ក្រុងអាថែនៈ ប៉ូលិសនៅក្រុងអាថែន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ាដែលគប់ដុំថ្មកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពលរដ្ឋកិ្រករាប់ពាន់នាក់ បានដើរចេញពីការងារដើម្បីចូលរយមកូដកម្មទូទៅលើកដំបូងប្រទេសដែលពោរពេញទៅដោយបំណុលនៅឆ្នាំនេះ ហើយបានប្រឆាំងនឹងវិធានការត្បិតត្បៀត។
យោងតាមតួលេខប៉ូលិសឲ្យដឹងថា កម្មករដែលកំពុងតវ៉ាប្រមាណ១៥ពាន់នាក់ បានចូលរួមក្នុងបាតុកម្មមួយដែលរៀបចំដោយបក្សកុម្មុយនិស្តនៅក្រុងអាថែន ហើយ២ម៉ឺននាក់ទៀត បានចូលរួមការតវ៉ាជាច្រើនដែលរៀបចំដោយសហជីពផ្សេងៗ។
អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្ស១៥ពាន់នាក់ទៀត បានដើរជាក្បួននៅក្រុងធំ Thessaloniki ខាងជើងប្រទេសកិ្រក។
ប៉ូលិស និយាយថា ក្រុមអ្នកតវ៉ា បានព្យាយាមបាញ់គ្រាប់បែកភ្លើងដាក់ឡានមួយគ្រឿងនៅក្រុងអាថែន ហើយបានគប់ដុំថ្មដាក់ប៉ូលិស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតវិញរីឯក្រុង Iraklio នៅកោះ Crete វិញ ក្រុមបាតុករ បានក្រឡាប់ឡានប៉ូលិសមួយគ្រឿង។
នៅ Thessaloniki ឡានសម្រាប់ក្រុមអ្នកថតទូរទស្សន៍ ត្រូវបានគេដុត ហើយក្រុមអ្នកតវ៉ា បានកម្ទេចបង្អួចមុខហាងបញ្ចាំជាច្រើន។
No comments:
Post a Comment
I like Blogger