ពលករចាញ់បោកគេទៅធ្វើការលើទូកនេសាទថៃ ពេលបានជួបក្រុមគ្រួសារ។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ពលករនេសាទខ្មែរ៨នាក់បានវិលត្រឡប់មកស្រុកកំណើតវិញពីប្រទេស ឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ បន្ទាប់ពីត្រូវគេបោកឲ្យធ្វើការលើទូកនេសាទថៃ៥ឆ្នាំ។
ការចាកចេញទៅធ្វើការនៅលើទូកនេសាទថៃដោយសារចាញ់បោកមេខ្យល់ ក្នុងខែខុសៗគ្នា កាលពីឆ្នាំ២០០៨ ហើយខ្លះទៅក្រោយគ្នា១ឆ្នាំ ប៉ុន្តែបានជួបគ្នាធ្វើការធ្ងន់ធ្ងរណាស់នៅលើទូកថៃតែមួយ។
លោក វ៉ា ចន្ថា អាយុ៣៣ឆ្នាំរស់នៅខេត្តកំពង់ធំ និយាយថា ៖«គេឲ្យខ្ញុំធ្វើការលើទូកទាំងយប់ទាំងថ្ងៃ។ គ្មានពេលសម្រាកទេ ហើយក៏គ្មានប្រាក់ខែផ្ញើមកផ្ទះដែរ។ ខ្ញុំគ្មានអាហារគ្រប់គ្រាន់ទេ។ ៤ឆ្នាំសម្រាប់ខ្ញុំដូចជាមួយរយឆ្នាំអ៊ីចឹងនៅលើទូក»។
ចំណែកលោក អ៊ឹម សុគន្ធា អាយុ៣៨ឆ្នាំមកពីខេត្តតាកែវប្រាប់ថា គាត់ចង់ប្រាប់ដល់ប្រជាជនកម្ពុជាថា សូមកុំទៅធ្វើការនៅលើទូកនេសាទតាមការចាញ់បោកមេខ្យល់ ពីព្រោះការងារលើទូកនេសាទពិតជាធ្ងន់ធ្ងរខ្លាំងណាស់។

គាត់ថា កម្មករបានរត់គេចចេញ នៅពេលទូកចូលដល់កំពង់ផែ ក្នុងប្រទេសឥណ្ឌូនេស៊ី ហើយដោយបានការជួយពីស្ថានទូតកម្ពុជា និងអាជ្ញាធរនៅទីនោះ គេបានបញ្ជូនពួកគាត់មកស្រុកកំណើតវិញ។ គាត់ថា៖ «នៅមានកម្មករខ្មែរជាច្រើនកំពុងតែដង្ហោយហៅរកជំនួយសង្គ្រោះ»។
លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍បានឲ្យដឹងថា មកដល់ភ្លាម ពួកគេត្រូវបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសូង មហាផ្ទៃដើម្បីសាកសួរក្នុងបំណងវែកមុខស្វែងរកចាប់ខ្លួនមេខ្យល់៕ CC
No comments:
Post a Comment
I like Blogger