អ្នកភូមិតាមទន្លេ នៅតំបន់សង់ទំនប់សាយ៉ាប៊ូរី នៅឡាវ។ រូបថត សហការី
ភ្នំពេញៈ ខណៈដែលការសាងសង់ទំនប់សាយ៉ាប៊ូរី កំពុងបន្ត ហើយមានរបាយការណ៍អំពីការរៀបចំគ្រឹះសំណង់នៅគម្រោងទំនប់ដទៃទៀតនៅ ឡាវ កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមកាលពីម្សិលមិញ ដោយពុំបានលើកឡើង អំពីបញ្ហាទាំងនេះក្នុងរបៀបវារៈឡើយ។
យោងតាមរបៀបវារៈ របស់គណៈកម្មការ តំណាងពីប្រទេសសមាជិក គឺកម្ពុជា ឡាវ ថៃ និងវៀតណាម បានពិភាក្សាអំពីថាមពលវារីអគ្គិសនី និងការគ្រប់គ្រងទឹកប្រកបដោយចីរភាពជាទូទៅ ប៉ុន្តែពុំពិភាក្សា អំពីបញ្ហាទំនប់សាយ៉ាប៊ូរី និងកិច្ចពិគ្រោះយោបល់ជាមុន របស់គណៈកម្មការទន្លេមេគង្គឡើយ។

លោក ឈិត សំអាត នាយកប្រតិបតិ្តនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងថា កិច្ចប្រជុំនៅលួងប្រាបាង នៅឡាវ ដែលនឹងបន្តនៅថ្ងៃនេះ គឺជាឱកាសមួយ សម្រាប់រដ្ឋាភិបាលថ្លែងអំពីទំនប់សាយ៉ាប៊ូរី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ថៃ Ch. Karnchang បានចាប់ផ្តើមសាងសង់ឲ្យឡាវ កាលពីខែវិច្ឆិកា។ «រដ្ឋាភិបាលថ្នាក់តំបន់ មានអំណាចទប់ស្កាត់សោកនាដកម្មនេះ ..ដែលនឹងអាចកើតឡើងប្រសិនបើទំនប់សាយ៉ាប៊ូរី និងទំនប់ទន្លេមេគង្គដទៃទៀត ដំណើរការសាងសង់នោះ»។ លោក បន្ថែមទៀតថា៖ «យើងអំពាវនាវដល់រដ្ឋាភិបាលថ្នាក់តំបន់និងម្ចាស់ជំនួយសូមធានាពិនិត្យឡើងវិញលើកិច្ចពិគ្រោះយោបល់ជាមុន មុនពេលគម្រោងដទៃទៀតដំណើរទៅមុខ»។
អង្គការបរិស្ថានទន្លេអន្តរជាតិ ដែលថ្លែងថា កិច្ចការបឋមសម្រាប់គម្រោងទំនប់វារីអគ្គិសនីដទៃទៀតបានចាប់ផ្តើម ហើយនោះ បានចេញរបាយការណ៍មួយនាសប្តាហ៍នេះ ដោយចោទប្រកាន់ឡាវថា បានរំលោភលើកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ដែលចែងថា សមាជិកត្រូវសម្រេចជាឯកច្ឆន្ទលើគម្រោងទន្លេមេគង្គ ព្រមទាំងកិច្ចព្រមព្រៀង និងច្បាប់ដទៃទៀត។ របាយការណ៍នោះសរសេរថា៖ «កិច្ចពិគ្រោះយោបល់ជាមុន ស្តីពីទំនប់វារីអគ្គិសនីរបស់គណៈកម្មការទន្លេមេគង្គ ហាមឃាត់រដ្ឋាភិបាលមិនឲ្យអនុវត្តគម្រោង ខណៈពេលកំពុងបន្តកិច្ចពិគ្រោះយោបល់។ ដូចគ្នាផងដែរ ច្បាប់អន្តរជាតិក៏ហាមឃាត់មិនឲ្យអនុវត្តគម្រោងទេ ខណៈពេលកំពុងអនុវត្តកិច្ចពិគ្រោះយោបល់»។
អង្គការដទៃទៀត ក្នុងនោះមាន WWF បានសម្តែងក្តីកង្វល់អំពីរបៀបវារៈ ខណៈដែលក្រុមអ្នកនយោបាយថៃបានសរសេរលិខិតទៅលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដើម្បីជំរុញលោកស្រីលើកឡើងបញ្ហាទំនប់សាយ៉ាប៊ូរី ក្នុងកិច្ចប្រជុំទន្លេមេគង្គ។ សេចក្តីថ្លែងពីប្រទេសសមាជិក និងម្ចាស់ជំនួយត្រូវបានរំពឹងថានឹងចេញនៅថ្ងៃនេះ។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាសមាជិកប្រតិភូកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕ TK
No comments:
Post a Comment
I like Blogger