ភ្នំពេញ: អ្នកទោស ៤១២ នាក់ ត្រូវលើកលែងទោស។ រីឯអ្នកទោស ៨៩ នាក់ផ្សេងទៀត ត្រូវបានបន្ធូរបន្ថយទោស សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្នុងចំណោមអ្នកទោសទាំងនោះ ក៏មានជនជាតិថៃពីរនាក់ ដែលជាសកម្មជនអាវលឿងប្រឆាំងនឹងរដ្ឋាភិបាលថៃផងដែរ។ នេះបើតាមអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ។
សេចក្តីសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត ៥០០ នាក់នោះ ត្រូវបានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមការស្នើទូលថ្វាយដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកឧត្តមសេនីយ៍ គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ បានលើកឡើងថា ខាងពន្ធនាគាររបស់លោក បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីដឹកជញ្ជូនអ្នកទោស ដែលត្រូវលើកលែងទោស នៅថ្ងៃថ្វាយព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី៤កុម្ភៈ ឆ្នាំ២០១៣។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ក្រសួងការបរទេស បានប្រកាសពីការព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ចំពោះការសម្រេចលើកលែងទោសទណ្ឌិតថៃម្នាក់ គឺអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ដែលជាប់ទោស ៦ឆ្នាំ។ ចំណែក លោក វីរ៉ា ស៊ុមក្វាមឃីដ ដែលជាប់ទោស ៨ឆ្នាំ នឹងត្រូវបន្ធូរបន្ថយទោស។ ជនជាតិថៃទាំងពីរជាសកម្មជនអាវលឿងថៃ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសពីបទឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់ និងធ្វើចារកម្ម កាលពីចុងខែធ្នូ ឆ្នាំ២០១០។
យ៉ាងណាក៏ដោយ ក្នុងព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ក្នុងឱកាសព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ គឺមិនមានឈ្មោះលោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស និងលោក ម៉ម សូណង់ដូ ឡើយ។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់អ្នកកាសែតថា ករណីលោកសមរង្ស៊ី និងលោក ម៉ម សូណង់ដូ គឺមិនទាន់ចប់នីតិវិធីនៅតុលាការនៅឡើយទេ៕ H
No comments:
Post a Comment
I like Blogger