Friday, 11 January 2013 វង្ស សុខេង Phnom Penh Post
ភ្នំពេញៈ លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃព្រហស្បតិ៍បានស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យមើលលើ
លទ្ធភាពលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតថៃពីរនាក់ គឺលោក
វីរ៉ា ស៊ុមខ្វាមឃីត និងនាង រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន
ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
ក្រសួងការបរទេស
បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា
ការលើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន
និងបន្ធូរបន្ថយទោសដល់ទណ្ឌិត វីរ៉ា ស៊ុមខ្វាមឃីត
នឹងធ្វើឡើងនៅក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើង
ចំពោះព្រះបរមសពព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ
ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
សេចក្ដីប្រកាសព័ត៌មានក៏
បានបញ្ជាក់ថា៖ «បច្ចុប្បន្ន
ក្រសួងយុត្តិធម៌កំពុងធ្វើការសិក្សាករណីនេះ
ហើយនឹងសម្រេចនៅក្នុងពេលឆាប់ៗនេះ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ក្នុងខែវិច្ឆិកា
ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ លោកស្រី យីងឡាក់
បានស្នើសុំ(លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)
ឲ្យពិចារណាពីលទ្ធភាពលើកលែងទោសដល់ទណ្ឌិតថៃ ដែល
ជាប់ឃុំនៅពន្ធនាគារទាំងពីរនាក់នេះ។ នៅថ្ងៃនេះទៀត(ថ្ងៃទី១០
មករា ២០១៣) លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា
ក៏បានលើកសំណូមពរដូចគ្នានេះ
ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត»។
លោក វីរ៉ា
ស៊ុមខ្វាមឃីត ជាមេដឹកនាំសម្ព័ន្ធប្រជាពលរដ្ឋដើម្បីប្រជាធិបតេយ្យ
ឬហៅថា «ក្រុមអាវលឿង» និងលេខារបស់គាត់ឈ្មោះ រ៉ាទ្រី
ពីប៉ាតាណាប៉ៃប៊ូន ត្រូវបានចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០១០
រួមជាមួយមនុស្ស៥នាក់ទៀត
បន្ទាប់ពីពួកគេបានឆ្លងដែនកម្ពុជាខុសច្បាប់
ចូលមកក្នុងខេត្តបន្ទាយមានជ័យ។
អ្នកទាំងពីរនាក់នេះ
កំពុងមានទោសជាប់ពន្ធនាគារម្នាក់រយៈពេល៨ឆ្នាំ
និងម្នាក់រយៈពេល៦ឆ្នាំ
បន្ទាប់ពីត្រូវតុលាការកាត់ទោសពីបទលួចចូលដោយខុសច្បាប់ទៅ
ក្នុងបន្ទាយយោធា ដែលមានការយាមកាមតឹងតែងនិងធ្វើចារកម្ម។
ខណៈ
ក្រុមមន្រ្តីមានភាពស្ងៀមស្ងាត់ពីម្សិលមិញអំពីបញ្ហាណាមួយ
ដែលអាចកើតមានចំពោះការដោះលែងលោក វីរ៉ា និងអ្នកនាង រ៉ាទ្រី
ខណៈកំពុងមានបញ្ហានយោបាយកើនឡើងនៅក្នុងប្រទេសថៃ
ក្រុមអ្នកវិភាគថ្លែងថា មិនមានអ្វីសង្ស័យទេ ការធ្វើបែបនេះ
អាចនឹងប្តូរយកវិធានការស្ថិរភាពសម្រាប់ប្រទេសទាំងពីរ។
លោក
ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា
ខណៈកំពុងរង់ចាំការបកស្រាយសាលក្រមតុលាការអន្តរជាតិ
ពាក់ព័ន្ធបញ្ហាតំបន់ប្រាសាទព្រះវិហារ
នឹងអាចមាន...ការប្រឆាំងក្នុងប្រទេសថៃ
និងប្រតិកម្មពីក្រុមអាវលឿង ដែលអាចកើតមានចំពោះលោកស្រីយីងឡាក់។
«ប្រហែលជាកាយវិការ ឆន្ទៈល្អរបស់កម្ពុជា និងអាចធ្វើឲ្យមានស្ថិរភាពឬយ៉ាងហោចក៏ជួយរក្សាឆន្ទៈល្អពី ពួកអាវលឿង»។
លោក
Manasvi Srisodapol អគ្គនាយកផ្នែកព័ត៌មាននៃក្រសួងការបរទេសថៃ
បានថ្លែងថា លោកមិនអាចព្យាករអំពីផលប៉ះពាល់បានទេ
ប៉ុន្តែបានបញ្ជាក់ថា សំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែនពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។
លោកបន្តថា៖
«អ្វីដែលខ្ញុំអាចនិយាយ គឺថា វាប្រាកដណាស់ថា
វាជាកាយវិការពីរដ្ឋាភិបាលកម្ពុជាដែលគួរឲ្យស្វាគមន៍ណាស់»។
លោកកត់សម្គាល់ថា លោកស្រី យីងឡាក់
បានធ្វើការថ្លែងអំណរគុណជាសាធារណៈស្រដៀងគ្នាដែរ
បន្ទាប់ពីពាក្យសម្តីនៃសំណើនោះ បានលេចចេញកាលពីព្រឹកម្សិលមិញ។
ទោះ
យ៉ាងណា ក្រសួងយុត្តិធម៌កម្ពុជានៅកំពុងពិនិត្យសំណើនៅឡើយកាលពី
រសៀលម្សិលមិញ។ នេះបើយោងតាម លោក សំ ប្រជាមានិត
នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោកបានថ្លែងថា ៖
«វាលឿនពេកយើងមិនទាន់អាចធ្វើសេចក្តីសម្រេចនៅថ្ងៃនេះបានទេ
ប៉ុន្តែ ក្រុមមន្រ្តីនៅក្រសួងបាននិងកំពុងពិនិត្យទិដ្ឋភាពច្បាប់
និងបញ្ហាដែលអាចកើតមានពីប្រជាជន
ហើយនឹងធ្វើការសម្រេចមុនពេលផ្ញើលិខិតនោះទៅនាយករដ្ឋ
មន្រ្តីវិញ»។
បើយោងទៅតាមច្បាប់កម្ពុជា
និងការលើកឡើងដោយមន្រ្តីកម្ពុជាដែលបានច្រានចោលនូវសំណើកាល
ពីពេលមុនៗរបស់អាជ្ញាធរថៃ ការលើកលែងទោសពីព្រះមហាក្សត្រ
តម្រូវឲ្យមានការជាប់ពន្ធនាគារ២ភាគ៣នៃទោសសិន។
ព្រះ
អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា
ប្រសិនបើមានការស្នើសុំលើកលែងទោស ឬកាត់បន្ថយចំនួនទោស
ត្រូវបានដាក់ទៅព្រះបរមរាជវាំង
ព្រះមហាក្សត្រនឹង«ឡាយ១០០ភាគរយទៅតាមសំណើរបស់លោកនាយករដ្ឋ
មន្រ្តី»។
លោក Carlyle Thayer អ្នកវិទ្យាសាស្រ្តនយោបាយថ្លែងថា ការធ្វើបែបនេះវាជាជំហានដ៏ល្អមួយ។
លោក
ថា៖ «វាជាសេចក្តីសម្រេចមួយដែលនឹងលុបចោលបញ្ហាដែលអាចកើតមាននៅ
មុនពេលសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ
ហើយក៏បង្ហាញថា វាអាចទៅរួចសម្រាប់មេដឹកនាំទាំងពីរ លោក ហ៊ុន សែន
និងលោកស្រី យីងឡាក់ ដែលធ្វើការដោះស្រាយលើបញ្ហានេះជាមួយគ្នា»។
ប៉ុន្តែលោកក្រើនរំឭកថា ការដោះលែងអ្នកទាំងពីរ មិនទំនងជាបញ្ចប់ទំនោរជាតិនិយមរបស់ថៃនោះទេ។
លោក
បន្តថា៖ «ទោះយ៉ាងណាក៏ប្រហែលជា មិនអាចកើតមានបញ្ហាច្រើន
ចំពោះការដោះលែងនេះដែរ ប៉ុន្តែសេចក្តីសម្រេច ICJ
ប្រាកដណាស់អាចដុតបញ្ហាអតីតកាលឲ្យឆេះឡើងវិញ»៕ PS/PN
No comments:
Post a Comment
I like Blogger