Monday, 28 January 2013 សែន ដាវិត និង Justine Drennan From Phnom Penh Post
ភ្នំពេញៈ
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខព្រះបរមរាជវាំង
កាលពីព្រឹកថ្ងៃសៅរ៍
ហើយបានដើរដង្ហែក្បួនយឺតៗតាមបណ្តោយវិថីព្រះស៊ីសុវតិ្ថ
ជាការហ្វឹកហាត់ដើម្បីត្រៀមដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ
នរោត្តម សីហនុនៅថ្ងៃទី១ ខែកុម្ភៈខាងមុខ។
លោក ញឹក ប៊ុនឆៃ អនុប្រធានគណៈកម្មាធិការ
រដ្ឋាភិបាលសម្រាប់ពិធីបុណ្យព្រះបរមសពបានថ្លែងថា
មន្រ្តីរដ្ឋាភិបាល នគរបាល គ្រូបង្រៀន សិស្ស និងព្រះសង្ឃ
អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអ្នកដទៃទៀត ជាង៣០០០នាក់
បានចូលរួមនៅក្នុងការហ្វឹកហាត់ កាលពីថ្ងៃសៅរ៍។ លោកញឹក ប៊ុនឆៃ
បានថ្លែងបញ្ជាក់ថា៖ «ពួកគេ បានខិតខំធ្វើឲ្យបានល្អ ព្រោះនេះ
ជាការហាត់ត្រៀមចុងក្រោយ»។
រដ្ឋាភិបាលរំពឹងថា
ព្រះរាជពិធីដង្ហែពិតប្រាកដនៅថ្ងៃសុក្រនឹងទាក់ទាញអ្នក
ចូលរួមច្រើននាក់ថែមទៀត ហើយមានចម្ងាយប្រហែល២០០០ ម៉ែត្រ
ដែលនឹងត្រូវដង្ហែនៅតាមបណ្តោយផ្លូវប្រមាណជាជាង៦ គីឡូម៉ែត្រ។
ព្រះរាជពិធីដង្ហែ
នឹងចាប់ផ្តើមពីវាលព្រះមេរុជាទីថ្វាយព្រះភ្លើងដែលទើបសាងសង់ថ្មី
នៅក្បែរព្រះបរមរាជវាំង ជាកន្លែងដែលលោក ប៊ុនឆៃ បានប៉ាន់ប្រមាណថា
មានមនុស្ស៦០០០០០ នាក់នឹងមកសម្តែងគារវកិច្ច ហើយបន្ទាប់មក
ឆ្ពោះទៅទិសខាងជើង តាមវិថីស៊ីសុវតិ្ថទៅវត្តភ្នំ
បត់ទៅទិសខាងត្បូង តាមបណ្តោយមហាវិថីព្រះនរោត្តម
ឆ្ពោះទៅវិមានឯករាជ្យ
និងវិលជុំវិញត្រឡប់ទៅវាលថ្វាយព្រះភ្លើងវិញ។ សាលារៀន
និងហាងលក់ដូរនៅតាមបណ្តោយផ្លូវទាំងនោះ
ត្រូវបានស្នើសុំឲ្យបិទទ្វារ នៅថ្ងៃសុក្រ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា៖
«នគរបាលចរាចរបានត្រៀមខ្លួន បញ្ឈប់ចរាចរណ៍លើផ្លូវសំខាន់ៗ»។
ការហាត់ត្រៀម កាលពីថ្ងៃសៅរ៍ គឺបានធ្វើឡើង
បន្ទាប់ពីការហាត់ត្រៀមមួយកាលពីសប្តាហ៍មុន
ធ្វើឡើងតែលើផ្នែកមួយនៃផ្លូវពីព្រះបរមរាជវាំងទៅវត្ត ភ្នំ
ប៉ុណ្តោះ ហើយអ្នកចូលរួមស្លៀកពាក់ក្នុងឯកសណ្ឋានយោធា
សម្លៀកបំពាក់សខ្មៅកាន់ទុក្ខ និងសម្លៀកបំពាក់ពិធីដទៃទៀត
ដោយមានក្រុមកាន់ទង់ និងវាយស្គរ ឃ្មោះ និងផ្លុំត្រែ។
លោក វង្ស ធី អាយុ ៥៥ ឆ្នាំ ពាណិជ្ជករម្នាក់នៅភ្នំពេញ បានហៅ
ព្រះរាជពិធីដង្ហែព្រះបរមសព ថាជាពិធីធំ និងល្អស្អាត
ស័ក្តិសមសម្រាប់សម្តេចឪ។
លោក អា នួនទីម អាយុ ៨០ ឆ្នាំ ដែលមកពីខេត្តរតនគិរី
ដើម្បីមើលពិធីដង្ហែនៅថ្ងៃសុក្រ បានថ្លែងថា៖
«នៅពេលខ្ញុំបានឃើញក្បួនដង្ហែ ពីថ្ងៃសៅរ៍ ខ្ញុំភ្ញាក់ផ្អើល
ព្រោះវាជិតដល់ថ្ងៃថ្វាយព្រះភ្លើង នៅពេលដែលសម្តេចឪ
លាប្រជារាស្រ្តទាំងអស់របស់ព្រះអង្គ»។
ខណៈដែលពាណិជ្ជកម្មបានដំណើរការជាធម្មតា នៅហាងមាត់ទន្លេ
ដែលមានភ្ញៀវជនបរទេស
ភ្ញៀវទេសចរជាច្រើនក៏បានប្រមូលផ្តុំគ្នាដើម្បីមើលការហាត់ត្រៀម
នេះផងដែរ។ លោក Bev Woodមកពី New South Wales
ដែលត្រូវរាំងស្ទះដោយសារការហាត់ត្រៀម បានថ្លែងថា៖
«ខ្ញុំសំណាងណាស់ ដែលបានមកទីនេះ ក្នុងអំឡុងពេលនេះ»៕ TK
No comments:
Post a Comment
I like Blogger