Friday, 25 January 2013 Justine Drennan from Phnom Penh Post
លោកចៅក្រម Silvia Cartwright បានស្នើក្រុមមេធាវីការពារលោក នួន ជា ជូនដំណឹងអង្គជំនុំជម្រះឲ្យបានឆាប់ ទាក់ទងនឹងសុខភាពរបស់លោក នួន ជា និងឆន្ទៈរបស់គាត់ ក្នុងការលះបង់សិទិ្ធមានវត្តមាន សម្រាប់ការផ្តល់ចម្លើយកសិណរបស់សាក្សីដែលកំណត់កម្មវិធីជាបណ្តោះ អាសន្ន។
ទោះជាយ៉ាងណា លោក ស៊ុន អារុណ មេធាវីការពារក្តីលោក នួន ជា បានថ្លែង បន្ទាប់ពីសវនាការ កាលពីម្សិលមិញថា លោក នួន ជា ដែលគ្រូពេទ្យស្នើបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់រយៈ ពេល ១ សប្តាហ៍ទៀត មិនអាចលះបង់សិទិ្ធមិនមានវត្តមានសម្រាប់សាក្សី ដែលផ្តល់ចម្លើយកសិណ ចំពោះគាត់ទេដូច្នេះ សវនាការ នឹងមិនអាចធ្វើទៅបានទេ នៅថ្ងៃចន្ទ។ លោកមិនអាចពិភាក្សា អំពីសាក្សីទៀតឡើយមុនពេលសាក្សីនោះបង្ហាញខ្លួន។
លោក Michael Karnavas មេធាវីការពារក្តីលោក អៀង សារី ក៏បានលើកឡើងជាថ្មីម្តងទៀតអំពីក្តីកង្វល់លើសមត្ថភាពរបស់ កូនក្តីលោក ក្នុងការតាមដានសវនាការ ជាក្តីកង្វល់ ដែលលោកថា គ្រូពេទ្យ ដែលថែទាំលោក អៀង សារី ក៏គិតដូចគ្នាដែរ តែមិនបានដាក់បញ្ចូលក្នុងរបាយការណ៍ពេទ្យចុងក្រោយទេ។ លោក Karnavas និងលោកស្រី Guisse' ក៏បានចោទសួរ អំពីភាពអាចជឿជាក់បាន នៃឯកសារជាច្រើន ដែលបានបង្ហាញដោយព្រះរាជអាជ្ញា និងដើមបណ្តឹងរដ្ឋប្បវេណីផងដែរ ដោយលោក Karnavas ហៅថាពាក្យឮគេថាចេញពីពាក្យឮគេថា៕ TK
ភ្នំពេញៈប្រធាន អង្គជំនុំជម្រះ សាលាក្តីខ្មែរក្រហម បានឲ្យដឹងកាលពីម្សិលមិញថា អង្គជំនុំជម្រះ រំពឹងថា សហជនត្រូវចោទ លោក ខៀវ សំផន នឹងចេញពីមន្ទីរពេទ្យ នៅចុងសប្តាហ៍នេះ។
លោក និល ណុន បានប្រកាសបែបនេះ បន្ទាប់ពីលោកស្រី Anta Guisse' សហមេធាវីការពារលោក ខៀវ សំផន ដែលហាក់ដូចជាយល់ខុស ពីចៅក្រមទាក់ទិននឹងស្ថានភាពសុខភាព របស់កូន ក្តីលោកស្រី បានសួរថា តើមូលហេតុអ្វី អង្គជំនុំជម្រះ មិនពិចារណាសុខភាពរបស់លោក ខៀវ សំផន ខណៈពេលគ្រោងសវនាការសម្រាប់សប្តាហ៍ក្រោយ។
លោកស្រី Guisse' បានថ្លែងថា៖ «ខ្ញុំចង់ដឹងថា តើស្ថានភាពសុខភាពកូនក្តីខ្ញុំ ត្រូវបានយកមកពិចារណាដែរឬយ៉ាងណា? ខ្ញុំមិនច្បាស់ទេថា កូនក្តីខ្ញុំ អាចចូលរួមក្នុងសវនាការ នាសប្តាហ៍ក្រោយ»។
លោក ណុន បញ្ជាក់ថា កម្មវិធីសប្តាហ៍ក្រោយ គឺសាក្សីថ្មី នៅថ្ងៃចន្ទ បន្ទាប់មកសវនាការពិនិត្យឯកសារគឺជាកម្មវិធីបណ្តោះអាសន្ន ផ្អែកលើសុខភាពរបស់លោក នួន ជាបងធំទី ២ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់តាំងពីបានចូលព្យាបាលជំងឺរលាកទងសួត កាលពីថ្ងៃទី១៣ ខែមករា មក។

No comments:
Post a Comment
I like Blogger