សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, July 30, 2014

អ្នក​នាំ​ពាក្យ៖ មន្ត្រី​បក្ស​ប្រឆាំង​អាច​ស្បថ​ចូល​ប្រជុំ​សភា​សប្ដាហ៍​ក្រោយ

ដោយ កែវ និមល 2014-07-30 From RFA
រដ្ឋ​សភា ៣០៥
សមាជិកសភា​មក​ពី​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​ចូល​ស្បថ ដើម្បី​ចូល​ប្រជុំ​សភា​នៅ​ឡើយ​ទេ ក្រោម​ហេតុផល​ថា ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចប់​កិច្ចការ​ វិសោធនកម្ម​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​សភា វិសោធនកម្ម​លើ​ច្បាប់​បោះ​ឆ្នោត និង​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​បាន​ចប់​ឆាប់​រហ័ស​ដូច​គ្រោងទុក។
តើ​ពេល​ណា​សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​២ អាច​ចូល​ប្រជុំ​សភា​ជាមួយ​គ្នា​បាន?
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​អាច​ស្បថ និង​ចូល​ប្រជុំ​សភា​បាន​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​កំណត់​របៀបវារៈ​សម័យប្រជុំ​សភា​ឲ្យ​បាន​ ច្បាស់លាស់។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ចរចា​មក​ពី​គណបក្ស​ទាំង​២ បាន​ព្រមព្រៀង​លើ​លទ្ធផល​ខ្លះៗ ក្នុង​គោលដៅ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត និង​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ហើយ​មាន​បញ្ហា​មួយ​ចំនួន​ទាមទារ​បន្ត​ពិភាក្សា​នៅ​ក្នុង​សម័យប្រជុំ​សភា​ពេញ ​អង្គ៖ «ផ្នែក​ខាង​ធ្វើ​បទបញ្ជា​ផ្ទៃក្នុង យើង​បាន​ឯកភាព​គ្នា​មួយ​ចំនួន មួយ​ចំនួន​ទៀត​ពិភាក្សា​នៅ​ពេល​ក្រោយ។ ដូច្នេះ​អាច​បើក​ផ្លូវ​ឲ្យ​ការ​ចូល​ប្រជុំ​សភា​នេះ​បាន។ នៅ ​ខាង​ក្រុម​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំពុង​ព្រាង និង​មាន​ការងារ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ ហើយ​ខាង​ច្បាប់​បោះ​ឆ្នោត យើង​កំពុង​ព្យាយាម​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ។ ដូច្នេះ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀតខ្ញុំ​គិត​ថា​យ៉ាង​ហោច​មួយ​សប្ដាហ៍​ទៀត​ដែរ»

សង្គម​ស៊ីវិល​ស្នើ​លោក​ហោ​ណាំហុង​កោះ​ហៅ​ទូត​វៀតណាម​មក​បំភ្លឺ

ដោយ ដែន អយុធ្យា 2014-07-30 Form RFA
ខ្មែរ​ក្រោម​តវ៉ា ៦១០
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ​​ដែល​​ ត្រូវ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះកាយ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៣។
RFA/Mom Sophon 
 នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា ស្នើ​ឲ្យកោះអញ្ចើញ​ឯក​អគ្គ​រដ្ឋទូត​វៀតណាម ប្រចាំ​​កម្ពុជា ​មកបំភ្លឺជុំវិញ​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដីខ្មែរ​កម្ពុជាក្រោម ដែល​មន្ត្រី​នាំ​ពាក្យ​ស្ថានទូតវៀតណាម អះអាង​ថា ជា​របស់​វៀតណាម​កាន់កាប់តាំង​ពី​យូរ​លង់​មក​ហើយ​នោះ។
បន្ថែម​លើ​លិខិត លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ក៏​បាន​រិះគន់​ចំណាត់​ការ របស់​រដ្ឋាភិបាល ដែល​មិន​មាន​ប្រតិកម្ម ឬ​ក៏​ឆ្លើយ​តប​ទៅ​មន្ត្រី​ស្ថានទូត​វៀត​ណាម ចំពោះ​សកម្មភាព​ប្រមាថ ឬ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ពេល​នេះ។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...