លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមមន្ត្រីរដ្ឋាភិបាល ដែលសុទ្ធតែត្រូវប្រកាសទ្រព្យសម្បត្តិ។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ មន្រ្តីរាជការចំនួន ១៩០៩៤ នាក់ បានចូលទៅប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ក្នុងអំឡុងការប្រកាសទ្រព្យសម្បត្តិជា លើកទីពីរ ដែលតម្រូវឲ្យមន្រ្តីរាជការទាំងអស់ ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាសម្ងាត់ ដាក់ក្នុងស្រោមសំបុត្របិទជិត ដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទៅតាមការតម្រូវនៃច្បាប់។ នេះបើតាមអង្គភាពប្រឆាំងអំពើពុករលួយ។
ការប្រកាសទ្រព្យ សម្បត្តិជាលើកទីពីរនេះ គឺបានចាប់ផ្តើម កាលពីថ្ងៃទី១មករា ដល់ថ្ងៃទី៣១ មករា ដោយតម្រូវឲ្យមន្រ្តីរាជការទាំងអស់ ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពី ថ្ងៃសៅរ៍ បានឲ្យដឹងថា ចំនួនមន្រ្តីប្រកាសទ្រព្យសម្បត្តិ ដែលត្រូវបានរាប់គិតមកត្រឹមថ្ងៃទី២៥ មករា គឺមានចំនួន១៩០៩៤ នាក់។ សេចក្តីប្រកាសនេះបន្តថា គ្រាន់តែរយៈពេលមួយថ្ងៃ គឺថ្ងៃទី២៥ មករា មានមន្រ្តីចំនួន៨១៩ នាក់បានមកប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន។ សេចក្តីប្រកាសនេះ ឲ្យដឹងទៀតថា៖ «ឥឡូវនេះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការពេញមួយសប្តាហ៍ និងថែមទាំងធ្វើការនៅថ្ងៃបុណ្យ ដើម្បីឲ្យការមកប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីរាជការ ចប់ទៅតាមថ្ងៃកំណត់ គឺថ្ងៃទី៣១ មករា»។

លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសើរកិច្ចការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការប្រឆាំងអំពើពុករលួយ។ ការសរសើរអង្គភាពប្រឆាំងអំពើពុករលួយ របស់លោក គាត ឈន់បានធ្វើឡើងខណៈដែលលោកបានទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីប្រកាសទ្រព្យសម្បត្តិរបស់លោក កាលពីថ្ងៃសុក្រ។
លោក គាត ឈន់បានថ្លែងថា៖ «ខ្ញុំកោតសរសើរចំពោះការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលប្រឆាំងអំពើពុករលួយ ជាពិសេសនៅក្នុងវិស័យពន្ធដារ»។
យ៉ាង ណាក្តី គណបក្សប្រឆាំង ដែលបានប្រឆាំងជំទាស់ទៅនឹងមាត្រា នៃការប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ចាប់តាំងពីច្បាប់ប្រឆាំង អំពើពុករលួយ ត្រូវបានអនុម័តយ៉ាងចម្រូងចម្រាសមកនោះ មើលមិនឃើញពីចំណុចវិជ្ជមានធំដុំដែលកើតចេញពីការប្រកាសទ្រព្យ សម្បត្តិរបស់ក្រុមមន្ត្រីរដ្ឋាភិបាលនោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងកាលពីម្សិលមិញថា ពីរឆ្នាំមកហើយ ដែលក្រុមមន្ត្រីបានចូលទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បី ប្រកាសទ្រព្យសម្បត្តិ។ ប៉ុន្តែរូបភាពនៃការប្រព្រឹត្ត អំពើពុករលួយ នៅតែកើតមានខ្លាំងជាងមុនទៅទៀត គ្រាន់តែអ្នកប្រព្រឹត្ត មានការប្រយ័ត្នប្រយែងជាងមុនប៉ុណ្ណោះ។ លោក គូសបញ្ជាក់ថា៖ «នៅតែមានការសូកប៉ាន់ដដែល នៅតាមស្ថាប័នរដ្ឋជាច្រើន។ ការប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំ នៅតែកើតមានដដែល។ ការផ្តល់ដីសម្បទាន ការលក់ ឬជួលទ្រព្យសម្បត្តិរបស់រដ្ឋដោយស្ងៀមស្ងាត់ ពុំមានការដេញថ្លៃ...គឺមានអំពើពុករលួយច្រើនណាស់»។ លោកយឹម សុវណ្ណ បានគូសបញ្ជាក់ទៀតថា ដោយសារតែការប្រព្រឹត្តអំពើពុករលួយ នៅតែរីករាលដាលនេះហើយ ទើបរដ្ឋាភិបាល នៅតែគ្មានលទ្ធភាពក្នុងការដំឡើងប្រាក់ខែជូនមន្ត្រីរាជការឲ្យ បានសមរម្យ។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងសុំការអធិប្បាយបានទេពីម្សិលមិញ។
កាល ពីថ្ងៃទី២២ ខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមមន្ត្រីរបស់លោក រួសរាន់ទៅប្រកាសទ្រព្យសម្បត្តិ ដោយសារវាជិតដល់ថ្ងៃផុតកំណត់ បន្ទាប់ពីរូបលោក បានប្រកាសទ្រព្យសម្បត្តិរបស់លោករួចហើយ៕ PS
រាយការណ៍បន្ថែម សូ វិសាល
No comments:
Post a Comment
I like Blogger