ស្ទឹងត្រែងៈ យោងតាមមេឃុំបានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរនឹងចាប់ផ្តើមត្រួតពិនិត្យដីគ្រួសារប្រជាពលរដ្ឋ នៅដើមសប្តាហ៍ក្រោយ ជាការត្រៀម ដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ដែលនឹងបណ្តាលឲ្យអ្នកភូមិប្រហែល៥០០០ នាក់ត្រូវផ្លាស់លំនៅ។
លោក សៀក មេគង្គ មេឃុំក្រែគ ក្នុងស្រុកសេសាន បានបញ្ជាក់ថា៖ «ខ្ញុំបានជួបប្រជុំជាមួយនឹងអាជ្ញាធរខេត្ត និងក្រុមហ៊ុនចិន ដែលសាងសង់ទំនប់ កាលពីថ្ងៃអង្គារ។ ពួកគេប្រាប់ខ្ញុំថា ពួកគេនឹងចាប់ផ្តើមសិក្សាតំបន់នេះក្នុងខែកុម្ភៈ ដើម្បីឲ្យដឹងថា តើអ្នកត្រូវផ្លាស់លំនៅថ្មីមានប៉ុន្មាន។ នៅពេលពួកគេបញ្ចប់ ហើយប្រជាជនបានផ្លាស់លំនៅថ្មី ទំនប់នឹងចាប់ផ្តើមសាងសង់»។
ក្រុមហ៊ុន Royal Group កម្ពុជា សហការជាមួយនឹងក្រុមហ៊ុនចិន Hydrolancang International Energy បានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេនឹងសាងសង់ទំនប់កម្លាំង៤០០ មេហ្គាវ៉ាត់ ក្នុងរយៈពេល៥ឆ្នាំ នៅចំណុចប្រសព្វរវាងទន្លេសេសាន និងស្រែពក។

ការអត្ថាធិប្បាយរបស់លោក មេគង្គ បានធ្វើឡើង ខណៈពេលដែលអ្នកភូមិ និងអ្នកតំណាងអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានរៀបចំសន្និសីទមួយ កាលពីម្សិលមិញថា ពលរដ្ឋនៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានទទួលព័ត៌មានផ្លូវការតិចតួចបំផុតអំពីបញ្ហានៃការសង់ទំនប់។
ក្នុងពិធីចាប់ផ្តើមការសិក្សារបស់អង្គការលើការចិញ្ចឹមជីវិត របស់ប្រជាជន៣១៥ គ្រួសារ ភាគច្រើនជាជនជាតិភាគតិចដែលប្រឈមនឹងការផ្លាស់លំនៅថ្មី ឬការគំរាមកំហែងដល់ការធ្វើស្រែ និងនេសាទរបស់ពួកគេ លោក ជា សារ៉ុម អ្នកគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មាននៅវេទិកាអង្គការមិន មែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងថា៖ «ពុំមានការពិគ្រោះយោបល់ពីរដ្ឋាភិបាលឡើយ»។
លោក ជា សារ៉ុម បានបន្តថា៖ « ប្រជាជនមិនចង់ផ្លាស់ប្តូរលំនៅទេ ពីព្រោះពួកគាត់ ត្រូវចំណាយពេលវេលាច្រើនដើម្បីសាងសង់ លំនៅដ្ឋាន និងដាំដើមឈើហូបផ្លែ និងអភិវឌ្ឍភូមិ»។
របាយការណ៍បានឲ្យដឹង ថា សហគមន៍ទាំង៩ នៅទន្លេខ្សែទឹកលើ និងខ្សែទឹកក្រោមពីទំនប់ ពុំ ទទួលបានព័ត៌មានគ្រប់គ្រាន់អំពីផលប៉ះពាល់របស់វាឡើយ។
លោក មៀច មៀន អ្នកសម្របសម្រួលនៅបណ្តាញការពារទន្លេសេសាន សេកុងនិងស្រែពក បានថ្លែងថា ការវាយតម្លែផលប៉ះពាល់បរិស្ថានរបស់ទំនប់ ដែលបានអនុវត្តក្នុងឆ្នាំ២០០៩ បានផ្តោតលើតំបន់សាងសង់តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ទោះជាយ៉ាងណារដ្ឋាភិបាលសន្មតថា នេះជារបាយការណ៍ពេញលេញ»។
តំណាងមកពីក្រុមហ៊ុន Royal Group និងក្រសួងថាមពល និងក្រសួងបរិស្ថាន ត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទពីម្សិលមិញ តែពុំមានវត្តមានចូលរួមទេ។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចំណែកលោក ធឹក គ្រឿនវុត្ថា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា អ្នកបច្ចេកទេស កំពុងវាយតម្លៃផលប៉ះពាល់ពីការសង់ទំនប់ មុនពេលរដ្ឋាភិបាលធ្វើការអភិវឌ្ឍ»៕ TK
No comments:
Post a Comment
I like Blogger