លោក ចាន់ វិចិត្រ នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថត ម៉ៃ វីរៈ
នំពេញៈ រយៈពេល៤ឆ្នាំ ក្រោយពីតំបន់ដីក្រហម ក្នុងខណ្ឌចំការមន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានលើកយកសំណុំរឿងចៅសង្កាត់ទន្លេបាសាក់ប្តឹងអតីតតំណាង ពលរដ្ឋ មកបើកសវនាការលើបទចោទប្រកាន់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
សវនាការរយៈពេលមួយព្រឹក មានចៅក្រម ឌុច គឹមសន តំណាងអយ្យការ លោកព្រះរាជអាជ្ញារង ជេត ខេមរា សួរដេញដោលដោយមានមេធាវីពីររូបតំណាងសហគមន៍ដីក្រហម ជាមេធាវីអង្គការលីកាដូ និងមានវត្តមានដើមចោទ គឺលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ចូលរួម។
លោក ចាន់ វិចិត្រ អតីតតំណាងប្រជាពលរដ្ឋតំបន់ដីក្រហម ប្រាប់ភ្នំពេញ ប៉ុស្តិ៍ក្រោយសវនាការថា សវនាការដែលមានវត្តមានចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ បានប្តឹងលោកនិងពលរដ្ឋសហគមន៍ដីក្រហមចំនួន១៥នាក់ តាំងពីឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់សង្កាត់ រួមមានអេស្កាវ៉ាទ័រ អាប៊ុល នាថ្ងៃកើតហេតុ កាលពីថ្ងៃ២៩ និង៣០ ខែមករា ឆ្នាំ២០០៨។
សវនាការរយៈពេលមួយព្រឹក មានចៅក្រម ឌុច គឹមសន តំណាងអយ្យការ លោកព្រះរាជអាជ្ញារង ជេត ខេមរា សួរដេញដោលដោយមានមេធាវីពីររូបតំណាងសហគមន៍ដីក្រហម ជាមេធាវីអង្គការលីកាដូ និងមានវត្តមានដើមចោទ គឺលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ចូលរួម។
លោក ចាន់ វិចិត្រ អតីតតំណាងប្រជាពលរដ្ឋតំបន់ដីក្រហម ប្រាប់ភ្នំពេញ ប៉ុស្តិ៍ក្រោយសវនាការថា សវនាការដែលមានវត្តមានចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ បានប្តឹងលោកនិងពលរដ្ឋសហគមន៍ដីក្រហមចំនួន១៥នាក់ តាំងពីឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់សង្កាត់ រួមមានអេស្កាវ៉ាទ័រ អាប៊ុល នាថ្ងៃកើតហេតុ កាលពីថ្ងៃ២៩ និង៣០ ខែមករា ឆ្នាំ២០០៨។
លោកប្រាប់ថា សំណុំរឿងដែលតុលាការបានសាកសួរលោកម្តងហើយនេះ ក៏បានបើកសវនាការដែលលោកសុំបដិសេធរាល់ការចោទប្រកាន់នេះ ព្រោះលោកមិនមានវត្តមាននៅថ្ងៃកើតហេតុ។
លោក បន្តថា៖ «ខ្ញុំបដិសេធនូវបណ្តឹងនេះ ព្រោះខ្ញុំទៅធ្វើការនៅ ថ្ងៃកើតហេតុដែលមិនមានវត្តមានខ្ញុំទេ។ សូម្បីតែចៅសង្កាត់ក្នុងសវនាការ ក៏បាននិយាយថា មិនបានឃើញខ្ញុំនៅកន្លែងកើតហេតុ តែចោទថា ខ្ញុំជាអ្នកកាន់ក្បាលមីក្រូស្រែកបញ្ជាឲ្យគេគប់អេស្កាវ៉ាទ័រ។ខ្ញុំ មានសាក្សីនៅកន្លែងកើតហេតុដោយផ្ទាល់ថា ខ្ញុំអត់មានវត្តមាននៅទីនោះទេ»។ លោកក៏បានប្រាប់ចៅក្រមថា លោកគ្មានវត្តមាននៅក្នុងហេតុការណ៍បំផ្លិចបំផ្លាញទេ ការពិតខ្លួនគាត់ពេលនោះនៅធ្វើការអត់ដឹងរឿងទេ។
សវនាការដែល មានលោក ចាន់ វិចិត្រ តែម្នាក់ គឺលោកយល់ថា ដោយសារពលរដ្ឋដទៃដែលរងការបណ្តេញចេញបានរស់នៅកន្លែងផ្សេងគ្នា ទើបធ្វើឲ្យដីកាមិនបានទៅដល់ដៃ សម្រាប់ចូលរួមសវនាការ។
លោក ចាន់ វិចិត្រ រិះគន់ថា សំណុំរឿងច្រើន ពលរដ្ឋធ្លាប់ប្តឹងអាជ្ញាធរ ពីបទបង្ករបួសស្នាម តែមិនបានលើកយកមកដោះស្រាយទេ គ្រាន់តែសាកសួរក៏ចប់ តែករណីអាជ្ញាធរប្តឹងពលរដ្ឋ ត្រូវគេចាត់ការ។
លោក បាននិយាយថា៖ «ការចាត់ការលើបណ្តឹងអាជ្ញាធរប្តឹងពលរដ្ឋ ជាការបំភិតបំភ័យមួយដែលពាក្យបណ្តឹង បានកប់ចោលយូរហើយ ធ្វើឲ្យខ្ញុំដែលជាអ្នករងគ្រោះក្នុងសហគមន៍ដីក្រហម ហាក់ធ្វើឲ្យខ្ញុំរស់នៅមិនបានសុខស្រួល បណ្តេញចេញគ្មានផ្ទះសម្បែងនៅ មានបញ្ហាជីវភាពសព្វគ្រប់បែបយ៉ាង និងមានបញ្ហាត្រូវឡើងតុលាការរឿងក្តីក្តាំដែលមានយូរហើយ។ រឿងនេះវាធ្វើឲ្យខ្ញុំពិបាកចិត្ត ព្រោះរស់នៅមិនបានសុខទាល់តែសោះ»។
ពលរដ្ឋ ប្រមាណពី៨០០ទៅ១៤០០គ្រួសារ ត្រូវបានគេប៉ាន់ប្រមាណថា បានរស់នៅក្នុងតំបន់ដីក្រហម ក្បែរអគារស ប៊ុលឌិញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមហ៊ុន 7NG។ ក្រោយមានការចាកចេញដោយបង្ខំជាហូរហែមក ពលរដ្ឋប្រមាណ៩០គ្រួសារ បានតស៊ូរស់នៅនិងធ្វើការតស៊ូមតិរហូតដល់មានការបណ្តេញចុងក្រោយ កាលពីខែមករា ឆ្នាំ២០០៩។
ក្រុមអ្នកបណ្តេញចេញ និយាយថា រដ្ឋាភិបាលបានសម្រេចផ្តល់សម្បទានដីលើទំហំ៣,៧ហិកតា ទៅឲ្យក្រុមហ៊ុន7NG ហើយប្រជាពលរដ្ឋ ត្រូវបានឲ្យផ្លាស់លំនៅដ្ឋានទៅកាន់ទីតាំងថ្មី ស្ថិតនៅភូមិដំណាក់ត្រយឹង ខណ្ឌដង្កោ ដែលមានចម្ងាយ២០គីឡូម៉ែត្រ ពីរាជធានី។
លោក ជេត ខេមរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី បានធ្វើការសន្និដ្ឋានចុងក្រោយ ក្នុងសវនាការថា ហេតុការណ៍នៃការគប់អេស្កាវ៉ាទ័រ ពិតជាបានកើតឡើងមែន កាលពីថ្ងៃ២៩-៣០ ខែមករា ឆ្នាំ២០០៨ ប៉ុន្តែ លោកស្នើឲ្យរកភស្តុតាងបន្ថែម មុននឹងឈានដល់ការសម្រេចសាលក្រម។ លោកថ្លែងថា៖ «ពិតជាមានករណីកើតហេតុមែន តែដោយខ្វះភស្តុតាង សូមស្នើឲ្យតុលាការរកភស្តុតាងបន្ថែម»។
លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានបដិសេធផ្តល់ព័ត៌មានបន្ថែមក្រោយសវនាការរួច កាលពីម្សិលមិញ។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា បណ្តឹងដែលប្តឹងដោយអ្នកមានអំណាច ឬមន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់ មានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ គឺច្រើនតែយកមកចាត់ការតាមនីតិវិធីរហូតដល់មានសវនាការយ៉ាង ដូច្នេះ តែបើពលរដ្ឋប្តឹងវិញ គឺសំណុំរឿងត្រូវកប់ទុកចោល។
លោកថ្លែង ថា ៖ «នេះជាការគ្មានសមធម៌ តម្លាភាព ឬតុល្យភាពរវាងពលរដ្ឋ និងក្រុមហ៊ុននៅចំពោះមុខច្បាប់។ នេះហើយ ដែលគេតែងរិះគន់ថា តុលាការគ្មានយុត្តិធម៌ គ្មានឯករាជ្យសម្រាប់ពលរដ្ឋរងគ្រោះ»។
ទោះយ៉ាងណា លោកថា តុលាការបានធ្វើត្រឹមត្រូវតាមនីតិវិធីរបស់តុលាការ រហូតដល់សវនាការ តែលោកមិនចង់ឃើញជម្លោះដីក្រហមដែលបានបញ្ចប់ទៅហើយ ត្រូវមានអ្នកទទួលទោសទៀតទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថា តុលាការគួរពិចារណាលើកលែងការចោទប្រកាន់ដល់ប្រជាពលរដ្ឋពាក់ព័ន្ធ ទាំងអស់នោះទៀតទៅ ព្រោះរឿងនេះចប់រលត់ទៅហើយ ព្រោះថាបើមានការផ្តន្ទាទោស ឬ ការដាក់ទោសបន្តទៀត មិនមែនជាភាពយុត្តិធម៌សម្រាប់ពលរដ្ឋដែរ ព្រោះផ្ទះពលរដ្ឋត្រូវបានបណ្តេញចេញ និងចាកចេញពីតំបន់ដែលប្រគល់ឲ្យក្រុមហ៊ុននៅទៅហើយ។
ក្រោយការ សន្និដ្ឋានរបស់ភាគីទាំងពីរ លោកចៅក្រម ឌុច គឹមសន បានសម្រេចថា រឿងក្តីមួយនេះ នឹងត្រូវលើកពេលទៅប្រកាសសាលក្រមនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ៕
(រាយការណ៍បន្ថែមៈ លៀង សារិទ្ធ)
No comments:
Post a Comment
I like Blogger