កម្មករឈរតវ៉ា នៅខាងមុខសាលាដំបូងរាជធានី កាលពីថ្ងៃម្សិលមិញ។ រូបថត ម៉េងស្រ៊ុន
ភ្នំពេញៈ កម្មករចំនួន ៦ នាក់ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ) កាលពីម្សិលមិញ បាន ចូលខ្លួនទៅក្នុងសវនាការជំនុំជម្រះ សំណុំរឿងដែលថៅកែក្រុមហ៊ុន Golden Gain Shoe បានប្ដឹងពួកគេពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនដោយ ចេតនាដែលធ្វើឲ្យមានការតវ៉ាកាលពីពេលកន្លងមក។
សវនាការនេះ បានប្រព្រឹត្តទៅដោយមានកម្មករប្រមាណ៥០នាក់កាន់បដាឈរតវ៉ា នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។
លោកចៅក្រម ហេង សុខណា បានថ្លែងថា លោកបានសួរចុងចោទ និងសាក្សីរួចហើយ ព្រមទាំងតំណាងដើមចោទ រួមមាន សាក្សី ៥ នាក់ របស់ពួកគេ នៅក្នុងសវនាការរយៈពេលប្រមាណ៥ ម៉ោងកាលពីម្សិលមិញ។ លោកបន្តថា៖«ដើមចោទ បានចោទប្រកាន់ចុងចោទ ដែលបានធ្វើកូដកម្មខុសច្បាប់ ធ្វើឲ្យខាតបង់ផលប្រយោជន៍ក្រុមហ៊ុនដ៏ច្រើន តែចុងចោទ បានបដិសេធពីអ្វីដែលដើមចោទបាននិយាយ»។ លោក សុខណា បានបញ្ជាក់ថា៖ «ខ្ញុំបានសួរពួកគេរួចហើយ ហើយខ្ញុំមានឯកសារជាច្រើន ទាក់ទងនឹងករណីនេះ ដែលខ្ញុំត្រូវអានវាបន្ថែមទៀត។ ដូច្នេះខ្ញុំមិនទាន់អាចកំណត់កាលបរិច្ឆេទការប្រកាសសាលក្រមនេះ នៅឡើយទេ។ ខ្ញុំនឹងជូនដំណឹងដល់ពួកគេនៅពេលក្រោយទៀត»។

លោក នង មានន់ តំណាងក្រុមហ៊ុន Golden Gain Shoe និងជាមេធាវីការពារក្ដី ឲ្យក្រុមហ៊ុននេះ បានមានប្រសាសន៍ពីថ្ងៃម្សិលមិញថា ដើមចោទគឺលោក ស៊ា សៀនហុង ដែលមិនមានវត្តមាននៅក្នុងតុលាការ បានប្ដឹងកម្មករ៦នាក់ ពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា (ចង្វាក់ផលិតកម្ម) និងទារសំណងខូចខាតចំនួន១៥ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ។ លោកបានថ្លែងថា៖«ពួកគេ បានធ្វើការតវ៉ា ដោយគ្មានផ្តល់ដំណឹងប្រាប់ក្រុមហ៊ុន ឬក៏ធ្វើការចរចាជាមួយថៅកែដើម្បីរកដំណោះស្រាយ មុនពេលចាប់ផ្ដើមធ្វើការតវ៉ានេះទេ។ ដូច្នេះអ្វីដែលពួកគេបានធ្វើ គឺប្រាសចាកពីច្បាប់ការងារ»។ លោក នង មានន់ បានថ្លែងថា កម្មករ គួរតែរកដំណោះស្រាយឲ្យអស់ពីលទ្ធភាព ជាមួយនឹងថៅកែរបស់ខ្លួនមុនពេលពួកគេសម្រេចចិត្តធ្វើកូដកម្ម ដូច្នេះ។ លោកមេធាវីបានបន្តថា៖«ក្រុមហ៊ុន បានខាតបង់ប្រាក់ចំនួនជាង ៣ លានដុល្លារ នៅពេលកម្មករបានធ្វើការតវ៉ា ប្រហែលមួយសប្ដាហ៍ តែក្រុមហ៊ុន បានទារចំណងចំពោះការខូចខាតនេះត្រឹមតែ២០ម៉ឺនដុល្លារប៉ុណ្ណោះ»។
លោក បានបន្តថា ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបានជាប់គាំង ធ្វើឲ្យមានការយឺតយ៉ាវ ដល់ការផលិតផលិតផល ទៅឲ្យអតិថិជន ហើយអតិថិជនខ្លះ បានលុបចោលការបញ្ជាទិញ។ នេះជាមូលហេតុ ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់។
កម្មករជាង៤០០ នាក់ នៅឯក្រុមហ៊ុន Golden Gain Shoe បានធ្វើការតវ៉ាមួយសប្ដាហ៍ កាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីក្រុមនិយោជកបង្ខំឲ្យពួកគេឲ្យធ្វើការលើសម៉ោង និងប្រើពាក្យសម្ដីក្នុងលក្ខណៈជេរប្រមាថដាក់ពួកគេ បើសិនពួកគេបដិសេធមិនធ្វើការថែមម៉ោង។ ការតវ៉ានៅមុខរោងចក្រ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នេះ កម្មករ បានទាមទារលក្ខខណ្ឌការងារបន្ថែម១៦ ចំណុច។ មួយខែក្រោយមកថៅកែក្រុមហ៊ុន បានប្ដឹងកម្មករទៅកាន់តុលាការ។
ចុង ចោទម្នាក់ ដែលជាប្រធានសម្ព័ន្ធសហជីពកម្មករកាត់ដេរកម្ពុជា នៅរោងចក្រនេះ គឺលោក សួន សាមាន បានមានប្រសាសន៍នៅក្នុងតុលាការថា លោក និងចុងចោទ៥ នាក់ទៀត មិនបានធ្វើ ឬក៏ដឹកនាំកម្មករ ឲ្យធ្វើការតវ៉ាទេ ប៉ុន្តែគឺពួកគេសុទ្ធតែបានព្រមព្រៀងគ្នាធ្វើទាំងអស់គ្នា។ លោកបានថ្លែងថា៖«ជាអ្នកដឹកនាំសហជីព ខ្ញុំត្រូវជួយកម្មករដែលត្រូវការជំនួយពីយើង។ កម្មករបានពឹងខ្ញុំ ឲ្យជួយស្វែងរកដំណោះស្រាយអំពីរឿងថៅកែដែលបានបង្ខំ និងប្រើពាក្យគ្រោតគ្រាតដាក់ពួកគេ»។ លោក សួន សាមាន បានឲ្យដឹងទៀតថា លោកបានខំព្យាយាមទាក់ទងទៅកាន់អ្នកគ្រប់គ្រងផ្នែករដ្ឋបាលរបស់ក្រុមហ៊ុន ដើម្បីរកដំណោះស្រាយ ដល់ កម្មករដែរ តែអ្នករដ្ឋបាលរវល់មិនបានជួយ ដល់ពួកគេទេ។ លោកថា៖ «កម្មករមិនអាចបញ្ឈប់កំហឹងពួកគេបាន ដូច្នេះហើយពួកគេ ក៏ធ្វើការតវ៉ា នៅពេលនោះតែម្ដង។ យើងជាកម្មករកាត់ដេរ ដូច្នេះយើងគ្មានប្រាក់ច្រើនយ៉ាងនេះ ទៅបង់សងឲ្យថៅកែនោះទេ។ យើងឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុនប្ដឹងតែយើង ៦ នាក់ដូច្នេះ»។
កញ្ញា ឯម ស្រីម៉ៅ សាក្សីចុងចោទ បាននិយាយថា កម្មករទាំងអស់ បានសម្រេចចិត្តធ្វើកូដកម្មដោយខ្លួនឯង។
ប្រធានរដ្ឋបាលក្រុមហ៊ុន Gol- den Gain Shoe អ្នកនាង យីម សុផារី បានថ្លែងថា ក្រុមហ៊ុន មិនបានបង្ខំឲ្យកម្មករធ្វើការថែមម៉ោងទេ ហើយក៏មិនដែលប្រើពាក្យគ្រោតគ្រាតដាក់កម្មករដែរ។ នាង បានថ្លែងថា៖«យើងមិនដែលបង្ខំ រំលោភសិទ្ធិ ឬក៏ប្រើពាក្យឈ្លើយដាក់ពួកគេទេ។ អ្វីដែលកម្មករបាននិយាយគឺខុសទាំងស្រុង»។
បន្ទាប់ពីចេញពី បន្ទប់សវនាការ លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ ដែលបានតាមដានសវនាការនេះ រំពឹងថា តុលាការ នឹងពិចារណាពីករណីនេះ ហើយផ្ដល់យុត្តិធម៌ដល់កម្មករ។ លោកបានថ្លែងថា៖«កម្មករមានសិទ្ធិធ្វើការតវ៉ាទាមទារអត្ថប្រយោជន៍ របស់ខ្លួន ហើយពួកគេបានធ្វើកូដកម្មដោយអហិង្សា។ យើងនឹងរង់ចាំមើលសាលក្រម»។ លោកបានបន្ថែមថា អ្វីដែលថៅកែបានធ្វើចំពោះកម្មករ ហាក់ដូចជាការគំរាមដល់កម្មករ ឲ្យឈប់ធ្វើការតវ៉ាតទៅទៀត។ លោក អាត់ ធន់ បានបញ្ជាក់ថា៖ «កម្មករមិនល្ងង់ទេ ដែលបណ្ដោយឲ្យថៅកែទាំងនោះមើលងាយ និងគាបសង្កត់ពួកគេទៀតនោះ»៕ PN
No comments:
Post a Comment
I like Blogger