ភ្នំពេញៈ សមាគមសិទិ្ធមនុស្សអាដហុកអះអាងថា ចំនួនប្រជាពលរដ្ឋខ្មែរដែលទាហានថៃបាញ់ស្លាប់ក្នុងឆ្នាំ២០១២នៅ ឧត្តរមានជ័យ មាន២៩នាក់ ជាចំនួនច្រើនជាងរបាយកាណ៍របស់អាជ្ញាធរ និងនគរបាលខេត្ត ហើយវាមានការកើនឡើងគួរឲ្យបារម្ភ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១។
លោក ចាន់ សុវេត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុកអះអាងកាលពីម្សិលមិញ ថាពលរដ្ឋខ្មែរចំនួន២៩នាក់ ត្រូវទាហានថៃបាញ់ស្លាប់ ក្នុងឆ្នាំ២០១២ ដោយសារតែឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ តាមច្រកខេត្តឧត្តរមានជ័យ។ ចំនួននេះកើនឡើង១២៣ភាគរយបើធៀបទៅនឹងឆ្នាំ២០១១ដែលមានអ្នកស្លាប់១៣នាក់ នៅក្នុងខេត្តមួយនេះ។
លោក ចាន់ សុវេត បញ្ជាក់ថា៖«ការកើនឡើងនេះគួរឲ្យបារម្ភ។ ពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថា អាជ្ញាធរថៃអត់មានគោរពគោលការណ៍សិទិ្ធមនុស្សទេ។ វាជាការប្រហារជីវិតក្រៅតុលាការ។ ការឆ្លងដែនកាប់ឈើខុសច្បាប់មិនមានទោសដល់ថ្នាក់ប្រហារជីវិតនោះទេ»។
របាយការណ៍ប្រចាំឆ្នាំ២០១៣របស់សាលាខេត្ដឧត្ដរមានជ័យចុះ ថ្ងៃទី២២ មករា ថា មានពលរដ្ឋខ្មែរ១៥នាក់ ប៉ុណ្ណោះត្រូវទាហានថៃបាញ់ស្លាប់ក្នុងឆ្នាំ២០១២។ ចំនួននេះតិចជាងខាងនគរបាលខេត្តដែលថា មានស្លាប់ដល់ទៅ១៩នាក់។

លោក សាន វណ្ណា អភិបាលរងខេត្តឧត្តរមានជ័យប្រាប់ថា ខេត្តមានព្រំប្រទល់ជាប់ថៃ២២៤គីឡូម៉ែត្រវែងជាងខេត្តផ្សេងៗ នាំឲ្យករណីឆ្លងដែនក៏មានច្រើនដែរ។
លោកបញ្ជាក់ថា៖ «រាល់ពេលជួបប្រជុំគ្នាយើងតែងសំណូមពរកុំឲ្យភាគីថៃបាញ់ពលរដ្ឋខ្មែរ»។
បើយោងតាមលោក ចាន់ សុវេត អាជ្ញាធរកម្ពុជាគួរធ្វើការស៊ើបអង្កេតករណីនេះ ព្រោះភាគីថៃថា គេបាញ់ការពារខ្លួនដោយសារអ្នកកាប់ឈើមានអាវុធ។ អាជ្ញាធរគួរតែដឹង តើពលរដ្ឋយើងមានអាវុធមែនឬយ៉ាងណា? ម្យ៉ាងតើមានជាប់ពាក់ព័ន្ធនឹងកម្លាំងតាមព្រំដែនឬអត់?
លោកស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ករណីបាញ់ស្លាប់ច្រើនបំផុតនៅ ក្នុងខែមីនា និងខែមេសា ហើយករណីនីមួយៗ លោកបានស៊ើបអង្កេតច្បាស់លាស់។
លោក ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មិនធ្វើអត្ថាធិប្បាយទេ ដោយសុំឲ្យទាក់ទងទៅការិយាល័យ។
លោក ជិន ពិសិទ្ធ សមត្ថកិច្ចនគរបាលទំនាក់ទំនងព្រំដែនកម្ពុជា-ថៃអះអាងថា ការិយាល័យលោកមិនទាន់មានរបាយការណ៍សរុបទាក់ទងនឹងករណីថៃ បាញ់ពលរដ្ឋខ្មែរទេ ព្រោះច្រកនីមួយៗមិនទាន់ផ្ញើរបាយការណ៍ប្រចាំឆ្នាំឡើងមកនៅឡើយ៕
No comments:
Post a Comment
I like Blogger