ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរមកពីរោងចក្រ Gladpeer ជាង២ពាន់នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាបន្តធ្វើការតវ៉ានៅមុខរោងចក្រនៅថ្ងៃសុក្រនេះទៀត និងគ្រោងដើរមកក្រសួងការងារ បន្ទាប់ពីមិនទទួលបានជោគជ័យក្នុងការចចារជាមួយភាគីរោងចក្រ។
កម្មករទាំងនោះ ដង្ហែក្បួនបាតុកម្មដើរពីរោងចក្រ តាមកំណាត់ផ្លូវជាតិលេខ៤ សំដៅទៅតវ៉ានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ប៉ុន្តែក្បួនបាតុកម្មរបស់កម្មករ ត្រូវបានអាជ្ញាធរសមត្ថកិច្ចស្ទាក់នៅជិតរង្វង់មូលចោមចៅ លើកំណាត់ផ្លូវជាតិលេខ៤ ហើយបើកការចរចាមួយរវាងមេដឹកនាំសហជីពកម្មករ ដែលដឹកនាំដោយលោក អាត់ ធន់ ជាមួយភាគីថៅកែរោងចក្រ ព្រមទាំងអាជ្ញាធរសមត្ថកិច្ច ដោយយកសាលាសង្កាត់ចោមចៅធ្វើជាកន្លែងចរចា។
ការតវ៉ានេះឈានដល់ថ្ងៃទី៥ហើយ ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យប្រសើរជាងមុនចំនួន១៤ចំណុច ដែលរួមមានប្រាក់ឈ្នួលអប្បរមា ជាដើម។
កម្មករត្រូវ ការឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលអប្បរមាពី៦១ទៅ៩៣ដុល្លារ ក្នុងមួយខែ ប្រើប្រាស់កុងត្រាមានថិរវេលាមិនកំណត់ ទទួលយកសមាជិកសហជីពពីរនាក់ឲ្យចូលធ្វើការវិញ ព្រមទាំងសុំឲ្យរោងចក្រប្រើកិច្ចសន្យាការងាររយៈពេលវែង និងមិនសងសឹកជាមួយកម្មករ ដែលចូលរួមក្នុងការតវ៉ាដោយមិនផ្លាស់ប្តូរតំណែងឬបណ្តេញចេញឬ ប្តឹងពួកគេនិងទាមទារផលប្រយោជន៍មួយចំនួនទៀត។
No comments:
Post a Comment
I like Blogger