អ្នកបើកបររថយន្តដឹកទំនិញដែលត្រូវប៉ូលិសបាញ់របួស កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ អតីតមន្ត្រីនគរបាលម្នាក់ ក្នុងចំណោម២នាក់ដែលពាក់ព័ន្ធនឹងករណីបាញ់ប្រហារទៅលើបុរសជាម្ចាស់រថយន្តដឹកទំនិញបណ្ដាលឲ្យរងរបួសជាទម្ងន់ បានព្យាយាមលោតចេញពីរថយន្តដើម្បីរត់គេចខ្លួន ខណៈដែលជនសង្ស័យរូបនេះ និងគូកនម្នាក់ទៀត ត្រូវសមត្ថកិច្ចដឹកពីសាលាដំបូងរាជធានី បន្ទាប់ សាកសួររួច នាំទៅស្នងការដ្ឋាននគរបាលដើម្បីឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការសួរចម្លើយម្តងទៀតនៅរសៀលថ្ងៃម្សិលមិញ។
លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១:២០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវ៥៩៨ ក្នុងខណ្ឌឫស្សីកែវ ខណៈជនសង្ស័យទាំងពីរនាក់កំពុងជិះក្នុងរថយន្តជាមួយក្រុមសមត្ថកិច្ច។
លោកបន្តថា ជនសង្ស័យមានឈ្មោះ យូ សុខគា ដែលព្យាយាមរត់គេចខ្លួននោះត្រូវបានកម្លាំងសមត្ថកិច្ចព័ទ្ធដេញចាប់បានមកវិញនៅប្រមាណ២០នាទីក្រោយ បន្ទាប់ពីរត់ចូលក្នុងបឹងកំប្លោកមួយកន្លែងនៅក្បែរអង់តែនទូរទស្សន៍ជាតិ នៅម្តុំទួលគោក។

លោកបានឲ្យដឹងដែរថា ខាងតំណាងអយ្យការ អមសាលាដំបូងបានសាកសួរជនសង្ស័យទាំងពីរ ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយ ដោយសារដល់ម៉ោងសម្រាកពេលបាយថ្ងៃត្រង់ ទើបសម្រេចឲ្យបញ្ជូនខ្លួនអតីតមន្ត្រី នគរបាលទាំងពីរនាក់នេះ ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសិន ដើម្បីរង់ចាំការសាកសួរបន្តទៀតនៅពេលរសៀល ប៉ុន្តែដឹងអីពេលកំពុងជាប់ខ្នោះដៃជិះនៅលើរថយន្តនោះ ជនសង្ស័យ យូ សុខគា បានហក់ចេញពីរថយន្តព្យាយាមរត់គេចខ្លួន។
លោកថ្លែងទាំងអស់សំណើចថា៖ «ទំនងជាវាចង់បង្ហាញភាពក្លាហានរបស់ខ្លួន ធ្វើជាវីរបុរសហើយមើលទៅ! ឬមួយក៏វាចង់សាកល្បងសមត្ថភាពកម្លាំងក្រុមសមត្ថកិច្ចរបស់យើងថាមិនអាចចាប់វាបានឬក៏យ៉ាងម៉េច? ពិតជាអស្ចារ្យមែន!»។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ជនសង្ស័យបានសារភាពពីបំណងប៉ុនប៉ងលួចរត់នេះថា៖«មកពីគេខ្លាចជាប់គុក និងមិនមានលុយបង់សងជំងឺចិត្តដល់ជនរងគ្រោះ ទើបដាច់ចិត្តសាកល្បងធ្វើបែបហ្នឹង»។
លោកបន្ថែមថា តំណាងអយ្យការទំនងជាអាចបញ្ចប់ការសាកសួរជនសង្ស័យទាំងពីរនៅល្ងាចថ្ងៃពុធម្សិលមិញនេះ ហើយជនសង្ស័យទាំងពីរអាចនឹងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីចៅក្រមស៊ើបចេញដីកាឃុំខ្លួន ដើម្បីបន្តការស៊ើបអង្កេត។
ចំណែកអាការរបួសលើជនរងគ្រោះឈ្មោះ ឌី វិចិត្រ អាយុ ២៩ឆ្នាំ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ហើយដែលរងរបួសត្រង់ដើមទ្រូងពីការបាញ់ប្រហារពីអតីតមន្ត្រីប៉ូលិសទាំងពីរនាក់ ដោយសារការតាមទារលុយចំនួន២ពាន់រៀលមិនបានសម្រេចកាលពីរាត្រីថ្ងៃអាទិត្យ ត្រូវបានលោក ឌី សុភក្ត្រ ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះអះអាងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ស្ថានភាពរបួសនៅមិនទាន់ធូរស្បើយនៅឡើយទេ។
លោក សុភក្ត្រ បញ្ជាក់ថា៖ «មុខរបួសរបស់ប្អូនប្រុសខ្ញុំនៅធ្ងន់ធ្ងរនៅឡើយ និងមានអាការស្លេកស្លាំង នៅអស់កម្លាំងដោយសារពេលត្រូវរបួសហូរឈាមច្រើនពេក ដូច្នេះមិនអាចជាសះចេញពីពេទ្យភ្លាមៗទេ»៕
No comments:
Post a Comment
I like Blogger