Thursday, 17 January 2013 Justine Drennan &សែន ដាវីត Phnom Penh Post
ភ្នំពេញៈ
ពលករកម្ពុជាប្រហែល២០នាក់ដែលធ្វើការលើទូកនេសាទនៅ
ឥណ្ឌូនេស៊ីត្រូវបានជួយសង្គ្រោះពីការងារជាទាសករ
នឹងត្រឡប់មកស្រុកវិញឆាប់ៗនេះ។
ពួកគេឆ្លងដែនទៅប្រទេសថៃ
ក្នុងឆ្នាំ២០០៩
ក្នុងក្តីសង្ឃឹមថានឹងទទួលបានប្រាក់ខែខ្ពស់តាមការសន្យា
របស់មេខ្យល់ អ្នកទាំងនោះត្រូវគេលក់ទៅឲ្យទូកនេសាទថៃ
ដែលនាំពួកគេទៅដល់កោះ Maluku
របស់ឥណ្ឌូនេស៊ីនិងបង្ខំឲ្យធ្វើការរាប់ម៉ោង
និងមិនឲ្យចាកចេញទេ។នេះបើតាមប្រកាសព័ត៌មានអង្គការ
អន្តរជាតិទេសន្តរប្រវេសន៍ (IOM)។
លោក ហ៊ុយ ពេជ្រសុវណ្ណ
មន្ត្រីកម្មវិធីមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍(CLEC) បានថ្លែងថា
បុរស៨នាក់ ក្នុងចំណោមពួកគេបានរត់គេចខ្លួនពីខែធ្នូ
នៅពេលទូកចូលចតនៅតំបន់ដាច់ស្រយាលមួយនៃប្រជុំកោះនោះនិងបាន
ទូរស័ព្ទមកគ្រួសារឲ្យផ្តល់ព័ត៌មានទៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់
សហគមន៍។
តាមព័ត៌មានពី CLEC
អាជ្ញាធរបានជួយសង្គ្រោះបុរស៨នាក់នោះបួនថ្ងៃបន្ទាប់
ពីការរត់គេចខ្លួន។ តាមការផ្តល់ព័ត៌មាន
អាជ្ញាធរសង្គ្រោះពលករនេសាទខ្មែរបាន ១១នាក់ថែមទៀត។
នេះបើតាមប្រកាសព័ត៌មានរបស់រដ្ឋាភិបាល ខណៈIOMថា មាន១៥នាក់។
តាមលោក
ហ៊ុយ ពេជ្រសុវណ្ណ ថា ព័ត៌មានលម្អិតនៅមិនច្បាស់លាស់
ដោយសារអ្នកដែលត្រូវបានសង្គ្រោះទាំងនោះកំពុងត្រូវសាកសួរ
ប៉ុន្តែបើតាមអង្គការ IOM ឲ្យដឹងថា
ពលករទូកនេសាទដែលត្រូវជួញដូរក្នុងប្រទេសថៃ ជាទូទៅរំពឹងថា
«ធ្វើការងាររហូតដល់២០ម៉ោង ក្នុង១ថ្ងៃ»។ ការគំរាមកំហែង
អំពើហិង្សាលើរាងកាយ និងការមិនផ្តល់ប្រាក់ខែឲ្យ
គឺជាលក្ខណៈធម្មតាដែលតែងកើតមានលើពួកគេ។
លោក កុយ គួង
អ្នកនាំពាក្យក្រសួងការបរទេស
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា
បុរស៨នាក់ដំបូងដែលត្រូវបានសង្គ្រោះនឹងបញ្ជូនមកកម្ពុជាវិញនាពេល
ឆាប់ៗ បន្ទាប់មកនឹងបញ្ជូនអ្នកដទៃទៀត។
លោក ពេជ្រសុវណ្ណ
ថ្លែងថា
អាជ្ញាធរឥណ្ឌូនេស៊ីឥឡូវនេះកំពុងធ្វើការជាមួយក្រសួងការបរទេស
កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅឥណ្ឌូនេស៊ីលើការងារដំណើរការ
ឯកសារធ្វើដំណើរត្រឡប់មកស្រុកវិញ សម្រាប់បុរសទាំងនោះ
ដែលមិនមានលិខិតឆ្លងដែន។
បើតាម IOM៖
«ក្រសួងសង្គមកិច្ចឥណ្ឌូនេស៊ីកំពុងផ្តល់អាហារនិងកន្លែង
ស្នាក់នៅប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេនៅក្នុងក្រុងហ្សាការតា
ខណៈ IOM កំពុងរៀបចំគាំពារផ្នែកសុខភាពនិងអនាម័យ»៕ PS
No comments:
Post a Comment
I like Blogger