ភ្នំពេញៈ សហព័ន្ធសហជីពសំឡេងយុវជនខ្មែរ ពីម្សិលមិញបានចោទលោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ពីបទប៉ុនប៉ងធ្វើឃាតមេដឹកនាំរបស់ខ្លួន ប៉ុន្តែ ការចោទប្រកាន់នេះត្រូវលោក ជា មុនី ធ្វើការបដិសេធ។
លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរថ្លែងថា មន្រ្តីរបស់លោកនឹងដាក់ឯកសារទៅសាលាដំបូងរាជធានីស្តីពី ឧប្បត្តិហេតុនៅក្រៅរោងចក្រ Conpress Holdings ក្នុងខណ្ឌមានជ័យ ពីថ្ងៃសៅរ៍។
លោកបន្តថា៖«ខ្ញុំនឹងប្តឹងលោក ជា មុនី ពីបទប៉ុនប៉ងធ្វើឃាតសកម្មជនខ្ញុំពីររូបជាមេដឹកនាំសហជីពនៅរោងចក្រ Conpress»។

លោក សុផាត បានចោទលោក ជា មុនី ថា បានព្យាយាមបើកឡានបុកសមាជិកគូបដិបក្ខក្នុងអំឡុងការតវ៉ាមួយ ពាក់ព័ន្ធនឹងកម្មករជិត១០០នាក់ និងមន្រ្តីសហជីពសេរីកម្មករ២០នាក់។
លោកបន្តថា៖ «យើងមានភ័ស្តុតាងនិងសាក្សីផ្ទាល់ភ្នែក។ ខ្ញុំគិតថា លោក ជា មុនី បានធ្វើរឿងនេះ ពីព្រោះសហជីពរបស់ខ្ញុំមិនតវ៉ាជាមួយក្រុមគាត់ប៉ុន្តែខ្ញុំ នឹងទុកឲ្យតុលាការស៊ើបអង្កេតករណីនេះ»។
លោក ជា មុនី បានបានបដិសេធការចោទនេះថា៖ «យើងមិនបានព្យាយាមបើកបុកពួកគេទេ។ ពួកគេដូចជាកណ្តុរ និងកន្លាត សម្លាប់ពួកគេគឺស្រួលណាស់»។
លោក ជា មុនី និងសមាជិកបានជិះឡានពីរគ្រឿងទៅហើយឈប់សួរសហជីពសំឡេងយុវជនខ្មែរ ថា តើហេតុអ្វីបានជាមកបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ លោក ថា៖ «យើងសួរថា ហេតុអ្វីបានពួកគេអះអាងថា សហជីពខ្ញុំទទួលយកប្រាក់៣ពាន់ដុល្លារដើម្បីដកបណ្តឹងប្រឆាំង នឹងរោងចក្រ»។
មេដឹកនាំសហជីពសំឡេងយុវជនខ្មែរ លោក ស៊ុង សារឿន និង ឆាយ និមល ថ្លែងថា លោក ជា មុនី បានបើកឡានក្នុងបំណងបុកពួកគេ មុនពេលចុះពីឡាន។
កម្មកររោងចក្រ Conpress បានធ្វើការតវ៉ា១សប្តាហ៍ ហើយ ព្រោះតែអ្នកគ្រប់គ្រងបណ្តេញមេដឹកនាំសហជីពគេចេញ៕ PS
No comments:
Post a Comment
I like Blogger