លោកអូបាម៉ា ប្រកាសសេចក្តីស្នើច្បាប់ប្រឆាំងហិង្សាកាំភ្លើង ខណៈលោកបៃដិនស្តាប់នៅសេតវិមាន។ Reuters
ថ្លែងនៅឯសេតវិមានកាលពីថ្ងៃពុធ លោក អូបាម៉ា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន២៣ដែលនឹងទាមទារឲ្យមាន ការយល់ព្រមពីសភា។
ដោយហៅកំណែទម្រង់របស់លោកថា ជា«សុភវិនិច្ឆ័យ» លោក អូបាម៉ា បានថ្លែងថា លោក ក៏ដូចពលរដ្ឋអាមេរិកភាគច្រើនបំផុតដែរ បានគោរពទំនៀមទម្លាប់ដ៏រឹងមាំរបស់អាមេរិកនៃការកាន់អាវុធ» ប៉ុន្តែ«អំពើហិង្សាមិនចេះចប់» គេត្រូវតែបញ្ចប់។
ខណៈដែលលោក អំពាវនាវការទប់ស្កាត់ជាថ្មីស្តីពីការលក់អាវុធ លោក អូបាម៉ា បានថ្លែងថា៖«បើសិនជាមានរឿងមួយដែលយើង អាចធ្វើដើម្បីកាត់បន្ថយហិង្សា។ បើសិនជាមានជីវិតមួយដែលគេអាចជួយសង្គ្រោះបានដូច្នេះយើង មានកាតព្វកិច្ចត្រូវព្យាយាម»។
អនុសាសន៍របស់ប្រធានាធិបតីនឹងណែនាំមជ្ឈមណ្ឌលដើម្បីគ្រប់គ្រង ជំងឺឲ្យជួយស្រាវជ្រាវរកមូលហេតុ និងការបង្ការហិង្សាអាវុធ។
លើសពីនេះ លោក អូបាម៉ា បានតែងតាំងលោក ថត់ ចូនស៍ជានាយកការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ។ ក្នុងពេលបច្ចុប្បន្នលោកចូនស៍ ជានាយកស្តីទីនៃទីភ្នាក់ងារនេះ។
អូបាម៉ា និងលោក ចូ បៃដិន អមដោយកុមារៗ ក្នុងព្រឹត្តិការណ៍សេតវិមាននោះ៕ NR
No comments:
Post a Comment
I like Blogger