ភ្នំពេញៈ ស្នងការនគរបាលរាជធានី បានព្រមានថា នឹងចាត់វិធានការប្រឆាំងនគរបាលទាំងឡាយណាដែលមិនពាក់ឯក សណ្ឋាននៅពេលចុះបំពេញការងារ ខណៈកម្លាំងនគរបាលមួយចំនួន បានស្លៀកពាក់ស៊ីវិល នៅពេលចុះចាប់ខ្លួនជនសង្ស័យ ឬបង្ក្រាបបទល្មើសផ្សេងៗ ដែលធ្វើឲ្យមានការរិះគន់ដល់ស្ថាប័ននេះ។
លោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានព្រមានថា ដើម្បីធានាការគោរពតាមវិធាន និងវិន័យនគរបាល ស្នងការរាជធានីនឹងចាត់វិធានការ ប្រឆាំងនឹងនគរបាលទាំងឡាយណា ដែលមិនពាក់ឯកសណ្ឋាន ក្នុងអំឡុងពេលបំពេញភារកិច្ច។
នគរបាលរូប ណាដែលពាក់ឯកសណ្ឋានស៊ីវិលហើយទៅធ្វើការត្រួតពិនិត្យ ឬបើកបរដេញតាមអ្នកបើកម៉ូតូ ឬរថយន្ត ដើម្បីជំរិតទារប្រាក់ នឹងត្រូវដាក់ទណ្ឌកម្ម។ លោកថ្លែងបែបនេះ ទៅកាន់មន្ត្រីនគរបាលចំនួន ២៤០ នាក់ ដែលជាមេប៉ុស្ត៍ មេប៉ុស្តិ៍រង និងនគរបាលខណ្ឌ ក្នុងអំឡុងកិច្ចប្រជុំ នៅស្នងការដ្ឋាននគរបាលរាជធានី កាលពីថ្ងៃចន្ទថា៖ «ដើម្បីគោរពវិធាន និងវិន័យនគរបាល ក៏ដូចជាចៀសវាងការបំភ័យមនុស្សសាមញ្ញ ខ្ញុំស្នើសុំឲ្យកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ច ត្រូវពាក់ឯកសណ្ឋាននគរបាល»។
ប្រសិនបើពួកគេធ្វើដំណើរដោយគ្មានពាក់ឯកសណ្ឋាន ហើយបានឃើញជនសង្ស័យ ឬជនប្រព្រឹត្តល្មើស នៅទីកន្លែងណាក៏ដោយ ពួកគេ គួរទាក់ទងទៅនគរបាលមូលដ្ឋាន ដែលកំពុងបំពេញភារកិច្ចក្បែរនោះ ដើម្បីធ្វើអន្តរាគមន៍ ឬសហការ។ លោកប្រកាសថា៖ «ខ្ញុំសូមព្រមានថា មន្រ្តីនគរបាលទាំងឡាយដែលពាក់ឯកសណ្ឋានស៊ីវិល ហើយលាក់ខ្លួនតាមផ្លូវ ឬកន្លែងផ្សេងទៀត ដើម្បីបញ្ឈប់ ត្រួតពិនិត្យ ឬចាប់ខ្លួនមនុស្ស ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះវាបំភ័យប្រជាជន»។លោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានព្រមានថា ដើម្បីធានាការគោរពតាមវិធាន និងវិន័យនគរបាល ស្នងការរាជធានីនឹងចាត់វិធានការ ប្រឆាំងនឹងនគរបាលទាំងឡាយណា ដែលមិនពាក់ឯកសណ្ឋាន ក្នុងអំឡុងពេលបំពេញភារកិច្ច។
នគរបាលរូប ណាដែលពាក់ឯកសណ្ឋានស៊ីវិលហើយទៅធ្វើការត្រួតពិនិត្យ ឬបើកបរដេញតាមអ្នកបើកម៉ូតូ ឬរថយន្ត ដើម្បីជំរិតទារប្រាក់ នឹងត្រូវដាក់ទណ្ឌកម្ម។ លោកថ្លែងបែបនេះ ទៅកាន់មន្ត្រីនគរបាលចំនួន ២៤០ នាក់ ដែលជាមេប៉ុស្ត៍ មេប៉ុស្តិ៍រង និងនគរបាលខណ្ឌ ក្នុងអំឡុងកិច្ចប្រជុំ នៅស្នងការដ្ឋាននគរបាលរាជធានី កាលពីថ្ងៃចន្ទថា៖ «ដើម្បីគោរពវិធាន និងវិន័យនគរបាល ក៏ដូចជាចៀសវាងការបំភ័យមនុស្សសាមញ្ញ ខ្ញុំស្នើសុំឲ្យកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ច ត្រូវពាក់ឯកសណ្ឋាននគរបាល»។
លើសពីនេះទៀតលោកស្នងការ បានបញ្ជាឲ្យនគរបាលទាំងអស់ គោរពសិទិ្ធមនុស្សឲ្យបានតឹងរ៉ឹង ក្នុងអំឡុងពេលបំពេញភារកិច្ច បើទោះបីជាត្រូវចាប់ខ្លួនជនសង្ស័យ ឬត្រូវសាកសួរពួកគេក៏ដោយ។ លោកក៏បានបញ្ជាឲ្យនគរបាលសង្កាត់ និងខណ្ឌទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យអាវុធ ឬជាតិផ្ទុះ ក្នុងអំឡុងពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលនឹងរៀបចំពីថ្ងៃទី ១ ដល់ ៤ ខែកុម្ភៈ ខាងមុខ។
លោក សួន ប៊ុនធឿន អ្នកសម្របសម្រួលគម្រោងការពារសិទិ្ធមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានស្វាគមន៍ បទបញ្ជារបស់លោក ជួន សុវណ្ណ ប៉ុន្តែ លោកចោទសួរថា តើកម្លាំងនគរបាលនឹងគោរពតាមបទបញ្ជានេះឬអត់? លោកបានថ្លែងកាលពីថ្ងៃអង្គារថា៖«ខ្ញុំបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ មាននគរបាលពាក់ឯកសណ្ឋានស៊ីវិល បើកម៉ូតូដេញតាមរថយន្តឈ្នួល ឬអ្នកបើកម៉ូតូ ក្នុងគោលបំណងជំរិតទារប្រាក់ដែលមើលទៅហាក់បីដូចជាអនាធិបតេយ្យ»។ លោកបន្តថា៖ «ក្នុងនាមឲ្យសង្គមស៊ីវិល ខ្ញុំកោតសរសើរបទបញ្ជារបស់គាត់។ ប៉ុន្តែ ដើម្បីធានាថា នគរបាលនឹងគោរពបទបញ្ជានេះ ខ្ញុំស្នើថា គួរតាមដានការអនុវត្តបញ្ជានេះជាក់ស្តែង»៕ TK
No comments:
Post a Comment
I like Blogger