មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រៀបចំកិច្ចពិភាក្សា តុមូលស្តីពី “ដីធ្លី និងសិទ្ធិរបស់ជនជាតិភាគតិច” នៅថ្ងៃអង្គារនេះក្នុងខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមជនជាតិដើមភាគតិច តំណាងស្ថាប័នពាក់ព័ន្ធ និងតំណាងរាស្ត្រពីគណបក្សនានា។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល ឲ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីផ្តល់ឱកាសដល់ក្រុមអ្នកដែលរងផលប៉ះពាល់ដោយសារវិវាទដីធ្លីនៅកម្ពុជា រួមទាំងអ្នកជាប់ពាក់ព័ន្ធ អាចពិភាក្សាស្វែងយល់អំពីស្ថានភាពជាក់ស្តែង នៃវិវាទដីធ្លី ដែលបានកើតមានឡើង តាមរូបភាពស្របច្បាប់ និងមិនស្របច្បាប់ក្នុងកម្ពុជា។
កិច្ចពិភាក្សា នឹងលាតត្រដាងបញ្ហាស្មុគស្មាញ ពិបាកដោះស្រាយ និងពុំធានាបាននូវសុវត្ថិភាពពិតប្រាកដ ចំពោះសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិមានដីធ្លី របស់ជនជាតិដើមភាគតិច អនុលោមទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន។

សេចក្តីប្រកាសព័ត៌មាន បន្តថា រាល់បញ្ហា ការព្រួយបារម្ភ និងអនុសាសន៍នានា ដែលបានលើកឡើងក្នុងការពិភាក្សា នឹងឮទៅដល់អ្នកតំណាងរាស្រ្ត ដោយនឹងអាចយកមកពិចារណា ក្នុងការដាក់បញ្ចូលជាអនុសាសន៍ក្នុងគោលនយោបាយដីធ្លី សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតសភាអាណត្តិទី៥ ក្នុងឆ្នាំ២០១៣។
កាលពីថ្ងៃទី២៣ ខែមករា សង្គមស៊ីវិលចំនួនបួន រួមមាន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស កម្ពុជា (CHRAC) សមាគមអាដហុក និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានជួបជុំគ្នាពិភាក្សា ដោយដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការដោះស្រាយបញ្ហាដីធ្លី បញ្ឈប់ការបណ្តេញចេញប្រជាជន និងការចាប់ដាក់ពន្ធនាគារ។
របាយការណ៍របស់អង្គការទាំងបួន ឲ្យដឹងថា តាំងពីឆ្នាំ២០០០ យ៉ាងហោចណាស់ ប្រជាជនចំនួន ៧០ម៉ឺននាក់ ទូទាំងប្រទេសរងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅដ្ឋានដោយបង្ខំ រួមមានប្រជាជនចំនួន ៥ម៉ឺន១ពាន់នាក់ ក្នុងឆ្នាំ២០១១។ នៅរាជធានីភ្នំពេញ យ៉ាងហោចណាស់ ប្រជាជនចំនួន ១៤ម៉ឺន ៥ពាន់នាក់ ឬប្រហែល ១០ភាគរយ នៃចំនួនប្រជាជនរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញតាំងពីឆ្នាំ២០០០។ របាយការណ៍បន្តថា ចុងឆ្នាំ២០១១ ប្រជាជនជិត ៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗ នៃការបណ្តេញចេញ៕
No comments:
Post a Comment
I like Blogger