ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ៣០នាក់មកពីសហគមន៍បឹងកក់ បាននាំគ្នាដាក់ញតិ្ដស្វែងរកការអន្តរាគមន៍ទៅលោកហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ឲ្យជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ ប្រមាណ ៦១ គ្រួសារ ដែលសាលារាជធានីភ្នំពេញបានកាត់ចេញពីគម្រោងទទួលបានចំណែកដីទំហំ ១២,៤៤ហិកតា ដែលផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការ លើកគ្នាទៅដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃម្សិលមិញនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកភូមិទាំងនេះ ត្រឡប់ពីដាក់ញត្តិជូន ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជាដើម្បីស្នើសុំជួយអន្តរាគមន៍ ឲ្យមានការដោះស្រាយរឿងដីរបស់ពួកគេឲ្យបានឆាប់។
ការ លើកគ្នាទៅដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃម្សិលមិញនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកភូមិទាំងនេះ ត្រឡប់ពីដាក់ញត្តិជូន ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជាដើម្បីស្នើសុំជួយអន្តរាគមន៍ ឲ្យមានការដោះស្រាយរឿងដីរបស់ពួកគេឲ្យបានឆាប់។
នៅក្នុងញត្តិ ដែលភ្ជាប់ជាមួយស្នាមមេដៃនិងស្ថិតិគ្រួសារ រួមទាំងទំហំដីរបស់គ្រួសារនីមួយៗនោះ ពួកអ្នកភូមិទាំងនោះ បានដាក់ការទាមទារបួនចំណុច រួមមានសុំប្លង់កម្មសិទ្ធិដីធ្លី បោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតាឲ្យបានច្បាស់លាស់ បញ្ឈប់ការបណ្ដេញចេញដោយបង្ខំ និង សុំឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា ដែលជាសកម្មជនដីធ្លីរបស់ពួកគេឲ្យមានសេរីភាពឡើងវិញ។
អ្នក ស្រី ង៉ែត ឃុន អាយុ៧២ឆ្នាំ ដែលនៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ និងដែលធ្លាប់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ដាក់គុក មួយខែបីថ្ងៃ ដោយព្រោះតែការតវ៉ារឿងដីធ្លី បាននិយាយថាអាជ្ញាធររាជធានីភ្នំពេញហាក់មានចេតនាចង់រឹបយកដី របស់ពួកគាត់ ព្រោះរហូតមកទល់ពេលនេះ ពួកគាត់នៅតែមិនត្រូវបានផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យនៅឡើយ។
អ្នកស្រីថ្លែងថា៖«អាជ្ញាធរដឹងច្បាស់ណាស់ថាយើងខ្ញុំតវ៉ាចង់បានអ្វី ប៉ុន្តែគេមិនព្រមដោះស្រាយឲ្យ ហើយពេលដែល យើងដាក់ញតិ្តតវ៉ាសុំកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ទាំងជាតិនិងអន្តរជាតិ បែរជាអាជ្ញាធរចោទពួកយើងថាបង្កភាពអនាធិបតេយ្យ ខូចសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ»។
អ្នកស្រីបានបន្តថា ក្រៅពីដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើលនិងរារាំងដល់ការតវ៉ាទាមទារ របស់ពួកគាត់ក្នុងសហគមន៍បឹងកក់ អាជ្ញាធរមិនបានផ្ដល់ព័ត៌មានស្ដីពីវឌ្ឍនភាពនៃការស្វែងរកដំណោះស្រាយសមស្របណាមួយជូនពួកគាត់ទេ។
នៅក្នុងការដាក់ញត្តិនេះ គេសង្កេតឃើញចំនួនក្រុមសមត្ថកិច្ចនគរបាល និងស៊ីវិលមានប្រមាណជាបួនដងច្រើនជាងចំនួនអ្នកភូមិ បានដាក់ពង្រាយនៅតាមដងផ្លូវមុខវិមានសន្តិភាពរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ នៅម៉ោងប្រមាណជាង១០ ព្រឹក លោក ប៉ាល់ ចន្ទតារា មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញមកទទួលយកញតិ្តពីអ្នកភូមិទាំងនោះ។
លោក ប៉ាល់ ចន្ទតារា មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ហ្វូងពលរដ្ឋដែលទាមទាររកការអន្តរាគមន៍នោះថា លោកនឹងនាំយកញតិ្តនោះដាក់ទៅឲ្យថ្នាក់លើ ដើម្បីពិនិត្យនឹងសម្រេច ប៉ុន្តែលោកព្យាយាមមិនប្រាប់ពីឈ្មោះរបស់ថ្នាក់លើនោះទេ។
លោក បាននិយាយថា៖ «ខ្ញុំនឹងនាំយកញត្តិនេះទៅឲ្យថ្នាក់លើដើម្បីពិនិត្យ យ៉ាងយូរពីរថ្ងៃទៀត ខ្ញុំនឹងប្រាប់ដំណឹងទៅឲ្យអ្នកភូមិវិញ បើសិនជាមានការសម្រេចពីថ្នាក់លើបែបណានោះ»។
កាលពីដើមខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចកាត់ដីចំនួនជាង១២ហិកតាចេញពីគម្រោងអភិវឌ្ឃន៍នៅតំបន់ បឹងកក់ ដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋចំនួនជិត៨០០គ្រួសារដែលនៅសេសសល់ពីការ បណ្តេញចេញយ៉ាងបំពានពីអាជ្ញាធរក្រុងដើម្បីធ្វើការអភិវឌ្ឃសាងសង់ លំនៅដ្ឋានដោយខ្លួនឯង។ ប៉ុន្តែក្នុងចំណោមប្រជាពលរដ្ឋទាំងនោះមានចំនួន៦៤១គ្រួសារទៀតនៅ ក្នុងភូមិ១ ភូមិ៦ ភូមិ២២ និងភូមិ២៤ដែលបានអះអាងថា អាជ្ញាធរបានកាត់ចេញ មិនបានធ្វើប្លង់កម្មសិទ្ធដល់ពួកគេទេ។ នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ មានពលរដ្ឋម្នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ៕
No comments:
Post a Comment
I like Blogger