ព្រះសង្ឃខ្មែរកម្ពុជាក្រោមតវ៉ាលើករូបថតព្រះសង្ឃដែល
ត្រូវអាជ្ញាធរវៀតណាម បានចាប់ព្រះកាយ នាទីលានប្រជាធិបតេយ្យ
នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣។
RFA/Mom Sophon
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូន លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្នើឲ្យកោះអញ្ចើញឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកបំភ្លឺជុំវិញប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលមន្ត្រីនាំពាក្យស្ថានទូតវៀតណាម អះអាងថា ជារបស់វៀតណាមកាន់កាប់តាំងពីយូរលង់មកហើយនោះ។
បន្ថែមលើលិខិត លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានរិះគន់ចំណាត់ការ របស់រដ្ឋាភិបាល ដែលមិនមានប្រតិកម្ម ឬក៏ឆ្លើយតបទៅមន្ត្រីស្ថានទូតវៀតណាម ចំពោះសកម្មភាពប្រមាថ ឬបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម ពេលនេះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...

No comments:
Post a Comment
I like Blogger