ដោយ កែវ និមល 2014-07-30 From RFA
សមាជិកសភាមកពីគណបក្សប្រឆាំងនៅមិនទាន់ចូលស្បថ
ដើម្បីចូលប្រជុំសភានៅឡើយទេ ក្រោមហេតុផលថា
ក្រុមការងារចរចារបស់គណបក្សទាំងពីរមិនទាន់បញ្ចប់កិច្ចការ
វិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងសភា វិសោធនកម្មលើច្បាប់បោះឆ្នោត
និងវិសោធនកម្មលើរដ្ឋធម្មនុញ្ញបានចប់ឆាប់រហ័សដូចគ្រោងទុក។
តើពេលណាសមាជិកសភាមកពីគណបក្សនយោបាយជាប់ឆ្នោតទាំង២ អាចចូលប្រជុំសភាជាមួយគ្នាបាន?
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី៣០
កក្កដា ថា សមាជិកសភាមកពីគណបក្សប្រឆាំងអាចស្បថ
និងចូលប្រជុំសភាបាននៅសប្ដាហ៍ក្រោយ
ប៉ុន្តែទាមទារឲ្យមានការកំណត់របៀបវារៈសម័យប្រជុំសភាឲ្យបាន
ច្បាស់លាស់។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
បានឲ្យដឹងថា បច្ចុប្បន្នក្រុមចរចាមកពីគណបក្សទាំង២
បានព្រមព្រៀងលើលទ្ធផលខ្លះៗ
ក្នុងគោលដៅធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ វិសោធនកម្មច្បាប់បោះឆ្នោត
និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
ហើយមានបញ្ហាមួយចំនួនទាមទារបន្តពិភាក្សានៅក្នុងសម័យប្រជុំសភាពេញ
អង្គ៖ «ផ្នែកខាងធ្វើបទបញ្ជាផ្ទៃក្នុង យើងបានឯកភាពគ្នាមួយចំនួន មួយចំនួនទៀតពិភាក្សានៅពេលក្រោយ។ ដូច្នេះអាចបើកផ្លូវឲ្យការចូលប្រជុំសភានេះបាន។ នៅ
ខាងក្រុមវិសោធនកម្មរដ្ឋធម្មនុញ្ញ កំពុងព្រាង
និងមានការងារមួយចំនួនទៀតមិនទាន់បានសម្រេចនៅឡើយ
ហើយខាងច្បាប់បោះឆ្នោត យើងកំពុងព្យាយាមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតនោះ។ ដូច្នេះត្រូវការពេលវេលាបន្តិចទៀត។ ខ្ញុំគិតថាយ៉ាងហោចមួយសប្ដាហ៍ទៀតដែរ»។