ពលរដ្ឋតំបន់បឹងកក់ បន្តស្វែងរកអន្តរាគមន៍ ពីធនាគារពិភពលោក និងពីកូនប្រុសសម្តេច ហ៊ុន សែន
ភ្នំពេញ: ប្រជាពលរដ្ឋតំបន់បឹងកក់ ប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣នេះ បានបន្តលើកគ្នាទៅស្វែងរកអន្តរាគមន៍ពីធនាគារពិភពលោក។ ក្រុមអ្នកភូមិក៏បានសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលជាកូនប្រុសសម្តេច ហ៊ុន សែន ដែលទទួលខុសត្រូវលើក្រុមយុវជនចុះវាស់វែងដីធ្លីធ្វើប្លង់ជូនប្រជាពលរដ្ឋ។
ក្រុមអ្នកភូមិ បានហែក្បួនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ដើម្បីសុំឲ្យក្រុមយុវជនស្ម័គ្រចិត្តដឹកនាំដោយលោក ហ៊ុន ម៉ានិត ចុះវាស់វែងដីធ្លី ធ្វើប្លង់កម្មសិទ្ធិចែកជូនអ្នកភូមិបឹងកក់។
ក្រុមអ្នកភូមិ បានហែក្បួនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ដើម្បីសុំឲ្យក្រុមយុវជនស្ម័គ្រចិត្តដឹកនាំដោយលោក ហ៊ុន ម៉ានិត ចុះវាស់វែងដីធ្លី ធ្វើប្លង់កម្មសិទ្ធិចែកជូនអ្នកភូមិបឹងកក់។
នៅក្នុងលិខិតតវ៉ានៃពលរដ្ឋអ្នកភូមិបឹងកក់ ដែលបានដាក់ជូនប្រធានធនាគារពិភពលោក និងលោក ហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មានខ្លឹមសាររួម ដោយស្នើសុំអន្តរាគមន៍ទៅរាជរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះនៅក្នុងតំបន់បឹងកក់ ឲ្យបានឆាប់រហ័ស និងផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្នុងគោលបំណងបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។
នៅក្នុងលិខិត បានបញ្ជាក់ថា “សូមផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋបឹងកក់នៅភូមិ២២ (១៩គ្រួសារ) .ភូមិ២៤(៧គ្រួសារ) .ភូមិ៦(៦គ្រួសារ) ដែលមន្ត្រីសុរិយោដី និងសំណង់រាជធានីភ្នំពេញ បានចុះវាស់វែងរួចហើយ ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញ ពុំបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងតំបន់បឹងកក់ទេ ដែលជាការបំពានលើអនុក្រឹត្យ លេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១”។
លិខិតក៏បានស្នើសុំឲ្យបញ្ចូលឈ្មោះប្រជាពលរដ្ឋនៅភូមិចំនួន ២៩គ្រួសារ ទៅក្នុងទំហំដី ១២,៤៤ ហិកតា និងសុំឲ្យមានការផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋបឹងកក់ តាមអនុក្រឹត្យ លេខ១៨៣ និងកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យបានច្បាស់លាស់ នៅក្នុងតំបន់បឹងកក់ និងស្នើឲ្យមានការបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ចេញដោយបង្ខំ និងពុំមានសំណងសមរម្យ។
ជាពិសេសជាងនេះទៅទៀត ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ក៏បានស្នើសុំទៅប្រធានធនាគារពិភពលោក និងលោក ហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជួយឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ជា ពីពន្ធនាគារ និងឲ្យបានរួចផុតពីការចោទប្រកាន់ទាំងស្រុង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ជា និងបងប្អូនគាត់ចំនួន ២នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេលម្នាក់ៗ ៣ឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់សំណងជំងឺចិត្តជាង ១ ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ ២នាក់ ជាអ្នករត់ម៉ូតូឌុប ក្នុងសំណុំរឿងព្រួតគ្នាវាយឲ្យអ្នករត់ម៉ូតូឌុបរងរបួសធ្ងន់ កាលពីដើមខែកញ្ញា ឆ្នាំ២០១២៕ S
No comments:
Post a Comment
I like Blogger