Friday, 25 January 2013 គឹម យុទ្ធណា From Phnom Penh Post
លោក ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាមបានថ្លែងថា ការបង្ក្រាបអំពើប្លន់ធនាគារ ដែលបានអូសបន្លាយពេលជាច្រើនម៉ោងនេះ គឺក្នុងបំណងចៀសវាងកុំឲ្យជនរងគ្រោះណាម្នាក់ ដែលសង្ស័យថា«ចំណាប់ខ្មាំង» ទទួលរងរបួសនិងស្លាប់។ លោកបញ្ជាក់ថា៖ «យើងបានពន្យារពេល គឺមកពីយើងចង់ឲ្យជនដែលស្មានថា ជាជនរងគ្រោះរួចផុតពីការស្លាប់ ប៉ុន្តែអ្វីៗទាំងអស់គឺយើងមិននឹកស្មានថា បុគ្គលិកធនាគារ ដែលគិតថាជាចំណាប់ខ្មាំងនោះ បែរជាមានគំនិតអាក្រក់បំផ្លាញខ្លួនឯងទៅវិញ»។
លោកថា បុគ្គលិកធនាគារអេស៊ីលីដាចំនួន៤នាក់ដែលជាជនសង្ស័យមានឈ្មោះ ស៊ិន គឹមថាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្រធានបេឡានិងជាមេខ្លោងក្នុងរឿងប្លន់នេះ ស៊យ លីណា អាយុ ២០ឆ្នាំ ជាប្រធានស្តីទី ទីន គុយហេង ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារ និង អាន ម៉ាត់លី អាយុ២៤ឆ្នាំ ជាបុគ្គលិកធនាគារ។ ចំណែក ស៊ឹម តុលា ហៅជែម អាយុ២៨ឆ្នាំ ភេទប្រុសមកពីភ្នំពេញទិញកាំភ្លើងម៉ាកកា៥៤ និងចូលរួមផ្តល់គំនិតដើម្បីប្លន់ធនាគារ ហើយក៏ជាក្លើរបស់ ស៊ិន គឹមថុន ជាប្អូនបង្កើតរបស់ ស៊ិន គឹមថាត ដែលជាមេខ្លោង។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាមដែលបានរៀបចំសន្និសីទបង្ហាញមុខជន សង្ស័យទាំង៦នាក់បញ្ជាក់នៅចំពោះមុខអ្នកកាសែតថា ពួកគេជាជនល្មើសតែមួយ ក្នុងក្រុមតែមួយ មិនមាននរណាម្នាក់ជាចំណាប់ខ្មាំងទេ គឺពួកគេរៀបចំគម្រោងទុកជាមុន រួចហើយធ្វើសកម្មភាពដោយបង្វែស្ថានការណ៍មិនឲ្យសមត្ថកិច្ចអាចចាប់ ចំណុចពួកគេបានឡើយ។
លោក បញ្ជាក់ថា៖ «ពេលនេះវាំងននត្រូវបានបើក។ នេះជាល្បិចថ្មីរបស់ជនសង្ស័យ ដែលពួកវាដើរតួធ្វើជាចំណាប់ខ្មាំងផង ធ្វើជាអ្នកចាប់ជំរិតផង និងធ្វើជាអ្នកនិយាយចរចាជាមួយនឹងសមត្ថកិច្ច និងមន្ត្រីធនាគារផង ដោយប្រើរូបភាពប្រើគ្រឿងញៀន និងចាប់ជាចំណាប់ខ្មាំង តាមរយៈមធ្យោបាយផ្សេងៗដែលពួកគេចង់បាន»។
លោកបន្តថា ជនសង្ស័យ ស៊ិន គឹមថាត ដែលជាមេខ្លោងផ្តើមគំនិត
ប្លន់ធនាគារបានសារភាពថា ខ្លួនបានរៀបចំគម្រោងប្លន់លុយធនាគារ
ដោយសារតែនៅមានវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារ
ដូចជារកស៊ីខាតម៉ៅចម្ការស្វាយចន្ទី
ធ្វើផ្ទះមិនទាន់ហើយជំពាក់លុយគេច្រើន ប្រពន្ធលេងតុងទីន
និងជំពាក់ប្រាក់ចងការ ជាដើម។
លោកបញ្ជាក់ថា៖ «ក្រុមជនសង្ស័យសារភាពដែរថា ដោយសារខ្លួនបានដកលុយក្នុងធនាគារចាយអស់ជាង២ម៉ឺនដុល្លារ និងថា នៅដំណាច់ខែមករានេះ មានការចុះត្រួតពិនិត្យលុយរបស់ធនាគារពីថ្នាក់លើ ខណៈដែលខ្លួនពុំមានលុយបង្គ្រប់នោះ ទើបបែកគំនិតបបួលគ្នារៀបចំសកម្មភាពប្លន់លុយពីធនាគារតែម្តង»។
លោក ជឹម សេងហុង បានថ្លែងទៀតថា ក្រុមចោរបានបំប៉ោងសភាពការណ៍ដើម្បីគំរាមក្រុមសមត្ថកិច្ចដែលនៅ ខាងក្រៅដូចជាការបំប៉ោងថា ក្រុមចោរបានបាញ់សម្លាប់គ្នាឯងក្នុងពេល ចរចាជាមួយសមត្ថកិច្ច និងម្តងទាមទាររកថ្នាំញៀន និងម្តងទាមទារយកលុយ នោះគឺជាល្បិចកលរបស់ពួកគេដើម្បី«បង្វែរ» សកម្មភាពប្លន់របស់ពួកគេដើម្បីធ្វើឲ្យសមត្ថកិច្ចសង្ស័យថា ពួកគេជា«ជាក្រុមអ្នកញៀនថ្នាំ និងមានសតិស្មារតីមិនគ្រប់គ្រាន់»។
ទោះយ៉ាងណា លោក ជឹម សេងហុង ថានៅមិនទាន់អាចបញ្ជាក់ប្រាប់ថា តើលុយប៉ុន្មានរបស់ធនាគារដែលត្រូវបាត់បង់ នៅពេលដែលក្រុមជនសង្ស័យបានយកតាមខ្លួនមួយចំនួន ក្នុងពេលរត់គេចខ្លួនដោយជិះម៉ូតូនោះ។ លោកបញ្ជាក់៖«យើងមិនដឹងថា មានលុយរបស់ធនាគារចំនួនប៉ុន្មានទេ ដែលបានបាត់បង់ ខណៈយើងប្រមូលបានកាំភ្លើងមួយដើម និងលុយខ្លះពីក្រុមចោរមានល្បិចកលនេះ»។
លោក អ៊ិន ចាន់នី អគ្គនាយកនិងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ក្រុមការងារកំពុងធ្វើការបូកសរុបការបាត់បង់នោះហើយ តែនៅមិនទាន់ដឹងចំនួនពិតប្រាកដប៉ុន្មាននៅឡើយទេ ប៉ុន្តែលោកប៉ាន់ប្រមាណថា មានការបាត់បង់ប្រមាណជា៥ម៉ឺន៥ពាន់ដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា ធនាគារបានបញ្ឈប់ក្រុមជនសង្ស័យពីការងារហើយបានរៀបចំបណ្តឹងប្តឹង ពួកគេទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រោយពីមានព្រឹត្តិការណ៍ នេះ ធនាគារនឹងពង្រឹងបន្ថែមអំពីការគ្រប់គ្រងបុគ្គលិក និងពង្រឹងការដឹកនាំឲ្យបានកាន់តែប្រសើរឡើង ថែមទៀត។
លោកអគ្គនាយកធនាគារអេស៊ីលីដា ថ្លែងដែរថា៖« យើងនឹងបង្កើនឲ្យមានការត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងធនធាន មនុស្ស បង្កើនការធ្វើអធិការកិច្ច និងការធ្វើសវនកម្ម ជាដើម»។
ប៉ុន្តែ ទោះយ៉ាងណា លោក ជឹម សេងហុង បានបញ្ជាក់ថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្ត ដើម្បីសាកសួរបន្ថែម ខណៈខាងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យពាក់ ព័ន្ធផ្សេងបន្ថែមទៀត ដែលអាចត្រូវជាប្រពន្ធរបស់ជនមេខ្លោងនៃអំពើប្លន់នេះផងដែរ។
រឿងករណីបំភ្លៃថា ជារឿងចាប់ជំរិតនិងទារគ្រឿងញៀន ត្រូវបានផ្អើលទូទាំងប្រទេស ដែលសូម្បីតែឧបនាយករដ្ឋមន្ត្រី ក៏មានប្រតិកម្មថា លោកមិនយល់អំពីកលល្បិចរបស់ជនល្មើសមួយក្រុមនេះផងដែរ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយហួសចិត្តនឹងករណីនេះ បានមានប្រសាសន៍ថា សមត្ថកិច្ចនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានបញ្ចប់ប្រតិបត្តិការតាមចាប់ជនល្មើសត្រឹមម៉ោង១២យប់។
លោកឧប នាយករដ្ឋមន្ត្រីថ្លែងថា ៖ «យើងដោះស្រាយចប់ម៉ោង១២យប់។ អ្នកទាំងបួនសុទ្ធតែជាជនល្មើស យើងក៏ពិបាកយល់ដែរ ដោយមិនដឹងថា ពួកគេចង់ធ្វើអីទេ»៕
កំពង់ចាមបានបង្ហាញមុខជនសង្ស័យ ៦នាក់ដែលក្នុងនោះ៤នាក់
ជាបុគ្គលិកធនាគារអេស៊ីលីដា
ពាក់ព័ន្ធនឹងអំពើរៀបគម្រោងប្លន់លុយពីប៉ុស្តិ៍សេវាកម្មធនាគារមួយ
នៅក្នុងស្រុកស្ទឹងត្រង់
ក្រោមរូបភាពចាប់ជំរិតបុគ្គលិកគ្នាឯងធ្វើចំណាប់ខ្មាំង
និងទាររកគ្រឿងញៀនដើម្បីបង្វែងដាន។
ការបង្ហាញមុខ ក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីព្រឹកម្សិលមិញ
នៅស្នងការដ្ឋានខេត្ត ក្រោយពីកម្លាំងចម្រុះប្រមាណជាង១០០នាក់
រួមទាំងកងកម្លាំងប្រឆាំងភេរវកម្ម
ក្រសួងមហាផ្ទៃបានចុះអន្តរាគមន៍ផង
បានធ្វើប្រតិបត្តិការបំបែកសម្បុកក្រុមចោរ
នៅពាក់កណ្តាលយប់ថ្ងៃពុធ នៅក្នុងចម្ការកៅស៊ូដ៏ក្រាស់ឃ្មឹក
ក្នុងស្រុកស្ទឹងត្រង់។លោក ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាមបានថ្លែងថា ការបង្ក្រាបអំពើប្លន់ធនាគារ ដែលបានអូសបន្លាយពេលជាច្រើនម៉ោងនេះ គឺក្នុងបំណងចៀសវាងកុំឲ្យជនរងគ្រោះណាម្នាក់ ដែលសង្ស័យថា«ចំណាប់ខ្មាំង» ទទួលរងរបួសនិងស្លាប់។ លោកបញ្ជាក់ថា៖ «យើងបានពន្យារពេល គឺមកពីយើងចង់ឲ្យជនដែលស្មានថា ជាជនរងគ្រោះរួចផុតពីការស្លាប់ ប៉ុន្តែអ្វីៗទាំងអស់គឺយើងមិននឹកស្មានថា បុគ្គលិកធនាគារ ដែលគិតថាជាចំណាប់ខ្មាំងនោះ បែរជាមានគំនិតអាក្រក់បំផ្លាញខ្លួនឯងទៅវិញ»។
លោកថា បុគ្គលិកធនាគារអេស៊ីលីដាចំនួន៤នាក់ដែលជាជនសង្ស័យមានឈ្មោះ ស៊ិន គឹមថាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្រធានបេឡានិងជាមេខ្លោងក្នុងរឿងប្លន់នេះ ស៊យ លីណា អាយុ ២០ឆ្នាំ ជាប្រធានស្តីទី ទីន គុយហេង ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារ និង អាន ម៉ាត់លី អាយុ២៤ឆ្នាំ ជាបុគ្គលិកធនាគារ។ ចំណែក ស៊ឹម តុលា ហៅជែម អាយុ២៨ឆ្នាំ ភេទប្រុសមកពីភ្នំពេញទិញកាំភ្លើងម៉ាកកា៥៤ និងចូលរួមផ្តល់គំនិតដើម្បីប្លន់ធនាគារ ហើយក៏ជាក្លើរបស់ ស៊ិន គឹមថុន ជាប្អូនបង្កើតរបស់ ស៊ិន គឹមថាត ដែលជាមេខ្លោង។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាមដែលបានរៀបចំសន្និសីទបង្ហាញមុខជន សង្ស័យទាំង៦នាក់បញ្ជាក់នៅចំពោះមុខអ្នកកាសែតថា ពួកគេជាជនល្មើសតែមួយ ក្នុងក្រុមតែមួយ មិនមាននរណាម្នាក់ជាចំណាប់ខ្មាំងទេ គឺពួកគេរៀបចំគម្រោងទុកជាមុន រួចហើយធ្វើសកម្មភាពដោយបង្វែស្ថានការណ៍មិនឲ្យសមត្ថកិច្ចអាចចាប់ ចំណុចពួកគេបានឡើយ។
លោក បញ្ជាក់ថា៖ «ពេលនេះវាំងននត្រូវបានបើក។ នេះជាល្បិចថ្មីរបស់ជនសង្ស័យ ដែលពួកវាដើរតួធ្វើជាចំណាប់ខ្មាំងផង ធ្វើជាអ្នកចាប់ជំរិតផង និងធ្វើជាអ្នកនិយាយចរចាជាមួយនឹងសមត្ថកិច្ច និងមន្ត្រីធនាគារផង ដោយប្រើរូបភាពប្រើគ្រឿងញៀន និងចាប់ជាចំណាប់ខ្មាំង តាមរយៈមធ្យោបាយផ្សេងៗដែលពួកគេចង់បាន»។
លោកបញ្ជាក់ថា៖ «ក្រុមជនសង្ស័យសារភាពដែរថា ដោយសារខ្លួនបានដកលុយក្នុងធនាគារចាយអស់ជាង២ម៉ឺនដុល្លារ និងថា នៅដំណាច់ខែមករានេះ មានការចុះត្រួតពិនិត្យលុយរបស់ធនាគារពីថ្នាក់លើ ខណៈដែលខ្លួនពុំមានលុយបង្គ្រប់នោះ ទើបបែកគំនិតបបួលគ្នារៀបចំសកម្មភាពប្លន់លុយពីធនាគារតែម្តង»។
លោក ជឹម សេងហុង បានថ្លែងទៀតថា ក្រុមចោរបានបំប៉ោងសភាពការណ៍ដើម្បីគំរាមក្រុមសមត្ថកិច្ចដែលនៅ ខាងក្រៅដូចជាការបំប៉ោងថា ក្រុមចោរបានបាញ់សម្លាប់គ្នាឯងក្នុងពេល ចរចាជាមួយសមត្ថកិច្ច និងម្តងទាមទាររកថ្នាំញៀន និងម្តងទាមទារយកលុយ នោះគឺជាល្បិចកលរបស់ពួកគេដើម្បី«បង្វែរ» សកម្មភាពប្លន់របស់ពួកគេដើម្បីធ្វើឲ្យសមត្ថកិច្ចសង្ស័យថា ពួកគេជា«ជាក្រុមអ្នកញៀនថ្នាំ និងមានសតិស្មារតីមិនគ្រប់គ្រាន់»។
ទោះយ៉ាងណា លោក ជឹម សេងហុង ថានៅមិនទាន់អាចបញ្ជាក់ប្រាប់ថា តើលុយប៉ុន្មានរបស់ធនាគារដែលត្រូវបាត់បង់ នៅពេលដែលក្រុមជនសង្ស័យបានយកតាមខ្លួនមួយចំនួន ក្នុងពេលរត់គេចខ្លួនដោយជិះម៉ូតូនោះ។ លោកបញ្ជាក់៖«យើងមិនដឹងថា មានលុយរបស់ធនាគារចំនួនប៉ុន្មានទេ ដែលបានបាត់បង់ ខណៈយើងប្រមូលបានកាំភ្លើងមួយដើម និងលុយខ្លះពីក្រុមចោរមានល្បិចកលនេះ»។
លោក អ៊ិន ចាន់នី អគ្គនាយកនិងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ក្រុមការងារកំពុងធ្វើការបូកសរុបការបាត់បង់នោះហើយ តែនៅមិនទាន់ដឹងចំនួនពិតប្រាកដប៉ុន្មាននៅឡើយទេ ប៉ុន្តែលោកប៉ាន់ប្រមាណថា មានការបាត់បង់ប្រមាណជា៥ម៉ឺន៥ពាន់ដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា ធនាគារបានបញ្ឈប់ក្រុមជនសង្ស័យពីការងារហើយបានរៀបចំបណ្តឹងប្តឹង ពួកគេទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រោយពីមានព្រឹត្តិការណ៍ នេះ ធនាគារនឹងពង្រឹងបន្ថែមអំពីការគ្រប់គ្រងបុគ្គលិក និងពង្រឹងការដឹកនាំឲ្យបានកាន់តែប្រសើរឡើង ថែមទៀត។
លោកអគ្គនាយកធនាគារអេស៊ីលីដា ថ្លែងដែរថា៖« យើងនឹងបង្កើនឲ្យមានការត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងធនធាន មនុស្ស បង្កើនការធ្វើអធិការកិច្ច និងការធ្វើសវនកម្ម ជាដើម»។
ប៉ុន្តែ ទោះយ៉ាងណា លោក ជឹម សេងហុង បានបញ្ជាក់ថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្ត ដើម្បីសាកសួរបន្ថែម ខណៈខាងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យពាក់ ព័ន្ធផ្សេងបន្ថែមទៀត ដែលអាចត្រូវជាប្រពន្ធរបស់ជនមេខ្លោងនៃអំពើប្លន់នេះផងដែរ។
រឿងករណីបំភ្លៃថា ជារឿងចាប់ជំរិតនិងទារគ្រឿងញៀន ត្រូវបានផ្អើលទូទាំងប្រទេស ដែលសូម្បីតែឧបនាយករដ្ឋមន្ត្រី ក៏មានប្រតិកម្មថា លោកមិនយល់អំពីកលល្បិចរបស់ជនល្មើសមួយក្រុមនេះផងដែរ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយហួសចិត្តនឹងករណីនេះ បានមានប្រសាសន៍ថា សមត្ថកិច្ចនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានបញ្ចប់ប្រតិបត្តិការតាមចាប់ជនល្មើសត្រឹមម៉ោង១២យប់។
លោកឧប នាយករដ្ឋមន្ត្រីថ្លែងថា ៖ «យើងដោះស្រាយចប់ម៉ោង១២យប់។ អ្នកទាំងបួនសុទ្ធតែជាជនល្មើស យើងក៏ពិបាកយល់ដែរ ដោយមិនដឹងថា ពួកគេចង់ធ្វើអីទេ»៕
No comments:
Post a Comment
I like Blogger