ក្រុងហុងកុង: ការប្រយុទ្ធគ្នាបានកើតឡើងកាលពី ថ្ងៃអាទិត្យ ខណៈពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាដើរក្បួនគាំទ្រមេដឹកនាំមាន រឿងអាស្រូវនៅហុងកុងគឺលោក លុង ឈិន យីង នៅមុនពេលមានការជួបជុំគាំទ្រប្រជាធិបតេយ្យដ៏ធំមួយដែលគ្រោង នឹងធ្វើនៅថ្ងៃចូលឆ្នាំថ្មី។
ក្រុមអ្នករៀបចំការជួបជុំគាំ ទ្ររដ្ឋាភិបាលបាននិយាយថា មនុស្សជាង៣ពាន់នាក់បាននាំគ្នាដើរក្បួនទៅកាន់ទីស្នាក់ការ រដ្ឋាភិបាលនៅឯសាលាក្រុងកាលពីថ្ងៃអាទិត្យដើម្បីបង្ហាញការគាំទ្រ ពួកគេចំពោះប្រធានប្រតិបត្តិលោក លុង ឈិន យីង និងរដ្ឋបាលរបស់លោក។
ប៉ូលិសបានប៉ាន់ប្រមាណថា ពលរដ្ឋប្រហែល២៦០០នាក់បានចូលរួមនៅក្នុងការដើរក្បួនដែលចាប់ផ្ដើមនៅឧទ្យានវិចទ័រាផាក។
ការជួបជុំគ្នានេះត្រូវបានរៀបចំឡើងដោយក្រុមដែលខ្វល់ខ្វាយពីអំណាចនៅហុងកុង។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment
I like Blogger