កំពង់ស្ពឺៈ ក្រុមគ្រួសាររបស់ជនជាតិបារាំងលោក Laurant Vallier ដែលបានស្លាប់យ៉ាងអាថ៌កំបាំង ជាមួយនឹងកូនតូចៗ៤ នាក់កាលពីដើមឆ្នាំ២០១២ បានទៅបំភ្លឺនៅតុលាការខេត្តកំពង់ស្ពឺ ជាលើកទីពីរ កាលពីម្សិលមិញ ទាក់ទិនទៅនឹងករណីធ្វើប័ណ្ណកម្មសិទិ្ធ លើទ្រព្យសម្បតិ្តពីរកន្លែង របស់កូនប្រសាដែលបានស្លាប់។
លោក ទិត្យ ឈួនដែលជាឪពុក ម្តាយក្មេករបស់លោក Laurant Vallier បានឲ្យដឹងថា លោកព្រមទាំងភរិយា អ្នកស្រី សរ សាវី និងកូនស្រី លន់ អូន បានទៅឆ្លើយបំភ្លឺ នៅតុលាការកាលពីម្សិល។ លោកថ្លែងថា៖«តុលាការគេសង្ស័យថា ហេតុអ្វីបានជាខ្ញុំធ្វើប្លង់ នៅលើដីកូនរបស់ខ្ញុំ ដែលបានស្លាប់ តែខ្ញុំបានប្រាប់ថា អ្វីដែលខ្ញុំធ្វើគឺធ្វើទៅតាមមេឃុំ និងមេភូមិ បានកោះហៅខ្ញុំឲ្យទៅធ្វើ»។ លោកបានចោទសួរថា ៖«បើកូនៗ និងចៅៗរបស់ខ្ញុំ បានស្លាប់អស់ហើយ តើឲ្យអ្នកណាកាន់កាប់ដីនោះ បើមិនឲ្យដាក់ឈ្មោះខ្ញុំ ជាឪពុកក្មេក?»។ ការកោះហៅក្រុមគ្រួសារនេះទៅសាកសួរចំនួនពីរលើកមកនេះ គឺបន្ទាប់ពីគ្រួសារនេះ បានដាក់ពាក្យសុំប័ណ្ណកម្មសិទិ្ធលើទ្រព្យសម្បតិ្តពីរកន្លែង របស់លោក Laurent Vallier ដែលដីមួយកន្លែងៗមានទំហំប្រហែលជា១ ហិកតា ហើយនៅក្នុងដីនោះ មានផ្ទះនិងរោងគោ។ សាកសពរបស់លោក Vallierនិងកូនតូច៤ នាក់ និងកោដដាក់ឆ្អឹងសពប្រពន្ធរបស់គាត់ ត្រូវបានគេរកឃើញនៅក្នុងរថយន្ត របស់គាត់ ដែលលិចក្នុងស្រះ នៅខាងក្រោយផ្ទះ បន្ទាប់ពីគ្រួសារនេះ បានបាត់ខ្លួនប្រមាណ៤ ខែ។ ការស៊ើបអង្កេតបឋម បានបង្ហាញថា លោក Vallier បានធ្វើអត្តឃាត ប៉ុន្តែ ការស៊ើបអង្កេតដែលមានជំនួយពីបារាំងនៅកំពុងបន្ត។

លោក ឆឹម រិទ្ធី ចៅក្រមស៊ើបអង្កេត បានឲ្យដឹងកាលពីម្សិលមិញថា លោកកោះហៅ លោក ទិត្យ ឈួន និងអ្នកស្រី សរ សាវី រួមទាំងកូនស្រី លន់ អូន ព្រមទាំងមេឃុំម្នាក់ និងមេភូមិម្នាក់ ទៅសាកសួរ គឺដើម្បីធ្វើការបំភ្លឺរឿងធ្វើប័ណ្ណកម្មសិទិ្ធលើទ្រព្យ សម្បតិ្តកូនប្រសារបស់គាត់។ លោកថ្លែងថា៖«នៅថ្ងៃទី១ ខែកម្ភៈយើងនឹងចុះទៅធ្វើការអង្កេតរួមបន្ថែមទៀត ជាមួយភាគីបារាំង»។
លោក Dominique Mas ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ៕
No comments:
Post a Comment
I like Blogger