Friday, 11 January 2013 ប៊ុត រស្មីគង្គា Phnom Penh Post
ភ្នំពេញៈ សាលា
ឧទ្ធណ៍នឹងប្រកាសសាលក្រមនៅថ្ងៃទី២១ ខែមករា
ខាងមុខទាក់ទិននឹងសវនាការឧទ្ធរណ៍យុវជន៧នាក់ពាក់ព័ន្ធនឹងការ
រំលោភបូកលើស្រ្តីវ័យ១៨ឆ្នាំនៅស្រុកទឹកឈូ ខេត្តកំពត
កាលពីឆ្នាំ២០១១។
លោក ប៉ុល សំអឿន
ប្រធានចៅក្រមប្រឹក្សានៃសាលាឧទ្ធរណ៍ បានថ្លែងថា
សាលាឧទ្ធណ៍នឹងប្រកាសសាលក្រមនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។
លោកបានថ្លែង
នៅក្នុងសវនាការបន្តទៀតថា ឈ្មោះ សេង រដ្ឋា វ័យ២៥ឆ្នាំ ឈ្មោះ ស៊ិន
វាសនា វ័យ១៧ឆ្នាំ ឈ្មោះ វ៉ា ថន វ័យ ២៣ឆ្នាំ ឈ្មោះ ពៅ ភី វ័យ១៦ឆ្នាំ ពៅ
ទី វ័យ១៥ឆ្នាំ ឈ្មោះសុខ តារា១៧ឆ្នាំ និងឈ្មោះ លី សុខហេងវ័យ១៦
ត្រូវបានចោទប្រកាន់ពីបទរំលោភបូកលើនាង ឆេង ស្រី ទូច
នៅស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១១។
ពួកគេត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១១
មួយថ្ងៃបន្ទាប់ពីពួកគេបានរំលោភជនរងគ្រោះ។ លោកបានថ្លែងបន្តថា៖
«ពួកគេបានរំលោភបូកលើជនរងគ្រោះ។
ពួកគេ
បានរំលោភនាងបានសម្រេចម្នាក់ម្តងៗ ហើយបានគេចខ្លួនបន្ទាប់រំលោភ។
សកម្មភាពរបស់ពួកគេ គឺអាក្រក់បំផុត ហើយអមនុស្សធម៌ណាស់»។
លោកបានសង្កត់ធ្ងន់ថា
នៅថ្ងៃរំលោភ ឈ្មោះ សេង រដ្ឋា បាននាំស្រីរបស់ខ្លួនឈ្មោះ ឆេង ស្រី
ទូច (ជនរងគ្រោះ) ជាមួយនឹងមិត្តភក្តិ (ជនសង្ស័យ៦នាក់ផ្សេងទៀត)
មកលេងផ្ទះរបស់គាត់នៅស្រុកទឹកឈូ។ ក្នុងអំឡុងពេលនោះពួកគេ
បានផឹកស្រាសអស់កន្លះលីត្រ។
ពួកគេបានផឹកតាំងពីពេលរសៀលរហូតដល់ពេលល្ងាចនៅទីនោះ។
បន្ទាប់ពីផឹកនៅម៉ោង៩យប់ ឈ្មោះសេង រដ្ឋា
បាននាំមិត្តស្រីមករួមភេទជាមួយនៅឯខ្ទមមួយក្នុងភូមិ។
ខណៈដែលឈ្មោះ រដ្ឋា បាននាំជនរងគ្រោះមករួមភេទ ជនសង្ស័យទាំង៦
បានដើរតាមពីក្រោយ
ហើយលួចមើលសកម្មភាពរួមភេទជាមួយមិត្តស្រីរបស់រដ្ឋា។
លោកបានបន្តថា៖
«បន្ទាប់ពីរួមភេទជាមួយជនរងគ្រោះហើយ ឈ្មោះ រដ្ឋា បានចេញពីខ្ទម។
បន្ទាប់មក រដ្ឋា
បានចែកចាយស្រោមអនាម័យទៅឲ្យជនសង្ស័យទាំង៦នាក់ដែលជាមិត្តភក្តិ
រំលោភនាងបន្ត។ ជនសង្ស័យទាំង៦នាក់នេះ
បានចាប់ផ្តើមរំលោភនាងម្នាក់ម្តងៗ រហូតដល់បានសម្រេច»។
លោកបានបញ្ជាក់ថា
ឈ្មោះសេង រដ្ឋា និងឈ្មោះ វ៉ា ថន
ត្រូវបានតុលាការខេត្តកំពតផ្តន្ទាទោសឲ្យម្នាក់ៗជាប់ពន្ធនាគារ៩
ឆ្នាំ រីឯឈ្មោះ សិន វាសនា ឈ្មោះ ពៅ ភី ឈ្មោះ ពៅ ទី ឈ្មោះ សុខ តារា
និងឈ្មោះ លី សុខហេង
ត្រូវបានផ្តន្ទាទោសម្នាក់ៗឲ្យជាប់ពន្ធនាគារ៣ឆ្នាំកន្លះកាលពី
ឆ្នាំ២០១២។
ក្នុងអំឡុងសវនការឧទ្ធរណ៍របស់ពួកគេ
កាលពីថ្ងៃម្សិលមិញ ឈ្មោះ សិន វាសនា ឈ្មោះ វ៉ា ថន និងឈ្មោះ ពី ភី
មានវត្តមាន ប៉ុន្តែជនសង្ស័យ៤នាក់ទៀត
មិនមានវត្តមាននៅឯតុលាការឧទ្ធរណ៍ទេ។ ពួកគេ (សិន វាសនា, វ៉ា ថន និងពៅ
ភី ) បានបដិសេធថា ពួកគេ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។
ឈ្មោះ
ស៊ិន វាសនា បាននិយាយថា៖«ខ្ញុំ សូមទទួលស្គាល់ថា
ខ្ញុំពិតជាបានដើរទៅមើលការរួមភេទរបស់ឈ្មោះ រដ្ឋាជាមួយនឹងនាង
ប៉ុន្តែខ្ញុំមិនបានរួមភេទ ដូចដែលចោទប្រកាន់ទេ។
ខ្ញុំសុំឲ្យលុបចោលការចោទប្រកាន់ប្រឆាំងនឹងរូបខ្ញុំ
ហើយដោះលែងខ្ញុំ»។
ពៅ ភី បាននិយាយថា គាត់គ្រាន់តែទៅមើលជនរងគ្រោះនៅពេលដែលនាង កំពុងដេកដោយមិនមានស្លៀកសម្លៀកបំពាក់នៅឯខ្ទមនៅយប់នោះ។
យុវជន
រូបនោះ បានបញ្ជាក់ថា៖«ខ្ញុំមិនបានរំលោភនាងទេ។
ខ្ញុំគ្រាន់តែទៅមើលនាងនៅខ្ទមតែប៉ុណ្ណោះ។
ខ្ញុំសូមឲ្យតុលាការដោះលែងខ្ញុំ»៕ NR
No comments:
Post a Comment
I like Blogger