ស្ថានភាពលំនៅដ្ឋានរបស់ជនជាតិដើមភាគតិច ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្ន។ រូបថត ហេង ជីវ័ន
ក្រចេះ : ប្រជាពលរដ្ឋជនជាតិដើមភាគតិចបានបង្ហាញពីកង្វល់សិទ្ធិដីធ្លីរបស់ពួកគាត់ដើម្បីឲ្យតំណាងគណបក្សនយោបាយ គិតគូរដោះស្រាយពេលជាប់ឆ្នោតអាណត្តិថ្មី២០១៣-២០១៨។
កង្វល់ ត្រូវបានលើកឡើងក្នុងវេទិកាតុមូល កាលពីម្សិលមិញ នៅទីរួមខេត្តក្រចេះ ដែលមានអ្នកចូលរួមប្រមាណ៣០នាក់ ជាជនជាតិដើមភាគតិចខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងមានការបកស្រាយពីតំណាងរាស្រ្តក្នុងអាណត្តិទី៤ ពីគណបក្សបី គឺគណបក្សសិទ្ធិមនុស្ស ហ៊្វុនស៊ិនប៉ិច និង ជាតិនិយម។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលកម្មវិធីកំណែទម្រង់ដីធ្លីមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ជាអ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា ដំណើរការកម្មវិធីនៅពេលព្រឹក មានតំណាងជនជាតិដើមភាគតិចឡើងថ្លែងពីកង្វល់នៃសិទ្ធិដីធ្លីរបស់ពួក គេ។

លោកថ្លែងថា៖ «ជនជាតិដើមភាគតិចមានការប្រឈមច្រើន លើសិទ្ធិជានីតិបុគ្គល ធ្វើឲ្យគាត់មិនអាចទទួលបានការចុះបញ្ជីដីធ្លីជាសមូហភាពតាម ច្បាប់ភូមិបាល ដោយនីតិវិធីវែងឆ្ងាយ»។
លោកថា គោលនយោបាយឬ ច្បាប់ភូមិបាល បានការពារជនជាតិដើមភាគតិច និងការពារកុំឲ្យមានការរំលោភដីជនជាតិដើមភាគតិច ដូចជា ដីចម្ការវិលជុំ ផ្នូរកប់សព ជាដើម ប៉ុន្តែ ការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនឯកជន បានប៉ះពាល់ដល់ដីទាំងនោះ។
លោកលើក ដែរថា ៖ «ក្រុមហ៊ុនទទួលដីសម្បទាន មិនបានស្វែងយល់ពីការរស់នៅរបស់ជនជាតិដើមភាគតិច ឬប្រពៃណីវប្បធម៌គាត់ឡើយ ធ្វើឲ្យមានការរំលោភឈូសឆាយដីទាំងនោះ»។
លោក ថា វេទិកានេះ រកឃើញថា មានការញុះញង់ពីអ្នកចំណូលថ្មីអ្នកមានអំណាច ឬអ្នកមានលុយដើម្បីបំបែកកម្លាំងរបស់ជនជាតិដើមភាគតិចធ្វើឲ្យគេ បែកបាក់គ្នា លែងទុកចិត្តគ្នា ដែលអាចធ្វើឲ្យមានការរំលោភបំពានដីជនជាតិដើមបាន។
លោក ប្លែក មិល ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី ដែលបានមកចូលរួមថ្លែងយល់ស្របពីអ្វីដែលលើកឡើងនេះនិង ស្នើឲ្យរដ្ឋាភិបាលអាណត្តិក្រោយៗទៀត ធ្វើការដោះស្រាយ។
លោកលើកឡើងថា៖ «តាមពិតច្បាប់ភូមិបាលល្អ លើចំណុចជនជាតិដើម តែការអនុវត្តនៅមានបញ្ហាប្រឈម។ យើងជំរុញឲ្យរដ្ឋាភិបាលអាណត្តិទី៥នេះ ដោះស្រាយបន្ថែម»។
លោក កូយ សុខារិទ្ធ អគ្គលេខាធិការរងគណបក្សជាតិនិយម និងជាទីប្រឹក្សារាជរដ្ឋាភិបាល ចូលរួមជាតំណាងគណបក្សក្នុងវេទិកាមួយនេះ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាណត្តិថ្មីគណបក្សជាតិនិយមនឹងបញ្ចូលគ្នាក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិចវិញ និងមានគោលនយោបាយដោះស្រាយដីធ្លីដែលនៅសេសសល់ឲ្យរួចរាល់ រួមទាំងបញ្ហានៅតំបន់បឹងកក់ផង។
លោកថ្លែង ថា៖ «ច្បាប់មានអស់ហើយ ហើយល្អទៀតផង តែការអនុវត្តមិនល្អឡើយ ថ្នាក់លើមិនគោរពច្បាប់តែចង់ឲ្យរាស្ត្រគោរព។ អ្នករស់នៅជនបទ គឺពឹងផ្អែកលើដីធ្លីកសិកម្ម ដូច្នេះយើងមិនឲ្យពលរដ្ឋអត់ដីឡើយ»៕
No comments:
Post a Comment
I like Blogger