ប្រជាពលរដ្ឋ ២៤៦គ្រួសារ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាំគ្នាតវ៉ាជាថ្មីទៀត ទាមទាររកយុត្តិធម៌បញ្ហាដីស្រែចម្ការទំហំជាង ១ពាន់ហិកតារ។
ក្រុមពលរដ្ឋអះអាងថា
មន្ត្រីថ្នាក់ក្រោមឃុបឃិតគ្នារៀបចំឯកសារដាក់ជូនអភិបាលខេត្តចុះ
ហត្ថលេខាកាត់ដីរបស់ពួកគាត់ប្រគល់ទៅឲ្យសាច់ញាតិ
និងអង្គរក្សរបស់មន្ត្រីក្នុងជួររាជរដ្ឋាភិបាលជាច្រើននាក់។
ជម្លោះដីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋនៅឃុំអូរបីជាន់ បានកម្រើកឡើងជាថ្មី ដោយសារតែក្រុមការងារគ្រប់គ្រងដីរដ្ឋ ក្នុងនោះមានទាំងក្រុមនិស្សិតផង បានចុះវាស់វែងដីនៅភូមិចំនួន៣ កាត់ដាក់ចូលទៅក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់អាជ្ញាធរស្រុក ស្វាយចេក ឲ្យស្របតាមការចុះហត្ថលេខាប្រគល់ដីទាំងអស់របស់អភិបាលខេត្ត។
ក្រុមអ្នកភូមិបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ក្រុមការងារគ្រប់គ្រងដីរដ្ឋ ក្នុងនោះមានក្រុមនិស្សិតផង បានចុះវាស់ដីនៅចំណុចភូមិថ្នល់បត់ ដើម្បីកាត់ចូលទៅដែនរដ្ឋបាលស្រុកស្វាយចេក។ ការកាត់ដីនោះ គឺដើម្បីឲ្យការចុះហត្ថលេខាប្រគល់ដីទៅឲ្យមនុស្សពាក់ព័ន្ធទាំង អស់របស់អភិបាលខេត្តមានសុពលភាព។ លុះដល់ថ្ងៃទី១៨ និង ១៩ ខែធ្នូ ឆ្នាំ២០១២ ពួកគាត់ធ្វើបាតុកម្ម នៅមុខសាលាឃុំអូរបីជាន់ ដើម្បីទប់ស្កាត់មិនឲ្យអាជ្ញាធរកាត់ដីក្នុងតំបន់ថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចូលទៅស្រុកស្វាយចេក។
ក្រុមអ្នកភូមិបានឲ្យដឹងថា ដីនៅក្នុងភូមិចំនួនបីនោះ មានភូមិថ្នល់បត់ ភូមិបន្ទាយថ្មី ភូមិអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតមានទំនាស់ឡើងតាំងពីឆ្នាំ២០០៥។ នៅគ្រានោះ មានឈ្មោះ សំ ផាន់ណារិទ្ធិ បានចូលទៅកាន់កាប់នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក សំ ផាន់ណារិទ្ធិ មានឪពុកក្មេកឈ្មោះ វ៉ន សំបូរ។ លោក វ៉ន សំបូរ ជាមេភូមិបឹងស្នោ។ តាមរយៈឪពុកក្មេកជាមេភូមិនេះហើយ ទើបខ្លួនបានចូលទៅបំពានយកដីរបស់ប្រជាពលរដ្ឋ។
ការបំពាននោះ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៤៦គ្រួសារ និងដីទំហំជាង ១ពាន់ហិកតារ (១៣៥០.៥)។ ប្រជាពលរដ្ឋអះអាងថា ពួកគាត់មានពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លីត្រឹមត្រូវ ហើយបាននាំគ្នាដាក់ពាក្យបណ្ដឹងទៅគ្រប់ស្ថាប័ន ប៉ុន្តែពុំមានការដំណោះស្រាយ។
នៅឆ្នាំ២០១០ និង ២០១១ លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចកាត់ដីនោះឲ្យទៅឈ្មោះមនុស្សជាច្រើននាក់។ ឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរី ទទួលបាន ក្នុងនោះមានឈ្មោះ មុយ លីវ។ លោកស្រី មុយ លីវ ត្រូវអ្នកភូមិអះអាងថា ជាម្ដាយក្មេកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។
ឈ្មោះ វ៉ាន៉ សារឿន ត្រូវគេអះអាងថា ជាក្មួយលោក ហេង សំរិន និងអង្គរក្សឈ្មោះ ដឹង វណ្ណា ជាអង្គរក្សលោក ហេង សំរិន។ ក្រៅពីឈ្មោះនេះ នៅមានឈ្មោះមនុស្សជាច្រើននាក់ដែលអ្នកភូមិអះអាងថា ពួកគេមានឯកសារជាភស្តុតាង។ ក្នុងនោះមានក្រុមហ៊ុន សេង ហុងហេង ហៅ ថុង (ប៊ុន សុង)។ ឈ្មោះ អ៊ួន ទិត ជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឈ្មោះ នៅ ព្រឿន ជាទាហានប្រតិបត្តិការសឹកប្រចាំទិសពាយ័ព្យ។ ឈ្មោះ ហាក់ ឈ្មោះ យី ភារម្យ ជាមេភូមិបឹងស្នោ ទើបឡើងថ្មី។ ឈ្មោះ សំ ផាន់ណារិទ្ធិ និងឈ្មោះ ឃួន វណ្ណា។ ក្រុមមនុស្សទាំងនេះសុទ្ធតែមានចំណែកដីនៅតំបន់ដីជម្លោះនោះជា ច្រើនរយហិកតារ។
លោកថា ទន មេភូមិថ្នល់បត់ បានឲ្យដឹងថា ដីដែលខេត្តប្រគល់ជូនអ្នកមានឈ្មោះទាំងនេះ មិនស្ថិតនៅភូមិថ្នល់បត់ ទេ គឺនៅក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែដើម្បីឲ្យស្របទៅនឹងចំណារកាត់ដីរបស់អភិបាលខេត្ត ទើបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ក្រុមការងារ គ្រប់គ្រងដីរដ្ឋ ក្នុងនោះមានក្រុមនិស្សិតផង បានចុះវាស់ដីនៅចំណុចភូមិថ្នល់បត់ កាត់ចូលក្នុងការគ្រប់គ្រងស្រុកស្វាយចេក វិញ ដើម្បីឲ្យការចុះហត្ថលេខាទាំងអស់របស់អភិបាលខេត្តមានសុពលភាព។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ធគា ដែលបានចុះស៊ើបអង្កេតករណីទំនាស់ដីធ្លីនេះ បានថ្លែងថា ដីទំហំជាង ១ពាន់ហិកតារមានប្រជាពលរដ្ឋចំនួន ២៤៦គ្រួសារ។ ក្នុងចំណោម ២៤៦គ្រួសារ មានប្រជាពលរដ្ឋ ៣ភូមិ។ ក្នុងនោះមានភូមិថ្នល់បត់ ភូមិអូរបីជាន់ និងភូមិបន្ទាយថ្មី ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បញ្ហានេះបានធ្វើប្រជាពលរដ្ឋនៅភូមិថ្នល់បត់ បាត់បង់ដីស្រែចម្ការ។ ដូច្នេះហើយទើបនៅថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០១២ ពួកគាត់ធ្វើបាតុកម្មនៅមុខសាលាឃុំអូរបីជាន់ ដើម្បីទប់ស្កាត់មិនឲ្យអាជ្ញាធរកាត់ដីក្នុងតំបន់ថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចូលទៅស្រុកស្វាយចេក។
ក្រុមអ្នកភូមិបញ្ជាក់ថា អ្នកចូលរួមប្រគល់ដីឲ្យទៅឈ្មោះខាងលើដែលបានចេញមុខជាងគេ មានលោក សោម សូខេន ជាមន្ត្រីអន្តរវិស័យសាលាខេត្ត និងលោក អ៊ុក កែវរតនៈ ជាលេខារបស់លោកអភិបាលខេត្ត ព្រមទាំងអ្នកនាំពាក្យសាលាខេត្ត។ ពួកគាត់ថា មន្ត្រីទាំងពីរនាក់នេះហើយដែលធ្វើឲ្យទំនាស់ដីធ្លីដោះស្រាយមិន បាន។ មន្ត្រីទាំងពីរជាអ្នកផ្សំគ្រឿងជូនឲ្យអភិបាលខេត្តជាអ្នកចុះ ហត្ថលេខាប្រគល់ដីឲ្យសាច់ញាតិសំខាន់របស់មន្ត្រីក្នុងជួរ រដ្ឋាភិបាល។
ក្រុមអ្នកភូមិបានបញ្ជាក់ថា ដើម្បីដោះស្រាយបានដីមកវិញ ពួកគាត់បានរៃអង្គាសលុយគ្នាអស់រាប់ពាន់ដុល្លារយកទៅឲ្យមន្ត្រី នៅសាលាខេត្តបន្ទាយមានជ័យ តែពួកគេមិនព្រមដោះស្រាយជូនប្រជាពលរដ្ឋ ដូច្នេះហើយទើបនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋបានប្ដឹងមន្ត្រីសាលាខេត្តបន្ទាយមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ដើម្បីឲ្យអង្គភាពនេះចាត់វិធានការទៅតាមច្បាប់៕

No comments:
Post a Comment
I like Blogger