កណ្តាលៈ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
(ស៊ីខៅឌូ)កាលពីម្សិលមិញបានដាក់ពាក្យប្តឹងដោយបានចោទប្រកាន់ ថា
ប៉ូលិសបានវាយកម្មករ៧នាក់កាលពីថ្ងៃពុធ
ក្នុងនោះមានកម្មការិនីពរពោះម្នាក់ផង។
លោក ជឹម ខៀង មន្ត្រីផ្នែកច្បាប់របស់ ស៊ីខៅឌូ និយាយមុនដាក់ពាក្យបណ្តឹងថា៖«ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅឯកឧត្តម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតុលាការខេត្តកណ្តាល ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តជូនដល់កម្មកររងគ្រោះដែលរងរបួសដោយសារ ប៉ូលិស»។
លោក ជា សុជាតិ អធិការនគរបាលស្រុកស្អាង ពីម្សិលមិញបានបដិសេធថា ប៉ូលិសមិនបានប្រើអំពើហិង្សាក្នុងអំឡុងមានការតវ៉ានៅខាងក្រៅ រោងចក្រកាត់ដេរអ៊ីហ្គាមេន ក្នុងស្រុកស្អាងទេ និងបានអះអាងថា លោកមានសាក្សីជាច្រើនរង់ចាំទៅបំភ្លឺ។
កម្មការិនីមានផ្ទៃពោះរងគ្រោះ ឈ្មោះ ចាន់ បូផល បានអះអាងថា ប៉ូលិសបានរុញនាងឲ្យរកកល់នឹងដួលហើយចាប់កង់នាង។
កម្មករ ប្រហែលជា២០០នាក់នៅតែបន្តតវ៉ាកាលពីម្សិលមិញ ទោះជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបញ្ជាឲ្យទៅធ្វើការវិញក៏ដោយ ពីព្រោះពួកគេទាមទារឲ្យតំណាង៤១នាក់ចូលមកធ្វើការវិញ។
ម្ចាស់ ភាគហ៊ុនកាលពីថ្ងៃពុធ បានជួបពិនិត្យមើលថា តើកម្មករ រោងចក្រ និងសហជីពបានកំពុងតែអនុវត្តតាមអនុស្សរណៈយោគយល់គ្នាឬយ៉ាងណា?
លោក Dave Welsh ប្រធានមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីពលកម្មអន្តរជាតិប្រចាំប្រទេស កម្ពុជាបានថ្លែងថា ក្នុងខែមករាការតវ៉ាចេះតែកើនឡើងដល់៧ រោងចក្រ ហើយរោងចក្រចំនួន២មិនគោរពតាមគោលការណ៍របស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល។

ភាគីទាំងសងខាងបានចុះអនុស្សរណៈយោគយល់គ្នា ទទួលយកការសម្រេចរួមក្រៅផ្លូវច្បាប់របស់ក្រុមប្រឹក្សា ហើយការតវ៉ាគឺជាមធ្យោបាយចុងក្រោយបំផុត។
លោកបន្តថា៖«យើងព្យាយាមធ្វើការត្រួតពិនិត្យឲ្យបានទៀងទាត់ ដូច្នេះយើងអាចបញ្ជៀសបញ្ហានេះបាន»។
កាលពីម្សិលមិញនេះដែរ ក្រុមកម្មករប្រមាណជាង៨០នាក់នៅរោងចក្រកាត់ដេរ Kingsland Garment ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកគ្នាទៅដាក់ញត្តិតវ៉ានៅស្ថានទូតស្វីស និង H&M សុំឲ្យជួយអន្តរាគមន៍ បន្ទាប់ពីថៅកែពួកគេបានរត់គេចខ្លួន ពីការជំពាក់ប្រាក់កម្មករចំនួន២០ម៉ឺនដុល្លារអាមេរិក៕ CC
No comments:
Post a Comment
I like Blogger