Friday, 25 January 2013 ឃុត សុភចរិយា From Phnom Penh Post
លោកអធិការ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃចន្ទ សមត្ថកិច្ចលោកបានចុះល្បាតតាមសាលារៀនទូទាំងក្រុង ហើយប្រទះឃើញយុវជនពីរនាក់ ដួលសន្លប់នៅលើដងផ្លូវទល់មុខសាលាផ្សារលើក្រោយសណ្ឋាគារភ្នំ មាស ក្នុងសង្កាត់លេខ៤ ដែលខ្លួនប្រាណពោរពេញដោយស្នាមកាំបិតនិងដំបង ហើយមានប្រឡាក់ជោគខ្លួនដោយឈាម ។
លោកបន្តថា ក្រោយពីបានជួយនាំទៅមន្ទីរពេទ្យសង្គ្រោះរួច លោកក៏ធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់ក្នុងអំពើ ហិង្សានេះ បីថ្ងៃក្រោយ គឺនៅថ្ងៃទី២៣ មករា ក៏បានស៊ើបដឹងនិងបានធ្វើការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងដៃដល់ បាន៧នាក់ ក្នុងចំណោមបក្ខពួក១៥នាក់ ដែលជាសិស្សវិទ្យាល័យហ៊ុនសែនមិត្តភាពក្រុងព្រះសីហនុជាមួយគ្នា។ ជនរងគ្រោះក្នុងអំពើហិង្សានេះឈ្មោះ អេង សុគុណភត្រា(ហៅឡាយ)និង មុត សុណ្ណារ៉ា។
លោកអធិការបន្តថាតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ប៉ុល លីហ៊ាង បញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតអំពើហិង្សាយ៉ាងអនាធិបតេយ្យកណ្តាលថ្ងៃ ក្នុងទីក្រុងដូចនេះ ដោយសារតែជនរងគ្រោះទៅមើលគេលេងបាល់ទះ នៅជិតវិទ្យាល័យហ៊ុនសែនមិត្តភាព ហើយបានវាយមកលើរូបគេពីរកំភ្លៀង ព្រោះតែខឹងនឹងរូបគេនិយាយសើចចំអកឲ្យ។ ប៉ុល លីហ៊ាង និយាយថា ក្រោយពីក្រុមជនរងគ្រោះវាយខ្លួនហើយបានឡើងជិះម៉ូតូចេញទៅបាត់ តែខ្លួនបានហៅគ្នីគ្នាជិះម៉ូតូតាមវាយសងសិកវិញទាល់តែបាន សម្រេច។
រីឯយុវជនរងគ្រោះទាំងពីរនាក់បានប្រាប់ថា ការវាយ ប៉ុល លីហ៊ាង នោះ គឺជាការព្រមានទៅលើក្រុមក្មេងទំនើងទាំងនេះ ដើម្បីឲ្យពួកគេបញ្ឈប់ការគំរាមមកលើប្អូនស្រីខ្លួនមិនឲ្យចូល រៀនបន្ត។ ប៉ុន្តែ ពួកគេបានលើកគ្នា មានទាំងកាំបិតបុ័ងតោ ដែកបំពង់ទីប និងដងឆត្រ ដេញមកវាយនិងកាប់មកលើខ្លួន រហូតដល់ដេកដួលសន្លប់នៅតាមដងផ្លូវតែម្ដង។
លោក ភុល ភស្ដា បានអះអាងថា៖ «ពេលនេះយើងកំពុងបន្តតាមចាប់ខ្លួនពួកក្រុមក្មេងទំនើងដែលជាប់ពាក់ព័ន្ធ ក្នុងអំពើហិង្សានេះជាបន្តទៀត»៕
ក្មេងទំនើង៧នាក់ ដែលប៉ូលិសក្រុងព្រះសីហនុចាប់បញ្ជូនទៅតុលាការខេត្ត។ រូបថត នប.ជក
ព្រះសីហនុៈ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ កាលពីម្សិលមិញ បានបញ្ជូនក្រុមក្មេងទំនើង ៧ នាក់ ពីក្នុងបក្ខពួក១៥នាក់ ទៅសាលាដំបូងខេត្ត បន្ទាប់ពីបានចាប់ខ្លួនបានកាលពីថ្ងៃពុធ បីថ្ងៃក្រោយពីក្រុមនេះព្រួតគ្នាវាយយុវជនពីរនាក់ឲ្យសន្លប់ដេក ក្នុងថ្លុកឈាម នៅតាមដងផ្លូវ។
លោក ភុល ភស្ដា អធិការនគរបាលក្រុងព្រះសីហនុ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ក្មេងទំនើងដែលត្រូវចាប់បញ្ជូនមកកាន់តុលាការខេត្ត មានឈ្មោះ ប៉ុន លីហ៊ាង អាយុ១៧ឆ្នាំ ជាម ប៊ុណ្ណាត អាយុ១៦ឆ្នាំ ថេន ដាលីន អាយុ១៧ឆ្នាំ គឹម សង្វាជុំ អាយុ១៧ឆ្នាំ ស៊ីវ ស៊ុយទ្រី អាយុ១៧ឆ្នាំ លី ជុងងី អាយុ១៧ឆ្នាំ និងឈ្មោះ ខៀវ ចាន់ណេត អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យហ៊ុនសែនមិត្តភាព។
លោកថ្លែងថា ៖ «យើងបានកសាងសំណុំរឿងចោទប្រកាន់ពួកគេពីបទហិង្សាដោយចេតនា និងបញ្ជូនពួកគេទៅតុលាការហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការចោទប្រកាន់និងផ្តន្ទាទោសតាមនីតិវិធីច្បាប់»។

No comments:
Post a Comment
I like Blogger