សកម្មជនដីធ្លីបីនាក់ ក្នុងខេត្តកោះកុង ដែលរងការចោទប្រកាន់ពីបទបំផ្លាញដីព្រៃស្នើពន្យារពេលចូលបំភ្លឺនៅតុលាការ ដោយអះអាងថា ពួកគេរងការគំរាមពីមន្រ្តីម្នាក់ ដែលឃុបឃិតតុលាការ ដើម្បីធ្វើការចោទប្រកាន់។
លោក រិន រិទ្ធិ ដែលអះអាងថាជាជនរងគ្រោះឲ្យដឹងថា ពួកគេទាំងបីនាក់ បងប្អូនបានសុំពន្យារពេលចូលបំភ្លឺនៅសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករានេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បំផ្លិចបំផ្លាញដីព្រៃ។ លោកអះអាងថា នោះមិនមែនជាដីព្រៃឡើយ វាជាដីចំការបុស្ស ដែលពីមុនឪពុកម្តាយរបស់លោក និងពលរដ្ឋផ្សេងទៀតគ្រប់គ្រងជាង១០ឆ្នាំ តែក្រោយមកពួកគាត់បានលក់ឲ្យទៅក្រុមហ៊ុនមួយ ហើយពេលនេះក្រុមហ៊ុនបានដាច់អាណត្តិ ទើបពួកគាត់និងពលរដ្ឋផ្សេងទៀត មកបោះបង្គោលរស់នៅវិញ។ លោកបន្តថា ពេលលោកបោះបង្គោលរួច ស្រាប់តែមានប៉ូលីសម្នាក់ឈ្មោះ មាន រិទ្ធិ ចេញមកឃាត់ខ្លួន និងបង្ខំឲ្យបងប្អូនលោក ទៅសារភាពនៅតុលាការថា បានឈូសឆាយដីព្រៃដោយខុសច្បាប់ ព្រមទាំងផ្តិតមេដៃប្រគល់ដីនោះទៅឲ្យប៉ូលីសរូបនោះវិញ៖ “គាត់ឲ្យខ្ញុំនឹងទៅសារភាពនៅតុលាការនឹងទៅ ថាខ្ញុំនេះកាប់ដីព្រៃឲ្យទៅសារភាពនៅនឹងហើយ គាត់ថាសារភាពហើយ ឲ្យផ្តិចមេដៃឲ្យប្រគល់ដៃនឹងឲ្យគាត់វិញ”។

VOD មិនទាន់អាចសុំការអធិប្បាយពីមន្រ្តីប៉ូលីសឈ្មោះ មាន រិទ្ធិ នោះបាននៅឡើយទេ។
ជំទប់ទី២ ឃុំកំពង់សីលា លោក អ៊ុក ស៊ុយ ឲ្យដឹងថា នេះជារឿងអយុត្តិធម៌មួយ ចំពោះជនរងគ្រោះទាំងបីនាក់នោះ ដែលជាជនក្រីក្រ មិនមានលទ្ធភាពទិញគ្រឿងចក្រ ឆូសឆាយដី ដូចការចោទប្រកាន់នោះទេ ព្រោះតំបន់នោះជាដីចំការបុស្ស ហើយជាកេរ្តិ៍ពីឪពុកម្តាយពួកគេពីមុន៖ “រាល់ការអនុវត្តទៅតាមនីតិវិធីនឹង ខ្ញុំឃើញថាវាមិនសមស្របទេ ពីព្រោះជនដែលត្រូវចោទនេះ គឺត្រូវបានមនុស្សទុច្ចរិតមួយក្រុមហ្នឹង ធ្វើការចោទប្រកាន់ដោយយកតុលាការធ្វើជា ឧបករណ៍ ដើម្បីចោទប្រកាន់មនុស្សស្លូតត្រង់ មានន័យថាតុលាការនឹង គាត់ខុបខិតជាមួយអ្នកដើមបណ្តឹងហើយ ពីព្រោះប្រជាពលរដ្ឋបីរូបនេះ គ្នាក្រ ម្តាយម៉េម៉ាយ តើមានត្រាក់ទ័រ មានអេស្កាវ៉ាទ័រអីទៅឈូសឆាយដីព្រៃ”។
មន្រ្តីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ ឲ្យដឹងដែរថា លោកបានផ្ញើលិខិតសុំពន្យារពេលចូលបំភ្លឺនោះទៅ ចៅក្រមស៊ើបសួរ លោក ខាំ សុផារី កាលពីថ្ងៃទី២៦ ខែមករា ដោយសារជនរងគ្រោះមិនទាន់រកមេធាវីការពារក្តី តែមិនទាន់មានការឆ្លើយតបពីមន្រ្តីតុលាការនៅឡើយ៕
No comments:
Post a Comment
I like Blogger