Thursday, 31 January 2013 វង្ស សុខេង និង Shane Worrell From The Phnom Penh Post
ព្រះទីនាំងដែលត្រៀមសម្រាប់ការដង្ហែព្រះបរមសព
នៅតាមផ្លូវខាងមុខព្រះបរមរាជវាំង កាលពីម្សិលមិញ។ រូបថត ហេង
ជីវ័ន
ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាល
បានឲ្យដឹងកាលពីម្សិលមិញថា បទពិសោធពីសោកនាដកម្មជាន់គ្នា
នៅកោះពេជ្រ កាលពីឆ្នាំ២០១០ បានបង្កើតការត្រៀមសុវត្ថិភាព
សម្រាប់ពិធីដង្ហែ និងថ្វាយព្រះភ្លើង
ព្រះបរមសពព្រះមហាវីរក្សត្រនរោត្តម សីហនុ រយៈពេល៤ថ្ងៃ
ដែលរំពឹងថានឹងទាក់ទាញមនុស្ស១,៥ លាននាក់
មកចូលរួមតាមផ្លូវរាជធានី។
ប៉ុន្តែថា តើអាជ្ញាធរមានបំណងបញ្ចៀសគ្រោះថ្នាក់ ដូចជា
គ្រោះថ្នាក់ស្លាប់មនុស្ស ៣៥៣ នាក់
ក្នុងអំឡុងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០ នោះ ដោយរបៀបណា
គឺជាសេចក្តីលម្អិតមួយ ដែលមន្រ្តីជាន់ខ្ពស់
ពុំបានបកស្រាយច្បាស់លាស់ឡើយ។ ដោយគ្មានសេចក្តីលម្អិតទាំងនេះ
នគរបាល ទាហាន និងក្រុមគ្រូពេទ្យ
បានប្រចាំការតាមផ្លូវក្បែរព្រះបរមរាជវាំងកាលពីម្សិលមិញ
បានបង្ហាញអំពីការហ្វឹកហាត់ និងការអប់រំ ដែលពួកគេបានឆ្លងកាត់
ចាប់តាំងពីសម្តេចឪសោយទិវង្គតក្នុងជន្មនាយុ៩០
ព្រះវស្សានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ ខែតុលា។
សមាជិក ម្នាក់ ក្នុងអង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ដែលមិនចង់បញ្ចេញឈ្មោះ បានថ្លែងថា៖
«យើងនឹងឈរជើងគ្រប់គ្រងហ្វូងមនុស្ស និងបញ្ជាពួកគេ
ទៅទិសដៅជាកំណត់ ប្រសិនបើជនណាម្នាក់
ស្ថិតក្នុងគ្រោះថ្នាក់ត្រូវគេជាន់។
យើងមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ដែលកើតឡើងបាន»។
មន្រ្តីម្នាក់នេះ ជាមនុស្សម្នាក់
ស្ថិតក្នុងចំណោមកងកម្លាំងប្រដាប់អាវុធប្រហែល ១២០០០ នាក់
ដែលនឹងដើរល្បាតលើវិថីក្នុងរាជធានីភ្នំពេញ
រាប់ទាំងផ្លូវប្រវែង ៦ គីឡូម៉ែត្រ សម្រាប់ពិធីដង្ហែ
នៅថ្ងៃសុក្រផងដែរ។ លោកបានលើកឡើងថា៖ «យើងបានហ្វឹកហាត់ភ្លាមៗ
បន្ទាប់ពីសម្តេចឪ សោយទិវង្គត។ យើងមានទំនុកចិត្តថា
យើងមានជំនាញគ្រប់គ្រាន់ប្រឆាំងភេវរករ
ផងដែរ...ព្រោះយើងមានបទពិសោធល្អ ក្នុងការការពារមេដឹកនាំអាស៊ាន
ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន»។
សមាជិក អង្គភាព ប្រឆាំងភេវកម្ម នៃកងយោធពលខេមរភូមិន្ទ
ដែលចូលរួមហ្វឹកហាត់ល្បាតនៅផ្លូវព្រះស៊ីសុវត្ថិ បានថ្លែងថា
លោកនឹងកាន់កាំភ្លើងស្វ័យប្រវត្តិផលិតនៅចិនដែលបាញ់ចេញ ១០០
គ្រាប់ក្នុងមួយនាទី។
នៅពេលសួរថា តើក្នុងស្ថានការណ៍ណា ដែលលោកនឹងបាញ់កាំភ្លើងនោះ
លោកបានឆ្លើយតបថា
លោកត្រូវបានថ្នាក់លើបញ្ជា«ឲ្យឃ្លាំមើលសកម្មភាពភេវរករ
ហើយជួយសង្គ្រោះហ្វូងមនុស្ស ប្រសិនបើចាំបាច់»។ លោកបានបន្ថែមថា
ការវាយប្រហារបែបនោះ ពុំអាចកើតឡើងទេ។
មន្រ្តីនគរបាលដែលដើរ ល្បាតនៅព្រះបរមរាជវាំង បានថ្លែងថា
ការការពារសន្តិសុខ ត្រូវបានកំណត់លម្អិតរួចហើយ
ប៉ុន្តែលោកមិនរៀបរាប់លម្អិតឡើយ។
អ្នកបើកបររថយន្តសាមុយម្នាក់ឈរជើងក្បែរនោះ
ដែលជារថយន្តមួយក្នុងចំណោមរថយន្ត ២៥ គ្រឿងដែលក្រសួងសុខាភិបាល
នឹងដាក់ពង្រាយក្នុងអំឡុងពិធីដង្ហែ និងថ្វាយព្រះភ្លើងបាននិយាយថា
លោកត្រៀមខ្លួនសម្រាប់ការហូរចូលរបស់ប្រជាជន ប៉ុន្តែលោកសង្ឃឹមថា
ហ្វូងមនុស្សនឹងបើកផ្លូវក្នុងគ្រាអាសន្ន។
លោកយឹម ដេត ប្រធាននៅតង់គ្រូពេទ្យក្បែរព្រះបរមរាជវាំង
ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងថា
អាជ្ញាធរមានផែនការបម្រុង
ដើម្បីដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា៖
«យើងមានទូក ១០ ពីកងនាវា ដែលនឹងរង់ចាំនៅបឹងទន្លេសាប
ទល់មុខព្រះបរមរាជវាំង។
ប្រសិនបើយើងមិនអាចបើករថយន្តសាមុយតាមផ្លូវគោកបាន
យើងនឹងដឹកជញ្ជូនអ្នកជំងឺតាមទូក»។លោក ដេង បានបន្តថា
មន្រ្តីសុខាភិបាលប្រហែល ៣០០ នាក់ ស្ថិតក្រោមការបញ្ជារបស់លោក
ហើយបានត្រៀមខ្លួនជាច្រើនសម្រាប់បញ្ហាប្រឈមខាងមុខ។
លោកបានបន្ថែមថា៖ «បទពិសោធ [កោះពេជ្រ] ជាន់គ្នា
ជាអ្វីដែលបានលើកឡើងជាច្រើនលើកច្រើនសាមកហើយ»។
អាជ្ញាធរបាន រៀនសូត្រពីសោនាកដកម្មនោះ និងពីការដោះស្រាយមនុស្ស
១០០ នាក់ដែលសន្លប់
ក្នុងអំឡុងពេលព្រះបរមសពយាងត្រឡប់ពីទីក្រុងប៉េកាំងកាលពីថ្ងៃ ទី
១៨ ខែតុលា ពេលនោះមនុស្សប្រហែល ១ លាននាក់
បានឈរតាមផ្លូវពីអាកាសយានដ្ឋានទៅព្រះបរមរាជវាំងដើម្បីសម្តែង
គាវរកិច្ច។
លោកបានបន្ថែមថា៖ «យើងមានទំនុកចិត្តថា
យើងនឹងអាចគ្រប់គ្រងស្ថានការណ៍ដែលអាចកើតឡើងបាន។
វាមានសុវត្ថិភាព ១០០% ព្រោះយើងបានត្រៀមលក្ខណៈយ៉ាងល្អ»។
លោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ
បានថ្លែងថា
កងកម្លាំងប្រដាប់អាវុធនឹងស្ថិតក្រោមបញ្ជារបស់ឧបនាយរដ្ឋមន្រ្តី ស
ខេង។ លោក បញ្ជាក់ថា៖ «យើងបានបញ្ជាកងកម្លាំងប្រដាប់អាវុធទាំងអស់
ឲ្យយកចិត្តទុកដាក់ខ្លាំងលើស្ថានការណ៍គ្រោះថ្នាក់
ប៉ុន្តែរហូតមកដល់ពេលនេះ
ពុំមានសញ្ញាបង្ហាញថាស្ថានការណ៍គ្រោះថា្នក់អាចកើតមានឡើយ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា មានការយកចិត្តទុកដាក់ខ្លាំងលើសន្តិសុខ។
ក្នុងសុន្ទរកថា នៅកោះពេជ្រ កាលពីថ្ងៃទី ២៩ ខែ មករា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញប្រជាជនឲ្យប្រុងប្រយ័តុ្ន
នៅក្នុងអំឡុងពិធីដង្ហែព្រះបរមសព។ លោក បានមានប្រសាសន៍ថា៖
«យើងត្រូវតែយកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាព
និងសណ្តាប់ធ្នាប់សាធារណៈដើម្បីធានាថា
ក្បួនព្រះរាជពិធីដង្ហែទាំងមូលប្រព្រឹត្តទៅដោយគ្មាន បញ្ហា»៕ TK
No comments:
Post a Comment
I like Blogger