សហគមន៍ចំនួន១៤ នៅរាជធានីភ្នំពេញ មានគ្នាប្រហែងជាង ១០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិទៅស្ថានទូតបារាំងប្រចាំកម្ពុជា សុំអន្តរាគមន៍ជាថ្មីម្តងទៀត បញ្ឈប់ការបណ្តេញចេញ និងដោះលែងសកម្មជនដីធ្លីដែលកំពុងជាប់ពន្ធនាគារ។
ពលរដ្ឋទំាងនោះមកពីសហគមន៍ថ្មគោល នៅជាប់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បឹងកក់ បុរីកីឡា បឹងឈូក ព្រែកអញ្ចាញ និងសហគមន៍មួយចំនួនទៀត។ ពួកគេអះអាងថា ការដាក់ញត្តិជូនស្ថានទូតបរទេសនៅថ្ងៃនេះ ដោយសារប្រទេសនេះដែលគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ពិសេសការអភិវឌ្ឍន៍នៅជុំវិញព្រលានយន្តហោះដែលជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនបារាំងនោះធ្វើឲ្យពួកគេ ជិត២០០គ្រួសារ ប្រឈមនឹងការបណ្តេញចេញ ដោយអត់សំណង។

ការសុំអន្តរាគមន៍របស់អ្នកមានជម្លោះដីធ្លីនេះ ធ្វើចំពេលដែលនាយករដ្ឋមន្ត្រីបារាំង នឹងមក កម្ពុជា ដើម្បីចូលរួមពិធីដង្ហែព្រះបរមតនៈកោដិ អតីតព្រះមហាវីរក្សត្រខ្មែរនៅថ្ងៃសុក្រសប្តាហ៍នេះ។ ក្រៅពីការដាក់ញត្តិនោះ ក្រុមអ្នកតវ៉ាបានលើកបដាជាច្រើនក្នុងន័យជំរុញឲ្យប្រទេសបារាំងពិនិត្យមើលការអភិវឌ្ឍន៍នេះ កុំឲ្យរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាត្រូវបានឡោមព័ន្ធដោយកម្លាំងសមត្ថកិច្ច តែមិនមានផ្ទុះអំពើហិង្សាទេ ខណៈអ្នកតវ៉ាចាក់សម្លេងស្មូត ដែលគេធ្លាប់ឮនៅពេលប្រារព្ធពិធីកាន់ទុក្ខដល់អង្គសម្តេចឪ។
ក្រោយពីមានសម្រែកតាមឧបករណ៍បំពងសំឡេងពីក្រៅស្ថានទូត មន្ត្រីរបស់ស្ថានទូតបានប្រចាំកម្ពុជា បានចេញមកទទួលញត្តិរបស់អ្នកភូមិ ប៉ុន្តែមិនបានបង្ហាញពីកិច្ចអន្តរាគមន៍យ៉ាងណាទេ ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើកំណែទម្រង់ដីធ្លីនៅឆ្នាំ២០១២ ដោយបានផ្តល់ប័ណ្ណកម្មសិទ្ធិដីនៅ១០ ខេត្តក្រុង គួរតែអន្តរាគមន៍បញ្ចប់ជម្លោះដីនៅក្នុងរាជធានីភ្នំពេញផងដែរ។ លោកថា ក្នុងពិធីថ្វាយព្រះភ្លើងដល់អង្គសម្តេចឪលោកចង់ឃើញ អ្នកនយោបាយ សកម្មជនដីធ្លី ត្រូវបានដោះលែង ស្របតាមព្រះរាជតម្រិះ របស់អតីតព្រះមហាក្សត្រ៕
No comments:
Post a Comment
I like Blogger