សមត្ថកិច្ចព័ទ្ធចាប់បុគ្គលិកណាហ្គាវើលដែលធ្វើការតវ៉ាកាលពីថ្ងៃអង្គារ។ រូបថត ហុង មិនា
ភ្នំពេញៈ ប្រធានសហជីព បុគ្គលិក
និងអនុស្សរណៈផ្ទៃក្នុងដែលលេចធ្លាយ បានឲ្យដឹងថា កាស៊ីណូណាហ្គាវើល
បានបណ្តេញបុគ្គលិកជាង ៤០០នាក់ ដែលពួកគេ
បានចំណាយពេលប្រមាណ១០ថ្ងៃធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ។
បញ្ជីឈ្មោះដែលកាសែតភ្នំពេញ ប៉ុស្តិ៍ ទទួលបាន កាលពីថ្ងៃម្សិលមិញ ត្រូវបានផ្ញើតាមសារអេឡិចត្រូនិក ទៅឲ្យគណៈគ្រប់គ្រង និងបុគ្គលិកជាន់ខ្ពស់នៅឯកាស៊ីណូពីប្រធានធនធានមនុស្សកាលពីព្រឹក ថ្ងៃពុធ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកូដករ ១៩នាក់ ត្រូវបានឃុំខ្លួន ក្នុងអំឡុងការបង្រ្កាបពីប៉ូលិសនិងសន្តិសុខនៅខាងក្រៅកាស៊ីណូ។ សារអេឡិចត្រូនិកនោះ គឺមានសារៈសំខាន់ខ្លាំង និងបានបញ្ជាក់ពីបុគ្គលិកចាប់ពីផ្នែកមួយចំនួន ដែល«ពាក់ព័ន្ធក្នុងកូដកម្មខុសច្បាប់ប្រឆាំងនឹងក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុន បានបញ្ឈប់/ផ្អាកកុងត្រារបស់ពួកគេ»។.លោក សុខ ណារិទ្ធ អនុប្រធានសហព័ន្ធទេសចរណ៍ និងសេវាកម្មករកម្ពុជា(CTSWF) បាននិយាយថា បុគ្គលិករាប់រយនាក់នឹងបន្តធ្វើកូដកម្មនៅខាងក្រៅកាស៊ីណូ ណាហ្គាវើល នៅថ្ងៃចន្ទនេះ ដើម្បីតវ៉ាការបណ្តេញចេញដែលបានធ្វើឡើងតាមរយៈសារជាអក្សរ និងសារអេឡិចត្រូនិក។
លោក បានថ្លែងថា៖«ពួកគេកំពុងតែប្រើសារនេះដើម្បីគំរាមកំហែងកូដករ ដែលថា ពួកគេត្រូវតែត្រឡប់ទៅធ្វើការវិញដោយគ្មានការទាមទារ បើមិនអ៊ីចឹងទេនឹងបាត់បង់ការងាររបស់ពួកគេ»។ លោកបន្ថែមថា៖ «ប៉ុន្តែយើងនឹងធ្វើកូដកម្មម្តងទៀតប្រឆាំងនឹងក្រុមហ៊ុនរហូតដល់ ក្រុមហ៊ុនគោរពច្បាប់ការងារនិងអនុវត្តសេចក្ដីបង្គាប់របស់ក្រុម ប្រឹក្សាអាជ្ញាកណ្តាល»។
ជម្លោះបុគ្គលិក និងអ្នកគ្រប់គ្រង នៅកាស៊ីណូណាហ្គាវើល ជាប្រធានបទនៃសវនាការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចាប់តាំងពី ឆ្នាំ២០០៩មក។
លោកស្រី ឈឹម ស៊ីថរ អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរក្រុមហ៊ុន ណាហ្គាវើល បានថ្លែងថា លោកស្រី ទទួលបានសារមួយកាលពីថ្ងៃពុធដែលជម្រាបលោកស្រីថា លោកស្រី ត្រូវបានគេបណ្តេញពីការងារមុនពេលចរចារវាងមន្រ្តីរដ្ឋាភិបាលនិង តំណាងបុគ្គលិក។
លោកស្រី បានមានប្រសាសន៍បន្តថា៖«ក្រុមហ៊ុនបានចោទយើងថា ធ្វើកូដកម្មខុសច្បាប់។ ដូច្នេះ ខ្ញុំបានបញ្ជូនសារនេះទៅឲ្យក្រុមមន្រ្តីក្រសួងការងារដើម្បី អន្តារាគមន៍»។ កាលពីថ្ងៃអង្គារសប្តាហ៍មុនបុគ្គលិកណាហ្គាវើល បានចាប់ផ្តើមធ្វើកូដកម្មដោយទាមទារប្រាក់ខែអប្បបរមា ១៥០ដុល្លារក្នុងមួយខែ។ លោកស្រី បញ្ជាក់ថា៖ «ក្នុងអំឡុងកូដកម្ម ក្រុមហ៊ុន មិនមានសិទ្ធិជួលបុគ្គលិកថ្មីទេ ប៉ុន្តែក្រុមហ៊ុន បានប្រកាសការងារថ្មី។ អ្នកខ្លះ បាននិយាយថា ដំណឹងការងារទាំងនេះ មានចុះក្នុងទំព័រកាសែត»។
លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារបានថ្លែងថា លោកទទួលបានសារអេឡិចត្រូនិកនោះ តាមរយៈការបញ្ជូនបន្តមកពីតំណាងសហជីពនៃក្រុមហ៊ុន ណាហ្គាវើល ដោយលោកចាត់ទុកសារនោះពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់នោះ ទេ។ លោកថ្លែងថា៖«យ៉ាងណាក្តីខ្ញុំសូមអំពាវនាវ ដល់ភាគីទាំងពីរ កុំពង្រីកវិវាទឲ្យកាន់តែធំជាងនេះ។ ជាមួយគ្នានេះភាគីក្រុមហ៊ុន មិនត្រូវបញ្ឈប់កូដករពីការងារទេ ត្រូវផ្ដល់សិទ្ធិឲ្យពួកគេចូលធ្វើការងារដូចដើមវិញ ហើយភាគីកូដករក៏ត្រូវបញ្ឈប់កូដកម្មផងដែរ។ ភាគីទាំងពីរ ត្រូវតែបន្តការចរចាបញ្ចប់វិវាទដើម្បីផលប្រយោជន៍ទាំងសងខាងទើប ជាការប្រសើរ»។
លោក Dave Welsh នាយកប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាព ការងារ ACILS បានថ្លែងថា ណាហ្គាវើល មិនមានមូលហេតុគ្រប់គ្រាន់ក្នុងការបណ្តេញបុគ្គលិក និងប្រើប្រាស់អនុស្សរណៈផ្ទៃក្នុងបែបនេះដើម្បីគំរាមកំហែងកូដករ ទេ។ លោកបានគូសបញ្ជាក់ថា៖«ប្រសិនបើពួកគេ ប្រើប្រាស់ហេតុផលថា កូដកម្មនេះខុសច្បាប់ វាមិនខុសច្បាប់ទេ»។
លោក Welsh បានបញ្ជាក់ថា បញ្ហានៅណាហ្គាវើល មានចាប់តាំងពីប៉ុន្មានឆ្នាំមកហើយ។ លោកបានថ្លែងបន្តទៀតថា៖«មានគំរូមួយរបស់ក្រុមហ៊ុនដែលគ្រប់គ្រង ដោយបរទេសមានទំនាក់ទំនងខាងនយោបាយដែលពាក់ព័ន្ធនឹងការរំលោភទាំង កម្រោលហើយអាចរួចខ្លួនទៀត»។
បញ្ជីឈ្មោះអ្នកដែលត្រូវគេបញ្ឈប់ពីការងារត្រូវបានគេផ្ញើកាល ពីព្រឹកម្សិលមិញ បន្ទាប់ពីឆ្មាំសន្តិសុខដែលគាំទ្រដោយប៉ូលិស បានបង្ក្រាបលើបុគ្គលិករាប់រយនាក់ដែលបានប្រមូលផ្ដុំគ្នាធ្វើ កូដកម្មនៅលើដីសួនទល់មុខនឹងកាស៊ីណូនេះ។
ឆ្មាំសន្តិសុខ បានរុះរើតង់របស់កូដករ បានចាប់ខ្លួនបុគ្គលិកនិងមេដឹកនាំចំនួន១៩នាក់ដែលមិនព្រមចេញពី ទីនោះ និងបានធ្វើឲ្យស្រ្តីវ័យក្មេងជាច្រើននាក់ស្រែកយំ។ អ្នកដែលត្រូវគេឃុំខ្លួន មាន ១១នាក់ជាស្រ្តី ត្រូវបានគេដោះលែងដោយមិនមានការចោទប្រកាន់ទេ កាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន។
តំណាងកាស៊ីណូណាហ្គាវើលមិនបានឆ្លើយតបទៅនឹងការសាកសួររបស់ភ្នំពេញ ប៉ុស្តិ៍ តាមសារអេឡិចត្រូនិកទេកាលពីម្សិលមិញ៕ NR

No comments:
Post a Comment
I like Blogger