Friday, 25 January 2013 មុំ គន្ធា From Phnom Penh Post
កម្មកររោងចក្រ Royal Fashion ធ្វើការតវ៉ា បិទកំណាត់ផ្លូវវេងស្រេងកាលពីម្សិលមិញ។ រូបថត វីរៈ
ភ្នំពេញៈ កម្មករជាង៧០០នាក់នៅរោងចក្រ International Royal Fashion ក្នុងខណ្ឌដង្កោ បាននាំគ្នាធ្វើការតវ៉ា ដោយបិទកំណាត់ផ្លូវវេងស្រេងប្រហែល៤ម៉ោង កាលពីម្សិលមិញដើម្បីសម្តែងការខកចិត្ត ចំពោះនិយោជកដែលមិនបានឆ្លើយតបទៅនឹងការទាមទាររបស់ ពួកគេ។
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពបានថ្លែងថា លោកមានក្តីបារម្ភខ្លាចថា ស្ថានភាពនៅរោងចក្រ International Royal Fashion អាចប្រែក្លាយទៅជាហិង្សា ប្រសិនបើការទាមទាររបស់កម្មករ មិនទទួលបានការឆ្លើយតបទេនោះ។
លោក បន្តថា៖ «កម្មករមានការខឹងសម្បាយ៉ាងខ្លាំងចំពោះរោងចក្រ»។ «នោះហើយជាមូលហេតុដែលពួកគេធ្វើការបិទផ្លូវ ហើយខ្ញុំភ័យខា្លចថា ពួកគេនឹងធ្វើអ្វីមួយអាក្រក់ចំពោះរោងចក្រ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបាន។
តំណាង រោងចក្រម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងកាលពីម្សិលមិញថា តុលាការបានចេញដីការក្សាការពាររោងចក្រនេះ ដោយបញ្ជាឲ្យកម្មករត្រឡប់ចូលធ្វើការវិញក្នុងរយៈពេល៤៨ ម៉ោង ប៉ុន្តែកម្មករមិនព្រមចូលធ្វើការវិញទេ។ លោកបន្តថា៖ «ក្រុមហ៊ុនមិនអាចទទួលយកពួកគេជាកម្មករទៀតទេ ប្រសិនបើពួកគេ មិនគោរពតាមដីការក្សាការពាររបស់តុលាការ»៕ PS

No comments:
Post a Comment
I like Blogger