អ្នកភូមិបឹងកក់តវ៉ា
នៅមុខទីស្នាក់ការកណ្តាលគណបក្សប្រជាជន
នៅក្នុងខណ្ឌចំការមកកាលពីម្សិលមិញ។ រូបថត ស្រេង ម៉េងស្រ៊ុន
អ្នកភូមិទាំងនេះ បានអះអាងថា នេះជាការស្វះស្វែងរកកិច្ចអន្តរាគមន៍ ជាលើកដំបូងរបស់ប្រជាពលរដ្ឋតំបន់បឹងកក់ ដើម្បីឲ្យថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជន មានលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សូមឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំកន្លងមកហើយ បន្ទាប់ពីគ្មានដំណោះស្រាយ ពីសំណាក់ស្ថាប័នពាក់ព័ន្ធ របស់រដ្ឋាភិបាលជាច្រើន រួមទាំងសាលារាជធានីភ្នំពេញដែលអ្នកភូមិបានពឹងពាក់សូមឲ្យជួយពួក គាត់។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានថ្លែងថា នេះជាជម្រើសចុងក្រោយរបស់អ្នកភូមិបឹងកក់ ដែលស្នើសុំឲ្យថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់នេះ ក៏ព្រោះតែប្រជាពលរដ្ឋយល់ឃើញថា គណបក្សប្រជាជន ជាគណបក្សកាន់អំណាច ដឹកនាំប្រទេសជាយូរមកហើយ ចាប់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មក ហើយគណបក្សមួយនេះ កើតចេញពីការបោះឆ្នោត របស់ប្រជាជន ដែលជាម្ចាស់ឆ្នោតផងដែរ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋគិតថា គណបក្សប្រជាជន ជាគណបក្សមួយដែលមានគោលនយោបាយច្បាស់លាស់ និងបានសន្យាជាមួយប្រជាពលរដ្ឋថា បម្រើប្រជាពលរដ្ឋ និងបម្រើប្រយោជន៍ប្រទេសជាតិ ក្រោយជាប់ឆ្នោត និងជួយដោះស្រាយគ្រប់បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋជួបប្រទះ ទើបប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលមានបញ្ហាជម្លោះដីធ្លី ដោយសារការអភិវឌ្ឍ រត់មកពឹងពាក់សូមឲ្យគណបក្សនេះជួយ។ អ្នកស្រីបញ្ជាក់ថា៖«ពួកខ្ញុំក្នុងនាមប្រជាពលរដ្ឋជាម្ចាស់អំណាច គឺត្រូវតែទៅរកគណបក្សប្រជាជនកម្ពុជាដែលគាត់ជាប់ឆ្នោត និងកាន់អំណាចសព្វថ្ងៃនេះដើម្បីឲ្យគាត់ជួយ និងចង់ឲ្យគាត់បង្ហាញពីសមត្ថភាពដោះស្រាយ និងការសន្យារបស់គាត់ ដូចដែលមានចែងនៅក្នុងគោលនយោបាយរបស់គណបក្សពួកគាត់នោះ»។
ញ្ញតិ្តរបស់អ្នកភូមិបឹងកក់ ត្រូវបានលោក សំរិទ្ធិ សារុន ដែលអះអាងថា ជាលេខារបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជន ចេញមកទទួលយកដោយសន្យាថា នឹងយកទៅជូនថ្នាក់ដឹកនាំរបស់គណបក្ស៕
No comments:
Post a Comment
I like Blogger