អ្នកភូមិឡពាង នៅឃុំតាជេស ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង នាំគ្នារំលឹកខួប៥ឆ្នាំ នៃការបណ្តេញចេញពីលំនៅឋាន និងដាក់បណ្តាសាក្រុមហ៊ុន ដែលយកដីពួកគេ ដោយអត់ផ្តល់សំណង។
តំណាងអ្នកភូមិឡពាង លោក រាជ ស៊ីម៉ា មានប្រសាសន៍ថា ការរំលឹកខួបនៃការបណ្តេញចេញនៅថ្ងៃពុធនេះ ពួកគាត់បានធ្វើពិធីសូត្រមន្ត ដល់តំណាងអ្នកភូមិ ដែលតុលាការកោះហៅ ឲ្យចូលខ្លួននៅថ្ងៃទី១៦ ខែមករានេះ។ លោកថា ក្រៅពីនោះពួកគាត់បានរៀបចំពិធីដាក់បណ្តាសាដល់ឈ្មួញ និងក្រុមហ៊ុនដែលយកដីស្រែ កសិករច្រើនឆ្នាំមកនេះ ៖ ”កម្មវិធីហ្នឹងមានការបួងសួងដល់វត្ថុស័ក្កិសិទ្ធិ និងការដាក់បណ្តាសាដល់មន្ត្រីដែលឃុបឃិត ជាមួយនឹងក្រុមហ៊ុនខិលខូចដែលធ្វើបាបប្រជាពលរដ្ឋឡពាង សុំឲ្យវិនាសអន្តរាយ”។
អ្នកស្រី អ៊ុំ សុភី អាយុ៣៣ឆ្នាំ អះអាងជាអតីតគ្រូបង្រៀន មានប្រសាសន៍ដែរថា រយៈពេល៥ឆ្នាំ ដែលក្រុមហ៊ុនបានរុះរើផ្ទះ និងចាប់ម្តាយក្មេកគាត់ឃុំឃាំងនោះ គាត់រស់នៅយ៉ាងវេទនា ដូចជាសម័យប៉ុលពត។ អ្នកស្រីថា ដោយសារតែជម្លោះដីរាំរ៉ៃនេះ ធ្វើឲ្យគាត់បាត់បង់ការងារអស់ផ្ទះ និងអស់ដីស្រែចម្ការ ហើយកូនៗរបស់គាត់ និងអ្នកភូមិមួយចំនួនបាត់បង់ការសិក្សា និងធ្វើចំណាកស្រុកទៅក្រៅប្រទេស។

នៅថ្ងៃពុធនេះ VOD មិនអាចសុំការឆ្លើយបំភ្លឺ ពីភាគីក្រុមហ៊ុន KDC ដែលត្រូវគេស្គាល់ថា ជារបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម បាននៅឡើយទេ។ តែកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល លោក ស៊ុយ សែម អះអាងថាដីដែលមានទំនាស់ជាមួយពលរដ្ឋនៅភូមិឡពាងនោះ គឺភរិយារបស់លោកបានទិញ ដោយមានឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរដែនដី។
ករណីនេះ មន្រ្តីស៊ើបអង្កេតសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ពណ្យល់ថា ប្រសិនបើពិតដូចការលើកឡើងរបស់ក្រុមហ៊ុនមែននោះ សូមឲ្យក្រុមហ៊ុនបង្ហាញភស្តុតាងនៅចំពោះមុខសាធារណជន។ លោកថា ការដាក់បណ្តាសារបស់ប្រជាពលរដ្ឋនៅពេលនេះ ដោយសារពួកគាត់អស់ជំនឿចំពោះរដ្ឋាភិបាល និងតុលាការ ៖ “នៅពេលគេលែងគោរព លែងខ្លាចហើយ នៅពេលនោះហើយដែលធ្វើ ឲ្យស្ថានភាពស្ថិរភាពនៅក្នុងប្រទេស និងមានភាពច្របូកច្របល់ ដូច្នេះរដ្ឋាភិបាល ក៏ដូចជាប្រព័ន្ធតុលាការហ្នឹង សុំឲ្យពង្រឹងខ្លួនឯងឲ្យមានការគោរព កុំធ្វើឲ្យគេខ្លាចគឺគេធ្វើឲ្យមានការគោរព ធ្វើយ៉ាងម៉េចបង្កើនជំនឿថាការបង្កើនជំនឿហ្នឹង មិនមែនស្រែកតែម៉ាត់ទេ គឺតម្រូវឲ្យយើងធើសកម្មភាពជាក់ស្តែង បង្ហាញឲ្យគេមើលឃើញ”។
តំណាងអ្នកភូមិឡពាង អះអាងថា ដីដែលមានជម្លោះតាំងឆ្នាំ២០០៧នោះ មានទំហំ ១១៤ហិកតា ប៉ះពាល់ដល់អ្នកភូមិ១០៨គ្រួសារ។ ជម្លោះនោះ បណ្តាលឲ្យអ្នកភូមិជាង១០នាក់ ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ និងបន្តកោះហៅទៅសាកសួរជាបន្តបន្ទាប់ ដោយសារពួកគេចេញមុខទាមទារកម្មសិទ្ធិដីនោះមកវិញ។
ជម្លោះដីដ៏ចម្រូងចម្រាស់នេះ ត្រូវបានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាសន្យាថា លើកយកមកជជែកជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ឫមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ តែលោកនាយករដ្ឋមន្រ្តីបដិសេធការជួប៕
No comments:
Post a Comment
I like Blogger