ក្រសួងមហាផ្ទៃ ស្នើឲ្យសាលារាជធានីភ្នំពេញ ពិនិត្យឡើងវិញពីជម្លោះដីធ្លីនៅសហគមន៍ពីរ ដែលរងការបណ្តេញចេញ មិនផ្តល់សំណងសមរម្យ។
លិខិតអន្តរាគមន៍របស់ក្រសួងមហាផ្ទៃ ដែលVODទទួលបាននៅថ្ងៃពុធនេះ ឲ្យដឹងថា ក្រសួងបានទទួលពាក្យបណ្តឹងពីសហគមន៍បុរីកីឡា ខណ្ឌ៧មករា សុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សង់អាគារចំនួន១០តាមកិច្ចសន្យា និងសហគន៍៣៤៧ខណ្ឌទួលគោក សុំផ្តល់សំណងសមរម្យមុខបណ្តេញចេញ។ លិខិតបន្តថា ក្រសួងមហាផ្ទៃយល់ឃើញថា ករណីនេះ ជាដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ជាអ្នកដោះស្រាយ។
តំណាងសហគមន៍ ដែលមានជម្លោះដីធ្លីទាំងពីរនេះ រីករាយពេលទទួលបានលិខិតអន្តរាគមន៍នេះ។
នៅរសៀលនេះ មន្ត្រីសាលារាជធានីភ្នំពេញបានទទួលយកញត្តិ ហើយសន្យាថានឹងផ្តល់ដំណឹងក្រោយព្រះរាជពិធីថ្វាយព្រះភ្លើងអង្គសម្តេចឪរួចរាល់។

កាលពីដើមសប្តាហ៍មុន សហគមន៍ដែលត្រូវបានបណ្តេញនៅអតីតបុរីកីឡា ១១៧គ្រួសារ និងសហគមន៍៣៤៧ ចំនួន១៤គ្រួសារ បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍រកដំណោះស្រាយ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ព្រឹត្តិការណ៍បណ្តេញចេញ ដោយហិង្សាមួយបានផ្ទុះឡើងនៅសហគមន៍អតីតបុរីកីឡា ដែលពលរដ្ឋជាង៣០០គ្រួសារ ត្រូវបានបណ្តេញទៅឲ្យរស់នៅជាយក្រុង នឹងមួយចំនួនទៀត នៅបន្តតវ៉ារហូតសព្វថ្ងៃ។ ការបណ្តេញចេញនេះ ពលរដ្ឋចោទថា កម្លាំងរបស់សាលារាធានីសហការជាមួយកម្លាំងក្រុមហ៊ុនផានអ៊ីម៉ីច៕
No comments:
Post a Comment
I like Blogger