​កាល​ពី​ថ្ងៃអង្គារ​​សម្រា​ប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​។ រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​មាន​កិច្ច​ជំនួប​ផ្សេង​គ្នា​ ជា​មួយ​​លោក ហ៊ុន សែន និង​លោក ហោ ណាំហុង​ កាល​ពី​ម្សិល​មិញ​ ដែល​ផ្តោត​ទៅ​លើ​​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​បន្ថែម​ទៀត​។
លោក Wang Yi ​​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​​ថា ចិន​​នឹង​បន្ត​ពង្រឹង​ចំណង​ទាក់​ទង​ការ​ទូត​​ រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ចិន​នឹង​គាំ​ទ្រ​​កម្ពុជា​ខ្លាំង​ក្លា​​ ក្នុង​ការ​ការ​ពារ​មិន​ឲ្យ​មាន​អំពើ​នៃ​]​ការ​រំខាន​ពី​ខាង​ក្រៅ​»។លោក​មិន​ បាន​បរិយាយ​ថា​តើ​«ការ​រំខាន»​នេះ​​នឹងអាច​មក​ពី​ណា​នោះ​ទេ។
បទ​វិចារណកថា​​ ដែល​ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​ កាល​ពី​សប្តាហ៍​មុន​ បាន​អំ​ពាវ​នាវ​សុំ​ឲ្យ​​សហគមន៍​អន្តរជាតិ​កុំ​​លូក​ដៃ​​ក្នុង​កិច្ច​ការ​ ផ្ទៃ​ក្នុង​ក្រោយ​ការ​បោះឆ្នោត​របស់​កម្ពុជា​ ​ជា​ពិសេសសំដៅ​ទៅ​លើ​ការ​គំ​រាម​កំហែង​​របស់​តំណាង​រាស្រ្ត​អាមេរិក​​ ​ដែល​គំរាម​​កាត់​ជំនួយ​​។ ​បើ​តាម​រដ្ឋា​ភិបាល ចិន​​បាន​ផ្តល់​ជំនួយ​និង​កម្ចី​​ជាង ​២,៨​ ពាន់​លាន​ដុល្លារ​​ដល់​កម្ពុជា​​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​។ ​​គម្រោង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​​ធំៗ​មួយ​ចំនួន​​ ដែល​ពាក់​ព័ន្ធ​​នឹង​ក្រុមហ៊ុន​កម្មសិ​ទ្ធិ​​ដោយ​រដ្ឋ​របស់​ចិន​​ គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ ​ក្នុង​​នោះ​រួម​​មាន​ការ​វិនិយោគ​រួម​គ្នា​​មួយ ​ដែល​មាន​ទឹក​ប្រាក់​ ២,៣ ​ពាន់លាន​ដុល្លារ​​ ដើម្បី​សាង​សង់​​រោង​ចក្រ​ប្រេង​ដំបូងរបស់​កម្ពុជា ​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​មុន។
ការ​ប្រគល់​កាំ​ភ្លើង​ខ្លី​ចំនួន ​១០០០ ដើម​និង​គ្រាប់​កាំ​ភ្លើង​ចំនួន​ ៥០០០០​ គ្រាប់​របស់ចិន​ ទៅ​នគរ​បាល​ជាតិ​​គ្រាន់​តែ​រយៈ​ពេល​ពីរ​ថ្ងៃ​​​ បន្ទាប់​​ពី​ការ​បោះឆ្នោត​បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ផ្សេង​ៗ​ ក្នុង​ចំណោម​​អ្នក​វិភាគ​ ដែល​បានចោទ​សួរ​ពាក់​ព័ន្ធ​នឹង​ការ​កំណត់​ពេល​វេលា​ផ្តល់​​កាំភ្លើង​ និង​គ្រាប់​នេះ​​ ខណៈ​ដែល​កម្ពុជា​កំពុង​មាន​ភាព​ចម្រូងចម្រាស​ខាង​នយោបាយ​ក្រោយ​ពី​ ការបោះឆ្នោត​៕
រាយការណ៍​បន្ថែម​ ដោយ Kevin Ponniah

No comments:

Post a Comment

I like Blogger