ព្រះឆាយាល័ក្ខណ៍សម្តេចឪ ដែលដាក់តាំងនៅតាមដងផ្លូវក្បែរព្រះបរមរាជវាំង កាលពីយប់ថ្ងៃចន្ទ។ រូបថត លីណា
កាលបើរៀបរាប់ពីសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាតិ ក្រោមព្រះរាជ្យកិច្ចដឹកនាំរបស់អតីតព្រះ មហាក្សត្រ នរោត្តម សីហនុ នៅមុនថ្ងៃរដ្ឋប្រហារ១៨ មីនា ឆ្នាំ ១៩៧០ ពិតជាមានមនុស្សជាច្រើនបានដឹងពីរឿងនេះ។ សូម្បីតែឯកសារ ទាំងសំណេរ ទាំងរូបថត និងភាពយន្តឯកសារនានាក៏បានបញ្ជាក់ពីចំណុចទាំងនេះដែរ។
បើ ទោះបីមនុស្សមួយចំនួនដែលតាំងខ្លួនថា ជាអ្នកសាធារណរដ្ឋនិយម មិនចូលចិត្តស្តេច ឬក៏រាជានិយមក៏ដោយ ក៏ប្រជារាស្រ្តខ្មែរភាគច្រើន ទាំងអតីតកាល និងបច្ចុប្បន្ន ពិតជាគោរពស្រឡាញ់សម្តេច នរោត្តម សីហនុ ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានថ្វាយព្រះគោរមងារ ដល់ព្រះអង្គថា៖ «ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។ ជាការពិត បុគ្គលម្នាក់ៗ ទាំងរាស្រ្ត ទាំងមន្រ្តី និងក្សត្រ តែងតែមានចំណុចខ្លាំង និងចំណុចខ្សោយ ប៉ុន្តែអ្វីដែលខ្ញុំចង់រៀបរាប់ នៅក្នុងអត្ថបទនេះ គឺចំណុចពិសេសដោយឡែកមួយចំនួនដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ អស្ចារ្យ បើប្រៀបធៀបទៅនឹងមេដឹកនាំកំពូលៗនៃបណ្តាប្រទេសមួយចំនួន ដែលស្ថិតនៅក្នុងជំនាន់របស់ព្រះអង្គ។
កាលបើរៀបរាប់ពីសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាតិ ក្រោមព្រះរាជ្យកិច្ចដឹកនាំរបស់អតីតព្រះ មហាក្សត្រ នរោត្តម សីហនុ នៅមុនថ្ងៃរដ្ឋប្រហារ១៨ មីនា ឆ្នាំ ១៩៧០ ពិតជាមានមនុស្សជាច្រើនបានដឹងពីរឿងនេះ។ សូម្បីតែឯកសារ ទាំងសំណេរ ទាំងរូបថត និងភាពយន្តឯកសារនានាក៏បានបញ្ជាក់ពីចំណុចទាំងនេះដែរ។
បើ ទោះបីមនុស្សមួយចំនួនដែលតាំងខ្លួនថា ជាអ្នកសាធារណរដ្ឋនិយម មិនចូលចិត្តស្តេច ឬក៏រាជានិយមក៏ដោយ ក៏ប្រជារាស្រ្តខ្មែរភាគច្រើន ទាំងអតីតកាល និងបច្ចុប្បន្ន ពិតជាគោរពស្រឡាញ់សម្តេច នរោត្តម សីហនុ ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានថ្វាយព្រះគោរមងារ ដល់ព្រះអង្គថា៖ «ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។ ជាការពិត បុគ្គលម្នាក់ៗ ទាំងរាស្រ្ត ទាំងមន្រ្តី និងក្សត្រ តែងតែមានចំណុចខ្លាំង និងចំណុចខ្សោយ ប៉ុន្តែអ្វីដែលខ្ញុំចង់រៀបរាប់ នៅក្នុងអត្ថបទនេះ គឺចំណុចពិសេសដោយឡែកមួយចំនួនដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ អស្ចារ្យ បើប្រៀបធៀបទៅនឹងមេដឹកនាំកំពូលៗនៃបណ្តាប្រទេសមួយចំនួន ដែលស្ថិតនៅក្នុងជំនាន់របស់ព្រះអង្គ។
លោក ស៊ូហារតូ អតីតប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី(១៩៦៨-១៩៩៨) ត្រូវបានគេចោទប្រកាន់ទាំងគ្រួសារ ពីបទប្រព្រឹត្តអំពើពុករលួយ និងជាជនផ្តាច់ការនៅក្នុងមុខតំណែងរបស់ខ្លួន។ នៅក្នុងមុខតំណែងរយៈពេល ៣០ ឆ្នាំ គ្រួសាររបស់លោក ស៊ូហារតូ បានក្លាយជាសេដ្ឋី។ លោកបានស្លាប់ក្នុងវ័យ ៨៦ ឆ្នាំ។ លោក ហ្វែឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន(១៩៦៥-១៩៨៦) ត្រូវ បានជនជាតិហ្វីលីពីន ចោទប្រកាន់ថា របបរបស់លោក បានប្រព្រឹត្តអំពើពុករលួយពេញបន្ទុក មានការគាបសង្កត់ផ្នែកនយោបាយ និងហិង្សារំលោភលើសិទ្ធិមនុស្សនៅក្នុងមុខតំណែងរបស់លោក រយៈពេល ២១ ឆ្នាំ។ លោក គីម អ៊ីលស៊ុង ប្រធានាធិបតីប្រទេសកូរ៉េខាងជើង(១៩៤៨-១៩៩៤) ត្រូវបានជនជាតិកូរ៉េជាច្រើនទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយរួមទាំងប្រជាជននៅជុំវិញពិភពលោកផងចោទប្រកាន់ថា ជាជនផ្តាច់ការ ដោយកាន់អំណាចតាមបែបកុម្មុយនីស្ត និងគ្រួសារនិយម ហើយទុកឲ្យប្រជាជនភាគច្រើនអត់ឃ្លាន និងរស់នៅក្នុងសង្គម បិទជិតដូចកង្កែបនៅក្នុងអណ្តូង។ បន្ទាប់ពីកាន់អំណាចអស់រយៈពេលជិត ៥០ ឆ្នាំ លោកបានស្លាប់នៅខែកក្កដាឆ្នាំ១៩៩៤ ក្នុងអាយុ ៨២ ឆ្នាំ ហើយតំណែងប្រធានាធិបតីបានផ្ទេរឲ្យកូនប្រុសរបស់លោក គឺលោក គីម ជុងអ៊ីល។ ក្រោយពីកាន់តំណែងអស់រយៈពេល១៧ ឆ្នាំ គីម ជុងអ៊ីល ក៏ទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ នាខែធ្នូ ឆ្នាំ ២០១១ ហើយតំណែងជាប្រធានាធិបតីបានផ្ទេរទៅកូនរបស់លោក គឺលោក គីម ជុងអ៊ុន ដែលមានអាយុទើប២៩ ឆ្នាំ។ លោក មួរម៉ា ហ្គាដាហ្វី ប្រធានាធិបតីប្រទេសលីប៊ី (១៩៦៩-២០១១) ត្រូវបានគេចោទប្រកាន់ពីអំពើពុករលួយ កាប់សម្លាប់ ផ្តាច់ការ និងគ្រួសារបក្ខពួកនិយមក្នុងមុខតំណែង៤២ ឆ្នាំ ហើយទីបំផុត ត្រូវបានគេបាញ់ និងវាយទាត់ធាក់អូសដូចសត្វធាតុរហូតដល់ស្លាប់ ខណៈដែលកូនប្រុសរបស់គាត់ក៏ត្រូវបានគេសម្លាប់ផងដែរ។ លោក មូបារ៉ាក់ ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីប(១៩៨១-២០១១) ត្រូវបានគេចាប់មកកាត់ទោសជាមួយនឹងកូនប្រុស ដោយចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយនៅក្នុងមុខតំណែងរយៈ ពេល៣០ ឆ្នាំ ។
លោក សាដាម ហ៊ូសេន ប្រធានាធិបតីប្រទេស អ៊ីរ៉ាក់ (១៩៧៩-២០០៣) ត្រូវបានគេចាប់យកមកកាត់ទោស និងព្យួរក ដោយបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងពុករលួយនៅក្នុងអំឡុងពេលដែលខ្លួនកាន់អំណាចរយៈពេល២៤ ឆ្នាំ ហើយកូនប្រុសត្រូវបានគេសម្លាប់ខណៈដែលសាច់ញាតិមួយចំនួនទៀតក៏ ត្រូវបានជាប់ឃុំដែរ។
លោក ស្លូបូដាន មីឡូសូវីក ប្រធានាធិបតីប្រទេសយូហ្គោស្លាវី ត្រូវបានគេចាប់ខ្លួន ហើយដាក់ពន្ធនាគារ ពីបទប្រល័យជាតិសាសន៍ ផ្តាច់ការ និងពុករលួយ។ លោកបានស្លាប់នៅក្នុងពន្ធនាគារនៅឆ្នាំ២០០៦ក្នុងវ័យ ៦៥ ឆ្នាំ។
មេ ដឹកនាំទាំងនោះបានដឹកនាំប្រទេសរបស់ខ្លួន នៅក្នុងជំនាន់ប្រហាក់ប្រហែលនឹងសម្តេចព្រះនរោត្តម សីហនុ ដែរ ប៉ុន្តែវាសនានិងកិត្តិនាមរបស់ពួកគេ មិនដូចអតីតអង្គក្សត្រខ្មែរមួយអង្គនេះឡើយ។ សម្តេច នរោត្តម សីហនុ ពិតជាមេដឹកនាំមួយដ៏កម្រនៅក្នុងពិភពលោក ព្រោះថា ព្រះអង្គត្រូវបានពួកសាធារណរដ្ឋ បណ្តេញចេញពីតំណែង ព្រះប្រមុខរដ្ឋនៃរបបសង្គមរាស្រ្តនិយម នាថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ទៅហើយ បែរជាអាចវិលត្រឡប់មកធ្វើជាប្រមុខរដ្ឋជាលើកទីពីររបស់កម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហមនាចុងខែធ្នូ ឆ្នាំ១៩៧៥។ ក្រោយពីលាឈប់ពីប្រមុខរដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យនៅខែ មេសាឆ្នាំ១៩៧៦ ហើយត្រូវបាន ប៉ុល ពត ចាប់ឃុំព្រះកាយ នៅក្នុងវាំង ជាមួយមហេសីក៏ដោយ ក៏ព្រះអង្គនៅមានឱកាសជាថ្មី បានមកគ្រងរាជ្យបល្ល័ង្កជាលើកទីពីរនាឆ្នាំ១៩៩៣ នៅក្នុងរបបរាជានិយមអាស្រ័យធម្មនុញ្ញរហូតដល់ឆ្នាំ ២០០៤។ នេះជាចំណុចអស្ចារ្យ ដែលគ្មានមេដឹកនាំក្នុងពិភពលោកណាម្នាក់ បានធ្វើជាប្រមុខរដ្ឋពីរបីលើកបែបនេះឡើយ។
នៅក្នុងរាជកិច្ច ដឹកនាំប្រទេសក្នុងឋានៈជាប្រមុខរដ្ឋ និងជាព្រះមហាក្សត្រនាសម័យសង្គមរាស្រ្តនិយម សម្តេច នរោត្តម សីហនុ ត្រូវបានគេសង្កេតឃើញនូវចំណុចពិសេសមួយចំនួន ក្រៅពីការអភិវឌ្ឍជាតិឲ្យបានសម្បូររុងរឿងនោះ។ ចំណុចពិសេសទីមួយ គឺព្រះអង្គ គិតពីប្រយោជន៍ជាតិជាធំ ដោយមិនឱនសិរសា នៅចំពោះមុខជនបរទេស ទាំងបារំាង អាមេរិក និងប្រទេសជិតខាង។ ចំណុចទីពីរ នៅក្នុងសម័យកាលដូចគ្នា ព្រះអង្គ ក្នុងនាមជាព្រះប្រមុខរដ្ឋ អាណាចក្រកម្ពុជា បានធ្វើឲ្យជាតិលេចធ្លោលើគ្រប់វិស័យនៅក្នុងតំបន់អាស៊ី និងនៅក្នុងពិភពលោក។ ចំណុចទីបី ព្រះអង្គត្រូវបានគេមើលឃើញថា មិនប្រព្រឹត្តអំពើពុករលួយ ហើយសង្គមរបស់ព្រះអង្គត្រូវបានគេចាត់ទុកថា ជាសង្គមស្អាតស្អំ ព្រោះថា មន្រ្តី រាជការ គ្រូបង្រៀន នគរបាល នាយទាហាន ពលទាហាន និងកម្មករ បានទទួលប្រាក់ខែសមរម្យល្មមរស់ ខណៈដែលកសិករមានលទ្ធភាពក្នុងការបង្កបង្កើនផលបានគ្រប់គ្រាន់ និងរស់នៅដោយសុខដុមរមនា។ រហូតដល់សោយទិវង្គត ព្រះអង្គត្រូវបានគេមើលឃើញថា គ្មានទ្រព្រសម្បត្តិផ្ទាល់ព្រះកាយរាប់លានដុល្លារឡើយ។ ចំណុចទីបួន ដើម្បីស្វែងយល់និងបានដឹងពីសុខទុក្ខពិតប្រាកដរបស់រាស្រ្ត សម្តេច សីហនុ តែងតែរៀបចំសវនាការ និងអង្គសមាជជាតិជាប្រចាំជាមួយប្រជានុរាស្រ្តគ្រប់ស្រទាប់ វណ្ណៈ។ នៅក្នុងឱកាសសវនាការ និងសមាជជាតិទាំងនោះ ពលរដ្ឋអាចបញ្ចេញទស្សនៈ និងសាកសួរ ពីការដឹកនាំជាតិរបស់រាជរដ្ឋាភិបាល ដែលជាហេតុធ្វើឲ្យព្រះអង្គបានដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយ របស់រាជរដ្ឋាភិបាល។ ទំាងអស់នេះគឺពិតជាចំណុចខ្លាំង ដែលអត់សរសើរមិនបាន។ ព្រះអង្គត្រូវបានជាតិទាំងមូលចាត់ទុកជា«ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដឹកដី និងឯកភាពជាតិខ្មែរ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ជាតិ ខណៈដែលសមាជិករាជវង្សានុវង្សកំពុងរស់នៅដោយសុខសាន្តនៅក្នុង ប្រទេស។ ឥឡូវព្រះអង្គបានឃ្លាតឆ្ងាយពីយើងទាំងអស់គ្នាហើយ គឺឃ្លាតឆ្ងាយជារៀងរហូតគ្មានថ្ងៃបានជួបព្រះភក្រ្ត ជាថ្មីទៀតឡើយ។ ទោះជាយ៉ាងនេះក្តី ក៏ព្រះរាជកិត្តិនាម និងស្នាព្រះហស្តរបស់ព្រះអង្គនៅតែគង់វង្សជាអមតៈ។ ក្នុងនាមប្រជារាស្រ្តខ្មែរ កូនចៅ និងចៅទួត សូមលើកហត្ថាទាំងទ្វេប្រណម្យបួងសួង ដល់ព្រះរតនត្រ័យ ជួយយាងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទៅសោយសុខក្នុងព្រះបរមសុគតិភព ហើយសូមព្រះវិញ្ញាណក្ខន្ធព្រះអង្គងាកក្រោយប្រទានពរដល់អតីតនគរ និងប្រជារាស្រ្តរបស់ព្រះអង្គបានទទួលសេចក្តីសុខក្សេមក្សាន្តដូច សម័យសង្គមរាស្រ្តនិយម ក្រោមការធ្វើបច្ចុប្បន្នភាពបន្តរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕
ដោយ ឆាយ សុផល ជាមន្រ្តីបណ្តុះបណ្តាលរបស់ក្លិបអ្នកកាសែតកម្ពុជា
No comments:
Post a Comment
I like Blogger