ភ្នំពេញៈ ក្រុមជនសង្ស័យប្លន់ ឆក់និងពាក់ព័ន្ធគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខ បង្ហាញមុខក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ជាមួយវត្ថុតាងមានកង់និងម៉ូតូ របស់ជនរងគ្រោះ ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខឲ្យដឹងថា ជនសង្ស័យ៧នាក់ ដែលបង្ហាញមុខនេះជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្ម ពួកគេត្រូវបញ្ជូនទៅសាលាដំបូងភ្នំពេញនៅថ្ងៃពុធនេះ។
លោកឲ្យដឹងបន្តថា ជនទាំង៧នាក់ខ្លះត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើសជាក់ស្តែង ទៅលើជនរងគ្រោះ ខ្លះទៀតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន។
លោកថា ជនសង្ស័យទាំង៧នាក់មានម្នាក់ជាស្ត្រី ក្នុងនេះ មាន៤នាក់ជាប់ពាក់ព័ន្ធផ្ទាល់ក្នុងសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះឈ្មោះ ហាយ រ៉ាឌី និង សេង សំបូរ។ ចំណែក៣នាក់ទៀតតែជាអ្នកផ្ដល់ទីតាំងឲ្យលាក់ខ្លួន និងប្រើប្រាស់គ្រឿងញៀន។
លោកអធិការខណ្ឌរំឭកថា ពួកគេបានពួនស្ទាក់ប្លន់ប្រជាពលរដ្ឋយកម៉ូតូ២គ្រឿង ពីយប់ថ្ងៃទី១៧ ខែកុម្ភៈ នៅម្ដុំមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏ត្រូវនគរបាលខណ្ឌបង្ក្រាបបានបន្តបន្ទាប់រហូតដល់៧នាក់ ប៉ុន្តែមានជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់។
ក្រុមជនសង្ស័យឈ្មោះ ឌួង ដុល្លារ ហៅអាធ្មេញ អាយុ២៣ឆ្នាំ ជាមេខ្លោង គូកនឈ្មោះ ប៊ុន ហៀង អាយុ១៨ឆ្នាំ វ៉ាន់ និត អាយុ១៩ឆ្នាំ រៀម សេរីឫទ្ធី អាយុ២០ឆ្នាំ។ ឯក្រុមជាប់ចោទពីបទផ្ដល់ទីតាំងនិងប្រើប្រាស់គ្រឿងញៀនមានឈ្មោះ ឡុច ស្រីនាង អាយុ១៨ឆ្នាំ ព្រំ មករា អាយុ២៤ឆ្នាំនិងតាំង សុម៉េង អាយុ២២ឆ្នាំ៕
No comments:
Post a Comment
I like Blogger