លោកឌី វិចិត្រ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតពីម្សិលមិញ។ រូបថត ជីវ័ន
ភ្នំពេញៈ មន្ត្រីនគរបាលពីររូបត្រូវបានដកចេញពីក្របខ័ណ្ឌ និងចាប់ខ្លួនបញ្ជូនទៅតុលាការ ធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ កាលពីថ្ងៃម្សិលមិញ ក្រោយពីបានបង្កការបាញ់ប្រហារ ទៅលើបុរសវ័យ២៩ ឆ្នាំម្នាក់ឲ្យរងរបួសធ្ងន់ ដោយសារតែជនរងគ្រោះ មិនព្រមបង់ប្រាក់ ចំនួន ២០០០ រៀល ទៅតាមការទាមទាររបស់ពួកគេនៅប៉ុស្តិ៍ត្រួតពិនិត្យតាមចិញ្ចើមផ្លូវមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃអាទិត្យ។
លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកកណ្តាល យុត្តិធម៌ បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទ កាលពីថ្ងៃម្សិលមិញថា មន្ត្រីនគរបាលពីរនាក់ នៅក្នុងខណ្ឌឫស្សីកែវ ដែលរងការចោទប្រកាន់ ពីការបាញ់ប្រហារទៅលើបុរសម្នាក់ឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួន ប្រគល់មកឲ្យស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទដើម្បីសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃម្សិលមិញ ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធីច្បាប់។ លោកបញ្ជាក់ថា៖«យើងបានដកតំណែងពួកគេ ពីក្របខ័ណ្ឌនគរបាលជាតិហើយ ដើម្បីបើកផ្លូវឲ្យតុលាការធ្វើការចោទប្រកាន់ពួកគេតាមច្បាប់។ យើងទុកឲ្យតុលាការចាត់ការពួកគេចុះ»។

លោក ឌី វិចិត្រ អាយុ ២៩ ឆ្នាំ ជាជនរងគ្រោះ ដោយអំពើបាញ់ប្រហារ រងរបួសត្រូវគ្រាប់ចំដើមទ្រូងខាងឆ្វេង លើបេះដូងបន្តិច បានថ្លែងដោយអាការអស់កម្លាំង ខណៈកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃម្សិលមិញថា លោកមានការឈឺចុកចាប់ខ្លាំងត្រង់មុខរបួស ក្រោយពីគ្រូពេទ្យបានវះយកក្បាលគ្រាប់ចេញ ដែលបានបាញ់ធ្លុះពីមុខទៅក្រោយបៀមជាប់នៅក្នុងខ្លួន។
លោកបានថ្លែងទាំងទឹកមុខស្លេកស្លាំងថា៖«ខ្ញុំមានការហួសចិត្តខ្លាំងមែនទែន ចំពោះទង្វើរបស់ពួកគាត់ (ប៉ូលិស)ទាំងពីរនាក់។ វាមិនសមឲ្យកើតមានរឿងយ៉ាងដូច្នេះទាល់តែសោះ ក៏ព្រោះតែលុយ ២០០០ រៀលសោះ»។ ជនរងគ្រោះរូបនេះបានឲ្យដឹងថា ខ្លួនតែងតែឈប់បង់លុយឲ្យនគរបាលទាំងនេះ នៅពេលខ្លួនបើកឡានឆ្លងកាត់ចំណុចគាត់ឈរជើង(នៅក្បែររង្វង់មូលខេមកូស៊ីធី) ប៉ុន្តែនៅថ្ងៃកើតហេតុនោះ ឡានរបស់លោក ដឹកអីវ៉ាន់តែបន្តិចប៉ុណ្ណោះ ហើយលោក បានបើកហួសដោយមិនបានឈប់បង់លុយឲ្យនគរបាលទាំងនោះ។
លោក ឌី វិចិត្រ បានបញ្ជាក់ទៀតថា៖«ដឹងអីពួកគាត់បានជិះម៉ូតូតាមឡានរបស់ខ្ញុំ រហូតជិតមកដល់ស្ពានលីយ៉ុងផាត់ ព្រែកព្នៅ រួចក៏យកដុំថ្មគប់កញ្ចក់ឡានរបស់ខ្ញុំ ក្រោយមកបានបាញ់ តម្រង់មកលើខ្ញុំ ខណៈខ្ញុំឈប់ឡានមើលកញ្ចក់ដែលបែក»។
លោក ឌី សុភ័ក្រ អាយុ ៣២ ឆ្នាំ ត្រូវជាបងបង្កើត ដែលកំពុងមើលថែទាំជនរងគ្រោះ នៅមន្ទីរពេទ្យបានថ្លែងថា ក្រោយកើតហេតុ លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលខណ្ឌឫស្សីកែវ ដោយប្តឹងមន្ត្រីនគរបាលទាំងពីរនាក់ពីបទ«ប៉ុនប៉ងមនុស្សឃាតដោយចេតនា»។ លោកបញ្ជាក់ថា៖ «ខ្ញុំសូមប្តឹងមន្ត្រីនគរបាលទាំងពីរនាក់ ទារសងជំងឺចិត្ត ៨០០០ ដុល្លារ និងស្នើសុំឲ្យតុលាការ ផ្តន្ទាទោសពួកគាត់តាមច្បាប់ឲ្យបានធ្ងន់ធ្ងរ ដើម្បីផ្តល់យុត្តិធម៌ឲ្យប្អូនប្រុសរបស់ខ្ញុំ»។
លោក ទៀង ច័ន្ទសា អធិការនគរបាល ខណ្ឌឫស្សីកែវ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក ក្រោមបទបញ្ជារបស់លោកស្នងការ និងស្នងការរងរាជធានី បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ដែលជាមន្ត្រីនគរបាល ក្រោយពីបានបាញ់ម្ចាស់រថយន្តទួរីស ដឹកម្ទេស បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃចន្ទ ដោយសារតែតាមទារលុយមិនបាន។ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ មានទី ១. ឈ្មោះ យូ សុខគា ជាជនដៃដល់ប្រើកាំភ្លើង K59 ជាប៉ូលិសគ្រឿងញៀនក្រុង និងម្នាក់ទៀតឈ្មោះ គង់ តារា ជាប៉ូលិសប៉ុស្ដិ៍ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។
លោក អំ សំអាត មន្ត្រីអង្កេតជាន់ខ្ពស់ របស់អង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថា បើទោះបីជាមានការណែនាំ និងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យទប់ស្កាត់និងបង្ក្រាបរាល់ការបាញ់បោះសេរី និងអនាធិបតេយ្យយ៉ាងណាក៏ដោយក៏គេសង្កេតឃើញអំពើបាញ់បោះនេះ នៅតែបន្តកើតមានដដែល។ លោកបានបន្តថា ដូចករណីមន្ត្រីនគរបាល មន្ត្រីមានអំណាច ព្រមទាំងកូនអ្នកមានអំណាចផងដែរ បានប្រើប្រាស់កាំភ្លើងបាញ់គំរាមអ្នកដទៃ ដែលទង្វើបែបនេះវាជាគំរូមួយអាក្រក់ និងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងគ្រប់ប្រភេទដែលមានឆន្ទៈ និងកិច្ចការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារសេចក្តីថ្លៃថ្នូរពិតប្រាកដរបស់ជាតិ។
លោក អំ សំអាត បានបញ្ជាក់ថា៖ «បើមានមនុស្សធុនបែបនេះច្រើន នៅក្នុងសង្គម ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់សង្គម ដូច្នេះ សូមឲ្យច្បាប់ចាត់វិធានការឲ្យបានខ្លាំងក្លាបំផុត ដោយមិនត្រូវមានការយោគយល់ឡើយ»៕
No comments:
Post a Comment
I like Blogger