ភ្នំពេញៈ ក្រោយពីការយាងចូលទិវង្គតរយៈពេល៣ខែរំលងផុត ពិធីថ្វាយព្រះភ្លើងចំពោះព្រះបរមសពព្រះករុណា នរោត្តម សីហនុ បានមកដល់ ទឹកភ្នែកប្រជានុរាស្ត្របានចាប់ផ្តើមហូរជាថ្មីលើផ្ទៃនគរកម្ពុជា ក្នុងនោះគេក៏សង្កេតឃើញអ្នកសិល្បៈយ៉ាងច្រើនកុះករបានចូលរួមកាន់ទុក្ខផងដែរ។ សិល្បករជាច្រើនដែលបានផ្តល់សម្ភាសបានឲ្យដឹងថា សម្តេចឪនរោត្តម សីហនុ មិនត្រឹមតែជាបិតាឯករាជ្យជាតិ បូរណភាពទឹកដីនោះទេ ព្រះអង្គក៏ជានិមិត្តរូបនៃបិតាសិល្បៈផងដែរ។
ក្រោមកម្តៅថ្ងៃជិតថ្ងៃត្រង់ តារាចម្រៀងលំដាប់កំពូលនៅផលិតកម្មថោន មាស សុខសោភា ដែលធ្លាប់មានអនុស្សាវរីយ៍ក្នុងសិល្បៈជាមួយព្រះអង្គបាននិយាយថា៖«ខ្ញុំមានអារម្មណ៍ក្តុកក្តួលសោកសៅខ្លាំងណាស់ វាបានធ្វើឲ្យខ្ញុំនឹកឃើញភ្លាមដល់ឱកាសដែលនាងខ្ញុំមានវាសនាបានច្រៀងបទចម្រៀងថ្វាយព្រះអង្គ ហើយព្រះអង្គបានផ្តល់កាដូអនុស្សាវរីយ៍ដល់ខ្ញុំតាមបុត្រី[បុប្ផា ទេវី] របស់ព្រះអង្គ។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំគ្មានវាសនាបានច្រៀងថ្វាយព្រះអង្គទៀតទេ»។
តារាកំប្លែងជើងចាស់លោក ជួង ជី ហៅ កុយ និយាយថា៖ «ព្រះអង្គជាព្រះវីរក្សត្រដ៏អស្ចារ្យបំផុតរបស់កម្ពុជា ខ្ញុំនៅចាំថា ពេលខ្ញុំនៅរៀនព្រះអង្គបានចុះផ្ទាល់ទៅពិនិត្យនៅតាមសាលារៀនហើយអ្វីដែលអស្ចារ្យនោះគឺខ្ញុំបានកើតទាន់ព្រះអង្គទាមទារបានឯករាជ្យពីបារាំង និងធ្លាប់រស់នៅក្នុងរបបសង្គមរាស្ត្រនិយមរបស់ព្រះអង្គ»។
ក្នុងទឹកមុខស្រពោនមានកាន់ធូបនិងផ្កាឈូកក្នុងដៃ តារាចម្រៀងសំឡេងគ្រលួចរបស់ផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ បាននិយាយមួយៗថា៖«តាមរយៈប្រវត្តិសាស្ត្រ ខ្ញុំបានដឹងថា ព្រះអង្គជាវីរក្សត្រអស្ចារ្យមួយព្រះអង្គក្នុងការដឹកនាំ និងកសាងប្រទេស ហើយទោះបីខ្ញុំជាក្មេងជំនាន់ក្រោយ តែខ្ញុំបានដឹងថា ព្រះអង្គជាបិតាសិល្បៈ និងតន្ត្រី ដ៏ឆ្នើម និងបានបន្សល់ទុកស្នាដៃជាច្រើន ទាំងភាពយន្ត និងចម្រៀង»។

ដោយពាក់បូពណ៌ខ្មៅនៅនឹងដើមទ្រូង ដៃសំពះជាសញ្ញាកាន់ទុក្ខអតីតតារាសម្តែងជើងចាស់ដែលធ្លាប់ថតភាពយន្តថ្វាយព្រះករុណាតាំងពីអាយុ១៤ឆ្នាំលោក ពេជ្រ ភិរុណ បានប្រាប់ថា៖«នៅយប់ដែលព្រះអង្គទ្រង់យាងចូលទិវង្គតនោះភ្លាមៗដោយអារម្មណ៍ក្ដុកក្ដួល និងតក់ស្លុតខ្លាំងពេក ខ្ញុំក៏ស្ទើរតែគាំងបេះដូងផុតជីវិតទៅហើយ។ នេះ គឺជាការបាត់បង់ធនធានមនុស្សស្នេហាជាតិដ៏ធំធេងណាស់របស់ជាតិសាសន៍ខ្មែរ»។
ទោះបីជាមិនមានអនុស្សាវរីយ៍ជាមួយនឹងព្រះករុណា តែតារាចម្រៀងសុខ ពិសី បាននិយាយថា៖ «ខ្ញុំបានដឹងថា ព្រះអង្គ លោកមានព្រះហឫទ័យស្រឡាញ់សិល្បៈយ៉ាងខ្លាំង ហើយជាមួយអារម្មណ៍ក្តុកក្តួលពេញប្រទេសកម្ពុជានៅថ្ងៃនេះ ខ្ញុំនឹងព្យាយាមខិតខំការងារសិល្បៈឲ្យបានខ្លាំងក្លា ដើម្បីតបស្នងនឹងទឹកព្រះហឫទ័យរបស់ព្រះអង្គដែលតែងលើកតម្កើងសិល្បៈជាតិកាលពេលព្រះអង្គមានព្រះជន្ម»។
អតីតអ្នកចម្រៀងតាំងពីសម័យសង្គមរាស្រ្តនិយមអ្នកម្នាងស៊ីសុវត្ថិសៀង ឌី បានឲ្យដឹងថា តាំងពីធំដឹងក្តីបានចូលប្រឡូកក្នុងវិថីសិល្បៈចម្រៀងនិងសម្តែងមក អ្នកម្នាងតែងទទួលបានព្រះហឫទ័យសន្តោសពីព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ហើយព្រះអង្គក៏បានប្រទានបទចម្រៀងឲ្យអ្នកម្នាងច្រៀង រួមទាំងឱកាសកិត្តិយសសម្តែងក្នុងខ្សែភាពយន្តរបស់ព្រះអង្គជាច្រើន។
អ្នកម្នាងនិយាយថា៖ «ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលពន់ពេកក្រៃ រកអ្វីមកថ្លែងនិងប្រៀបផ្ទឹមមិនបានឡើយខ្ញុំស្លុតរន្ធត់មែនទែនស្ទើរតែទប់ស្មារតីមិនបាន»។ អ្នកម្នាងបានបញ្ជាក់ថា៖«ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ លោកគឺជាមហាវីរក្សត្រដ៏ឆ្នើម ជាវររាជបិតាឯករាជ្យបូរណភាពទឹកដីកម្ររកក្សត្រអង្គណាប្រដូចបានឡើយហេតុនេះហើយ ខ្ញុំគិតថាលោកនឹងមិនយាងចោលទឹកដីរបស់លោកឡើយដ្បិតតែព្រះកាយលោកលាទៅក៏ពិតមែនតែព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនឹងតាមថែរក្សាកូនចៅ ចៅទួត ទឹកដីរបស់ព្រះអង្គជានិរន្តរ៍តទៅ»។
ស្របគ្នានោះដែរតារាចម្រៀងស្រករក្រោយនាង សុខ ស្រីនាង បាននិយាយថា៖«ខ្ញុំក៏ដូចជាប្រជាពលរដ្ឋទាំងអស់សុទ្ធតែបានដឹងថា ព្រះអង្គជាក្សត្រអង់អាចក្លាហាន ព្រះអង្គស្រឡាញ់ប្រជារាស្ត្រ ព្រះអង្គបូជាកម្លាំងពលំយ៉ាងខ្លាំងដើម្បីប្រទេសជាតិ ប្រសិនជាអាចខ្ញុំចង់ឲ្យព្រះអង្គវិលមកវិញ ហើយខ្ញុំគិតថា ព្រះអង្គនឹងនៅតែបន្តរក្សាកូនចៅរបស់ព្រះអង្គជាដរាប»។
ដោយឡែកតារាសម្ដែងល្បីលោក ទេព រិនដារ៉ូ បានថ្លែងក្នុងសំនៀងរដិបរដុបបែបទួញសោកថា លោកនិយាយអ្វីមិនចេញទេ។ លោក ទេព រិនដារ៉ូ បានបញ្ជាក់ថា លោកធ្លាប់បានថតសម្តែងភាពយន្តថ្វាយព្រះអង្គបានជាច្រើនរឿង ហើយគ្រប់ខ្សែរឿងរបស់ព្រះអង្គនោះ ទ្រង់ជាអ្នកសរសេរសាច់រឿងនិងដឹកនាំដោយស្នាព្រះហស្តផ្ទាល់តែម្ដង។នោះមានន័យថា ព្រះអង្គក៏ស្ថិតនៅក្នុងព្រះរាជសកម្មភាពថតផ្ទាល់ហាលក្តៅហាលភ្លៀង ប៉ុន្តែផ្ទុយទៅវិញទ្រង់បែរជាគិតគូរពីសុខទុក្ខរបស់ តួជានិច្ច។ លោក ទេព រិនដារ៉ូបានរំឭកថា៖«រហូតមានពេលខ្លះព្រះអង្គសួរខ្ញុំថាកូនដារ៉ូហត់នឿយទេ បើកូនហត់នឿយសម្រាកសិនទៅសុខភាពកូនល្អ ទើបបិតាសប្បាយចិត្ត»។
តារាសម្តែងជើងចាស់រូបនេះបានបន្ថែមថា៖ «ទ្រង់មិនមែនយកព្រះហឫទ័យយកចិត្តទុកដាក់តែចំពោះលោកតែម្នាក់ទេនោះគឺលោកតែងយកព្រះហឫទ័យទុកដាក់ចំពោះតួឯទៀតដូចជាខ្ញុំដែរ។ ទ្រង់ក៏តែងប្រទាននូវគ្រឿងឥស្សរិយយសមកឲ្យតារាដែលមានទេពកោសល្យ និងស្នាដៃសម្តែងផងដែរ»។
រីឯប្រធានសមាគមសិល្បៈជំនាន់ទី៣ លោក សុះ ម៉ាច បានឲ្យដឹងថា៖«ដ្បិតតែរូបខ្ញុំមិនសូវមានអនុស្សាវរីយ៍ជាមួយព្រះអង្គ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍សោកសង្រេងជាពន់ពេករកអ្វីមកប្រៀបប្រដូចមិនបានឡើយ»។
ពិធីករស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក សុខ សេរីវឌ្ឍនា បាននិយាយថា៖«ភាពក្តុកក្តួលរបស់កូនចៅមិនអាចទប់ទឹកភ្នែកបានទេ ពេលដែលកូនចៅបានឃើញរាល់ស្នាព្រះហស្ត ក្នុងការស្ថាបនាជាតិកន្លងមក! កូនចៅទាំងអស់នៅតែចងចាំព្រះអង្គគ្រប់ពេលវេលា! សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ យាងទៅសោយសុខនៅសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
តារាសម្តែង និងជាពិធីការិនីនាង សូ ដានីតា បាននិយាយថា៖«យើងខ្ញុំជាកូនជាចៅ ចៅទួតកំពុងតែមានទុក្ខ នឹកស្រណោះដល់ព្រះភក្ត្រព្រះអង្គជាខ្លាំង សូមព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គយាងទៅកាន់បរមសុខ កុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំកូនចៅស្រឡាញ់ព្រះអង្គ»៕
No comments:
Post a Comment
I like Blogger