ការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី នៅក្នុងប្រទេសឡាវ កាលពីចុងឆ្នាំមុន។ រូបថត អង្គការទន្លេអន្តរជាតិ
នៅពេលរដ្ឋមន្រ្តីពីប្រទេសសមាជិកទាំង ៤ នៃគណៈកម្មការទន្លេមេគង្គ និងតំណាងអង្គការម្ចាស់ជំនួយ ជួបប្រជុំគ្នា នៅលួងប្រាបាង ប្រទេសឡាវ ក្នុងសប្តាហ៍នេះ តួនាទីអនាគតរបស់គណៈកម្មការនេះ នឹងត្រូវលើកយកមកពិភាក្សា។
សំណួរអំពីប្រសិទ្ធភាពរបស់គណៈកម្មការនេះ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ក្នុងគោលបំណង គ្រប់គ្រងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា តាមបណ្តោយទន្លេមេគង្គ ត្រូវបានចោទសួរ ដោយសារសេចក្តីសម្រេចរបស់ឡាវបន្តសាងសង់គម្រោងទំនប់វារី អគ្គិសនីសាយ៉ាប៊ូរីតម្លៃ ៣,៥ ពាន់លានដុល្លារអាមេរិក កាលពីខែវិចិ្ឆកា ឆ្នាំមុន។
នៅពេលរដ្ឋមន្រ្តីពីប្រទេសសមាជិកទាំង ៤ នៃគណៈកម្មការទន្លេមេគង្គ និងតំណាងអង្គការម្ចាស់ជំនួយ ជួបប្រជុំគ្នា នៅលួងប្រាបាង ប្រទេសឡាវ ក្នុងសប្តាហ៍នេះ តួនាទីអនាគតរបស់គណៈកម្មការនេះ នឹងត្រូវលើកយកមកពិភាក្សា។
សំណួរអំពីប្រសិទ្ធភាពរបស់គណៈកម្មការនេះ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ក្នុងគោលបំណង គ្រប់គ្រងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា តាមបណ្តោយទន្លេមេគង្គ ត្រូវបានចោទសួរ ដោយសារសេចក្តីសម្រេចរបស់ឡាវបន្តសាងសង់គម្រោងទំនប់វារី អគ្គិសនីសាយ៉ាប៊ូរីតម្លៃ ៣,៥ ពាន់លានដុល្លារអាមេរិក កាលពីខែវិចិ្ឆកា ឆ្នាំមុន។
សេចក្តីសម្រេចនេះ បានធ្វើឡើង បើទោះបីជារដ្ឋសមាជិក អង្គការបរិស្ថាន និងម្ចាស់ជំនួយ សម្តែងចេញនូវក្តីកង្វល់យ៉ាងខ្លាំង អំពីផលប៉ះពាល់ខ្សែទឹកខាងក្រោម ពីទំនប់ លើការផ្លាស់ទី របស់សត្វត្រី និងលំហូរដីល្បាប់ ដែលអាចប៉ះពាល់ដល់ប្រជាជនពីរលាននាក់ ដែលពឹងផ្អែកលើទន្លេមេគង្គ ដើម្បីជីវភាពក៏ដោយ។
ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីចុងក្រោយ របស់គណៈកម្មការទន្លេមេគង្គ កាលពីខែធ្នូ ឆ្នាំ ២០១១ កម្ពុជា ថៃ និងវៀតណាម បានអំពាវនាវឲ្យពន្យារពេល ដើម្បីអាចសិក្សាបន្ថែមទៀត អំពីផលប៉ះពាល់បរិស្ថានពីទំនប់ ដែលជាទំនប់ទី ១ ត្រូវសាងសង់នៅទន្លេមេគង្គក្រោម។
ចិនបានសាងសង់ទំនប់ ៤ រួចហើយ នៅខ្សែទឹកខាងលើ ហើយទំនប់មិនតិចជាង១០បន្ថែមទៀត ត្រូវបានគ្រោងសាងសង់នៅទន្លេមេគង្គក្រោម ហើយទំនប់វារីអគ្គិសនីទាំងនោះ ភាគច្រើន ស្ថិតក្នុងប្រទេសឡាវ។
លោក Viraphonh Viravong អនុរដ្ឋមន្រ្តីថាមពល និងរ៉ែរបស់ថៃ បានថ្លែងថា៖ «យើងបានព្រមព្រៀងធ្វើការសិក្សាពេញលេញលើគម្រោង ដែលអាចត្រូវការរយៈពេល ១០ ឆ្នាំ ព្រោះវាទាក់ទងនឹងចំណុចជាច្រើន។ វាមិនត្រឹមតែទាក់ទិននឹងទំនប់សាយ៉ាប៊ូរីប៉ុណ្ណោះទេ»។
ក្រុមហ៊ុនរួមទុនរបស់រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថៃ ក៏បានសិក្សាប្លង់ឡើងវិញ នូវច្រកទ្វារបង្ហូរ និងជណ្តើរសម្រាប់ត្រីផ្លាស់ទី ដោយឡាវយល់ថា ខ្លួនបានបំពេញកាតព្វកិច្ច ចំពោះគណៈកម្មការទន្លេមេគង្គរួចហើយ។ ឡាវតែងតែអះអាងថា ទំនប់កម្ពស់ ៤០ ម៉ែត្រនេះ គឺជាទំនប់បង្ហូរទឹកទន្លេ ដែលនឹងមានផលប៉ះពាល់តិចតួច លើលំហូរទឹក។
កម្ពុជា និងវៀតណាម ដែលជាប្រទេសខ្សែទឹកខាងក្រោម ដែលនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារទំនប់ បានផ្លាស់ប្តូរប្រតិកម្មរបស់ខ្លួន ចំពោះគម្រោងទំនប់នេះ។ ប្រទេសទាំងពីរ មិនបានស្នើសុំឲ្យលើកបញ្ហានេះ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការ ដែលនឹងចាប់ផ្តើមកាលពីម្សិលមិញ និងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នេះឡើយ។
ក្រុមហ៊ុនថៃ Karnchang Public គឺជាក្រុមហ៊ុនម៉ៅការសាងសង់ទំនប់ ហើយថៃ ដែលនឹងទិញថាមពលអគ្គិសនីភាគច្រើនដែលផលិតដោយទំនប់ បានគាំទ្រគម្រោងនេះ ជាហេតុធ្វើឲ្យសកម្មជនថៃមិនសប្បាយចិត្ត។
លោក Kraisak Choonhavan អតីតព្រឹទ្ធសមាជិក ដែលបានដឹកនាំសកម្មជនថៃធ្វើការតវ៉ា ប្រឆាំងនឹងគម្រោងសាងសង់នេះ បានថ្លែងថា៖ «សម្ព័ន្ធភាពក្រោយ សង្គ្រាមរបស់ថៃ ចំពោះកម្ពុជា និងវៀតណាម ត្រូវបានគ្របដណ្តប់ដោយផលប្រយោជន៍ក្រុមហ៊ុនថៃ និងចិន»។
អ្នកការទូតលោកខាងលិចម្នាក់ បានអង្កេតឃើញថា៖ «គោលដៅចម្បងរបស់សហគមន៍ម្ចាស់ជំនួយ គឺដើម្បីបញ្ជាក់ជាថ្មីថា គណៈកម្មការទន្លេមេគង្គជាវេទិកាពហុភាគី ទទួលខុសត្រូវគ្រប់គ្រងទន្លេមេគង្គ ហើយយើងចង់ឃើញគណៈកម្ម-ការនេះដើរតួនាទីសំខាន់»។ «យើងមិនចង់ឃើញគណៈកម្មការនេះ ក្លាយជាស្ថាប័ន មិនសំខាន់ឡើយ»។
អ្នកបរិស្ថាន និងអង្គការម្ចាស់ជំនួយ កំពុងសង្ឃឹមថា សេចក្តីសម្រេចនាថ្ងៃអនាគត លើគម្រោងទំនប់វារីអគ្គិសនី នឹងពិចារណា ពីក្តីកង្វល់ របស់ភាគីជាប់ពាក់ព័ន្ធទាំងអស់។
លោក Jian-hua Meng អ្នកឯកទេសថាមពលវារីអគ្គិសនី នៅអង្គការ World Wildlife Fund បានថ្លែងថា៖ «ប្រសិនបើសេចក្តីសម្រេច បន្តធ្វើឡើង នៅក្រៅក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ស្ថាប័ននេះនឹងបាត់បង់នីត្យានុកូលភាពរបស់ខ្លួនក្នុងពេលឆាប់ៗ ហើយប្រាក់ជំនួយរបស់ម្ចាស់ជំនួយអន្តរជាតិ ចំនួន ៣០០ លានដុល្លារអាមេរិក នឹងត្រូវខ្ជះខ្ជាយ»។
កិច្ចប្រជុំនៅលួងប្រាបាង ប្រទេសឡាវធ្វើឡើងខណៈពេលរដ្ឋាភិបាលថៃ ប្រឈមនឹងការស៊ើបអង្កេតអន្តរជាតិ ទាក់ទងនឹងករណីបាត់ខ្លួន លោក Sombath Somphone សកម្មជនប្រឆាំងការសាងសង់ទំនប់ ដែលគេបានឃើញជាប់ឃុំនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស នាពេលចុងក្រោយ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១២៕ TK
ដោយ បាងកក ប៉ុស្តិ៍
No comments:
Post a Comment
I like Blogger