សត្វក្របីរួចពីកុងសីុ ដែលធ្វើឲ្យផ្អើលឆោឡោនៅគល់ស្ពានជ្រោយចង្វារ។ រូបថត ស្រេង ម៉េងស្រ៊ុន
អ្នករត់ម៉ូតូឌុបឈ្មោះ នឿន អាយុ៣០ឆ្នាំ ដែលនៅនឹងកន្លែងកើតហេតុបានប្រាប់ថា មានក្របីញីមួយក្បាល ទម្ងន់ជាង៣០០គីឡូក្រាម ផ្អើលរួចចេញពីកុងស៊ីនៅជ្រោយចង្វារត្រើយខាងកើត បោលពេញផ្លូវនិងដេញវ័ធមនុស្សពីលើស្ពានជ្រោយចង្វារមក។
លោក ផាន់ណា នាយប៉ុស្តិ៍សង្កាត់ស្រះចកប្រាប់ថា ក្របីមួយក្បាលនោះបានផ្អើលបោលតាមផ្លូវ ប៉ុន្តែ គ្មានអ្នករងរបួសធ្ងន់ទេ។ លោកថា៖ «ហេតុការណ៍នេះវាមិនធ្ងន់ធ្ងរទេ ប៉ុន្តែក្របីនេះបានស្លាប់ បន្ទាប់ពីប្រជាពលរដ្ឋចាប់វាចងទុកនៅហាលថ្ងៃអស់ជាច្រើនម៉ោង»។
ទោះជា មន្ត្រីប៉ូលិសអះអាងដូច្នេះក្តី ប៉ុន្តែ បើតាមប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍នេះផ្ទាល់បញ្ជាក់ថា យ៉ាងហោចក៏មានមនុស្ស ៣ទៅ៤នាក់ បានរងរបួសស្រាលដែរ។
លោក ជន់ ហាច អាយុ៤២ឆ្នាំ អ្នករត់ម៉ូតូឌុបនៅផ្សារតូចរៀបរាប់ថា នៅម៉ោងជិត១រសៀល គេឃើញក្របីញីមួយក្បាលបោលចុះពីលើស្ពានជ្រោយចង្វារពីត្រើយ ខាងកើតមកធ្វើឲ្យមនុស្សម្នាឆោឡោឡើង។ លោកថា៖ «ពេលវាបោលចុះហួសគល់ស្ពានបន្តិច មានយុវតីពីរនាក់ជាសិស្សសាលា បានព្យាយាមបើកម៉ូតូគេចពីវា ធ្វើឲ្យដួលរបួសតិចតួច»។
លោក បន្តថា ក្របីនោះបោលចូលស្ថានីយប្រេងឥន្ធនៈតេលា រួចស្ទុះទៅបុកម៉ូតូមួយគ្រឿងដែលមានអ្នកជិះ២នាក់ ប៉ុន្តែមិនបង្កឲ្យមានរបួសទេ។ បន្ទាប់មកមនុស្សជិត១០នាក់ បានយកខ្សែពួរមកស្ទាក់ចាប់ក្របីមួយក្បាលនេះ។
លោកថា៖«វា ផ្អើលបោលបុកវ័ធមនុស្សជាច្រើន រហូតបង្កឲ្យមន្ត្រីប៉ូលិសម្នាក់រងរបួសផងទំរាំ ស្ទាក់ចាប់បាននៅម៉ោងជាងមួយរសៀលម្សិលមិញ»។
លោក សំណាង ផល្លា ជាប៉ូលិសប្រចាំការនៅក្បែរស្ថានីយប្រេងតុលាថា លោករងរបួសដៃជើងនិងក្បាលជង្គង់ព្រោះតែដួលពេលកៀងស្ទាក់ចាប់ ក្របីនោះ។«ខ្ញុំមិនទាន់ឃើញម្ចាស់ក្របីចេញមុខដោះស្រាយទេ ក៏មិនដឹងថា គេចាត់ការវាយ៉ាងម៉េចដែរ»៕
No comments:
Post a Comment
I like Blogger