ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ
សម្រេចលើកការចោទប្រកាន់លោកចាន់ សាវ៉េត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក
ដែលលោកត្រូវបានចោទប្រកាន់ពីបទ ផ្ដល់មធ្យោបាយ និងជំនួយដល់ចារី
ជាអាទិ៍ ក្នុងរឿងប៉ុនប៉ងបង្កើតអបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី
ស្រុកឆ្លូង ខេត្តក្រចេះ។
នេះបើយោងតាមដីកាលើកការចោទប្រកាន់ចេញដោយចៅក្រមស៊ើបសួរ លោក
ឆែវីរៈ។
លោកមេធាវីសុខ សំអឿន មេធាវីការពារក្តីឲ្យលោកចាន់ សាវ៉េតបានមានប្រសាសន៍ថា «ខ្ញុំបានទទួលដីកាពីសាលាដំបូងរាជធានីនៅការិយាល័យរបស់ខ្ញុំកាល ពីព្រឹកមិញ ថាចៅក្រមសម្រេចលើកការចោទប្រកាន់សំណុំរឿងព្រហ្មទណ្ឌរបស់លោកចាន់ សាវ៉េត»។
សូមបញ្ជាក់ថាលោកចាន់ សាវ៉េត សកម្មជនការពារសិទ្ឋិមនុស្សនៃសមាគមន៍អាដហុក ត្រូវបានតុលាការព្រហ្មទណ្ឌរាជធានីភ្នំពេញចោទប្រកាន់ពីបទពាក់ព័ន្ធ ទៅនឹងសកម្មភាពផ្ដល់មធ្យោបាយ ផ្ដល់ជំនួយដល់ជនជាប់សង្ស័យមួយចំនួនដែលទាក់ទិនជាមួយលោកម៉ម សូណង់ដូ ក្នុងរឿងប៉ុនប៉ងបង្កើតអបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ ។ ការចោទប្រកាន់រឿងអបគមន៍ដីធ្លីនេះបានធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំ ហើយបន្ទាប់មកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ ពន្ឋនាគាររយៈពេល២០ឆ្នាំដោយសារការឆ្លើយដាក់ថា លោកមានការពាក់ព័ន្ធជាមួយផែនការអបគមន៍ ផ្តួលរំលំរដ្ឋាភិបាល។

No comments:
Post a Comment
I like Blogger