កម្មការិនីរោងចក្រកាត់ដេរ ដែលរងការដួលសន្លប់ពីមុនមក។ រូបថត សហការី
កំពង់ស្ពឺៈ កម្មករចំនួន៣៥នាក់ នៅរោងចក្រ សាប្រ៊ីណា ស្ថិតនៅតាមផ្លូវជាតិលេខ៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដួល សន្លប់នៅព្រឹកថ្ងៃទី៣០មករាម្សិលមិញ។ ជាមួយគ្នាដែរកម្មករជាង៤០នាក់នៅរោងចក្រ QMI ក្នុងស្រុកអង្គស្នួល ក៏បានដួលសន្លប់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។
កម្មការិនីរងគ្រោះឲ្យដឹងថា ខ្លួនកំពុងធ្វើ ការ ស្រាប់តែឃើញអ្នកផ្សេងដួលសន្លប់ ខ្លួនក៏ចាប់ទន់ដៃជើងដែរ ត្រូវមិត្តភក្តិជួយគ្រាហ៍និងត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យរដ្ឋ។
កញ្ញា ទឹម លីន អាយុ២៨ឆ្នាំ មកធ្វើការនៅរោងចក្រនេះ២ឆ្នាំមកហើយ ឲ្យដឹងថា ពេលរថយន្តពេទ្យដឹកនាងតាមផ្លូវ នាងនៅដឹងខ្លួនតែមានអាការទន់ដៃជើង ហើយក្រោយមកបានសន្លប់នៅមន្ទីរពេទ្យ។
ក្រោយពីបានព្យួរសេរ៉ូម និងផ្តល់ការព្យាបាលពីគ្រូពេទ្យខេត្ត កញ្ញាប្រាប់ថា៖ «ព្រឹកឡើងមកធ្វើការ ខ្ញុំអត់សន្លប់ទេ តែពេលឃើញគេសន្លប់ក៏ទន់ដៃជើង ហើយពេលដល់ពេទ្យក៏សន្លប់តែម្តង។ ឥឡូវនេះរាងធូរបន្តិច ព្រោះពេទ្យចាក់ថ្នាំ និងដាក់សេរ៉ូមឲ្យមានកម្លាំង»។

លោក ឈា វិនុត ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ស៊ីខៅឌូ ប្រចាំរោងចក្រសាប្រ៊ីណា ឲ្យដឹងថា លោកបានមានវត្តមាននៅរោងចក្រនិងសង្កេតឃើញថា មិនមានបញ្ហាបរិស្ថានក្នុងរោងចក្របណ្តាលឲ្យកម្មករសន្លប់ឡើយ តែរឿងសន្លប់នេះកើតមកពីកម្មការិនីម្នាក់ទើបចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកឈឺនៅផ្ទះ។ កម្មការិនីរូបនោះ មិនទាន់មានកម្លាំងគ្រប់គ្រាន់ធ្វើការក៏សន្លប់មុនគេ រួចពីរនាក់ទៀតជិតនាងក៏សន្លប់។
លោកនិយាយថា៖ «គ្រាន់តែបីនាក់គាត់សន្លប់ ក៏ផ្តើមឆោឡោសន្លប់រហូតដល់៨នាក់ ហើយអ្នកផ្សេងៗទៀត ចាប់ផ្តើមទន់ដៃជើង មានអ្នកខ្លះឃើញគេ ក៏យំរួចសន្លប់ជាបន្តបន្ទាប់រហូតដល់៣៥នាក់»។
លោកបន្តថា ករណីសន្លប់របស់កម្មការិនីទាំង៣៥នាក់ លោកសង្កេតឃើញផ្ទាល់គឺករណីនេះដូចជាមិនមានពាក់ព័ន្ធលក្ខខណ្ឌការងារ ឬបរិស្ថានក្នុងរោងចក្រឡើយ ប៉ុន្តែជាករណីដែលកម្មករខ្លួនឯងមិនបានសម្រាកគ្រប់គ្រាន់។
លោកនិយាយថា ៖ «រោងចក្រនេះស្អាតច្រើនជាងពីមុន ហើយករណីនេះ គឺមកពីកម្មករគាត់ខ្វះអាហារូបត្ថម្ភ សម្រាកមិនគ្រប់និងខ្វះជាតិស្ករ»។
លោក ប៉ុក វណ្ណថា អនុប្រធាននាយក ដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកប្រធានគណៈកម្មការស្រាវជ្រាវទប់ស្កាត់ករណីដួលសន្លប់កម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសឲ្យដឹងថា ក្រុមការងារបានរកឃើញនូវមូលហេតុពីរ គឺខ្វះជាតិស្ករ និងបរិយាកាសការងារមានបញ្ហាទៅវិញ ដែលផ្ទុយពីក្រុមសហជីព ទោះបីលោកថាមានការកែប្រែបរិស្ថានបានច្រើនយ៉ាងណាក៏ដោយ។
លោកថ្លែងថា៖ «ក្រុមអ្នកសន្លប់ខ្វះជាតិស្ករហើយបរិយាកាសការងារមានបញ្ហាព្រោះគេប្រើប្រព័ន្ធធ្វើឲ្យត្រជាក់ តែអ្នកសន្លប់សុទ្ធតែនៅកណ្តាលអគារ ដែលពុំមានលំហូរខ្យល់ត្រជាក់គ្រប់គ្រាន់ដល់ពួកគាត់»។«ខ្ញុំស្ថិតក្នុងអគារនេះនៅម៉ោង៩-១០ព្រឹក ក្រោយពេលកម្មករសន្លប់ និងឲ្យកម្មករដទៃទៀតទៅផ្ទះ ហើយឲ្យគេបើកខ្យល់ត្រជាក់ឲ្យអស់ សីតុណ្ហភាពនៅតែ២៧អង្សាសេ។
អ៊ីចឹងខ្ញុំយល់ថា បើកម្មករ១ពាន់នាក់ ក្នុងអគារនេះធ្វើការគ្រប់គ្នា កម្តៅនឹងឡើងដល់ជាង៣០អង្សាសេ។ យើងត្រូវឲ្យរោងចក្រនេះកែប្រែទៀត»។
លោកបន្តថា អ្នកដួលសន្លប់មុនគេបីនាក់ សុទ្ធតែមានសម្ពាធឈាមខ្សោយបំផុត ហើយក្នុងនោះមានម្នាក់ជាស្ត្រីមានផ្ទៃពោះ ដែល«ក្រុមគ្រូពេទ្យកំពុងតាមដាន ពិនិត្យសុខភាពដល់អ្នកទាំងបីនេះ»។
ក្រុមកម្មករទាំង១ពាន់នាក់ក្នុងអគារទី៤ ដែលមានបញ្ហា ត្រូវបានសម្រាកមួយថ្ងៃម្សិលមិញនេះ ចំណែកឯអគារផ្សេងទៀតដែលមានបុគ្គលិកសរុបរហូតដល់៤ពាន់នាក់នឹងនៅធ្វើការដដែល លើកលែងតែអ្នកសន្លប់៣៥នាក់ ត្រូវឲ្យឈប់សម្រាក រហូតដល់ថ្ងៃទី៥ ខែមករាទើបចូលធ្វើការវិញ។ លោក ប៉ុក វណ្ណថាត ឲ្យដឹងបន្តថា រោងចក្រសាប្រ៊ីណា មានករណីសន្លប់ចំនួន៣ដង គិតចាប់ពីឆ្នាំ២០១១មក។
លោក វណ្ណថាត បញ្ជាក់បន្ថែមថា នៅថ្ងៃពុធនោះ នៅរោងចក្រ QMI នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏មានកម្មករ ប្រមាណជាង៤០នាក់ដួលសន្លប់ផងដែរ។ លោកថា ករណីនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុទេ។ នៅថ្ងៃព្រហស្បតិ៍ស្អែកទើបក្រុមលោកចុះទៅពិនិត្យ៕
No comments:
Post a Comment
I like Blogger